ចូរទុកចិត្តខ្ញុំ

ពេល​មីង និ​ងពូ​រ​បស់​ខ្ញុំបា​ននាំ​ខ្ញុំទៅ​បឹង​មី​ឈីហ្គិន(​Michigan) ខ្ញុំ​គ្រាន់​តែ​ជា​ក្មេង​ស្រី​ដ៏​តូច​ម្នាក់​ប៉ុណ្ណោះ។ ពេល​ដែល​បង​ប្អូ​នជី​ដូន​មួយ​របស់​ខ្ញុំមួ​យចំ​នួន បាន​ចូល​ជ្រៅទៅ​​ក្នុ​ងទឹ​ក​រលក ដោយ​មិន​ខ្លាច​គ្រោះថ្នា​ក់ ខ្ញុំ​កំពុ​ង​តែ​លេង​នៅ​ក្បែរ​មាត់​ច្រាំង។ បន្ទាប់​មក​ពូនម(Norm) ក៏​បាន​សួរ​ខ្ញុំ​ថា “តើ​ក្មួយ​ចេះហែ​ល​ទឹក​ទេ?”​ ខ្ញុំ​ក៏​ឆ្លើយ​ថា “ក្មួយ​មិន​ចេះ​ទេ”។ គាត់​ក៏​ប្រាប់​ថា “កុំ​ភ័យ​អី ពូនឹ​ង​នាំក្មួ​យ​ទៅ​ក្នុង​ទឹក”។ ខ្ញុំ​ក៏​បដិសេធ​ថា​ “​តែ​ទឹក​ជ្រៅ​ណាស់”។ គាត់​ក៏បា​ន​ផ្តល់កា​រធា​នាថា​ “សូមគ្រាន់​តែ​តោង​ពូ​ឲ្យ​ជាប់​ទៅ​បាន​ហើយ។ តើ​ក្មួយ​ទុក​ចិត្ត​ពូទេ?” បន្ទាប់​មក ខ្ញុំ​ក៏​បាន​កាន់​ដៃ​គាត់ ហើយ​យើង​ក៏​ចាប់​ផ្តើម​ដើរ​​​​ឆ្ពោះ​ទៅ​​រក​ទឹក​បឹង​នោះ។

ពេល​ជើង​រប​ស់ខ្ញុំ​បា​ន​ផុត​ពី​បាត​បឹង​ហើយ ពូនម​ក៏បា​ន​ពរ​ខ្ញុំ​ឡើង ហើយ​និយាយ​បញ្ជាក់​ថា “ពូ​ចាប់​ក្មួយ​ជាប់​ហើយ ពូ​ចាប់​ក្មួយ​ជាប់​ហើយ”។ បន្ទាប់ម​ក គាត់​ប្រាប់​ខ្ញុំ​ថា “មិន​អី​ទេ ចូរ​ក្មួយ​ដាក់​ជើង​ចុះ​ក្រោម។ ក្មួយ​អាច​ឈរ​​នៅក​ន្លែង​នេះ​បានហើយ​”។ ខ្ញុំ​មានកា​រភ័​យខ្លា​ច ព្រោះ​ខ្ញុំនៅ​តែ​យ​ល់ថា ខ្លួន​ឯង​កំពុង​នៅ​ក្នុង​ទឹកជ្រៅ តែខ្ញុំ​បានទុ​កចិ​ត្ត​គាត់ ហើយ​ខ្ញុំ​ក៏​អសប្បាយ ពេល​បាន​ដឹង​ថា ខ្ញុំ​កំពុ​ងឈរ​នៅ​លើ​ដីខ្សា​ច់បា​ត​បឹង។

តើអ្នក​​ធ្លាប់​ស្ថិត​នៅក្នុ​ង​ភា​ពអ​សង្ឃឹ​ម​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យអ្ន​កមា​ន​អារម្ម​ណ៍ថា​ ហាក់​ដូច​ជា​កំពុង​លិច​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ​ឬ​ទេ? ការ​លំបាក​នៅក្នុ​ងជី​វិត អាច​ធ្វើ​ឲ្យ​យើង​មានអា​រម្មណ៍​ថា កំពុង​ទទួល​រង​ការ​គៀប​សង្កត់។ ព្រះ​មិន​បានសន្យាថា​ យើង​នឹង​បាន​គេច​ផុត​ពី​សមុទ្រ​នៃ​ជីវិត​ដែល​រំជួល​នោះ​ឡើយ តែ​ទ្រង់​បាន​សន្យាថា​ “អញ​​នឹ​ង​​មិន​​​ចាក​​​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ”(ហេព្រើ ១៣:៥)។

យើង​អាច​ជឿជាក់​ថា ព្រះ​ដ៏​ស្មោះត្រ​ង់​របស់​យើង​នឹង​រង់​ចាំ​ជួយ​យើង​ជា​និច្ច ពេល​យើង​មាន​ទុក​លំបាក​។ “កាល​ណា​ឯង​ដើរ​កាត់​ទឹក​ធំ នោះ​អញ​នឹង​នៅ​ជា​មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​ឯង​ឡើយ”(អេសាយ ៤៣:២)។-Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles