ការចែកកន្លែងធ្វើការ

មាន​មនុស្ស​រាប់​លាន​នាក់ កំពុង​ធ្វើ​មុខ​ជំនួញ​នៅ​តាម​ផ្ទះ។ ប៉ុន្តែ អ្នក​ខ្លះយ​ល់​ថា ការ​ធ្វើ​ការ​ម្នាក់​ឯង អា​ច​នាំ​ឲ្យ​មាន​ភាព​ឯក​កោ​ខ្លាំង​ពេក។ ដើម្បី​ជួយ​អ្នក​ដែល​មាន​អារម្មណ៍​ឯក​កោ ឲ្យ​មាន​ភាព​ជាសហគមន៍ គេ​ក៏​បាន​រៀប​ចំ​កន្លែង ឲ្យ​អាច​“ធ្វើ​កា​រជា​មួយ​គ្នា”​បាន។ គឺ​គេ បា​នបើ​កអា​គារ​ធំ​ៗ ដែល​មាន​តូប​សម្រាប់​ឲ្យ​អ្នក​ប្រកប​អា​ជីវ​កម្ម​នីមួ​យ​ៗ ជួល​នៅ​ក្បែរ​ៗ​គ្នា ដើម្បីឲ្យ​ពួ​កគេ​អា​ចធ្វើ​ការ​នៅ​ក្នុង​កន្លែង​តែ​មួយ​។ ពួក​គេមា​ន​ទីតាំង​សម្រាប់​ធ្វើកា​រ​រៀង​ៗ​ខ្លួន តែ​អាច​ប្តូ​រ​យោបល​គ្នា​បាន។ ការ​រៀប​ចំ​នេះ គឺ​សម្រាប់​អ្នក​ដែល​យល់​ថា ពេល​ពួក​គេ​ធ្វើ​ការ​នៃ​ក្បែរ​គ្នា ការ​ងារ​រប​ស់​ពួកគេអាចមានភាព​ល្អប្រ​សើរ​ជាង​ពេល ​ដែល​ពួក​គេ​ធ្វើការ​តែ​ឯង។

ជួន​កាល គ្រីស្ទប​រិស័​ទយ​ល់​ថា ពួក​គេ​អាច​ធ្វើ​ការ​បាន​ល្អជា​ង ពេល​ពួក​គេ​ធ្វើកា​រ​ម្នាក់​ឯង។ តែ​យើង​ត្រូវ​បាន​រៀប​ចំ​មក សម្រាប់​ឲ្យ​ធ្វើ​ការ​រួម​គ្នា ជា​មួយ​អ្នក​ដទៃ​ក្នុង​ពួក​ជំនុំ។ គ្រីស្ទ​បរិស័ទ​នីមួយ​ៗ ត្រូវ​បាន​ដាក់​នៅក្នុង “រូប​កាយ​ព្រះគ្រី​ស្ទ”(១កូរិនថូស ១២:២៧)។ ហើយ​ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ ឲ្យ​យើង​ចូល​រួម នៅ​ក្នុង​ការ​ប្រកប​គ្នាជា​មួ​យអ្ន​កជឿ​ព្រះ ក្នុង​សហគមន៍​ប្រចាំ​តំបន់ ដោយ​ប្រើ​អំណោយ​ទាន​ខាង​វិញ្ញាណ​របស់​យើង ហើយ​ធ្វើ​ការ​ងា​បម្រើ​ទ្រង់​ជាមួ​យ​គ្នា។

តែ​អ្នក​ខ្លះមិ​នអា​ច​ចូល​រួម​បាន ដោយ​សារ​មូល​ហេតុ​ផ្សេង​ៗ។ ដោយសារ​បញ្ហាសុ​ខភាព ពួកគេ​ប្រហែល​ជា​ត្រូវ​សង្ងំ​នៅ​ក្នុង​ផ្ទះ ឬ​ប្រហែល​ជា​មិន​ដឹង​អំពី​របៀប​ចូល​រួម​ក្នុ​ង​ពួក​ជំនុំ​ឡើយ។ តែ​ពួក​គេ​ម្នាក់​ៗ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ(ខ.២២-២៥)។ គឺនៅ​ពេ​ល​នោះ ហើ​យ ដែល​អ្នក​ដទៃ​អាច​បំពេញ​សេចក្តី​ត្រូវ​ការ ឲ្យ​មា​នភា​ព​រួម​គ្នា។ ចូរយើ​ងបំ​ពេញ​ផ្នែក​របស់​យើង ដើម្បី​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​ថា ពួក​គេ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​សហគមន៍​នៃ​សេចក្តី​ជំនឿ​។ ពេល​យើង​ធ្វើ​ការ​រួម​គ្នា យើង​ធ្វើ​ការ​បាន​ល្អជា​ង​ពេលយើង​ធ្វើ​ការ​តែ​ម្នាក់​ឯង។-Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles