សត្វស្ទាំង និងសត្វសឹង្ហ

ព្រឹកមួយ​នោះ ខ្ញុំ​មើល​សត្វ​ទន្សាយ​មួយ​ក្បាល កំពុង​ បិច​ស៊ី​ស្មៅ ​នៅ​ទីធ្លា​ក្រោ​យ​ផ្ទះ​ខ្ញុំ។ វា​ជា​សត្វ​ទន្សាយ​ដ៏​តូច​​មួយ ដែល​មាន​រោម​ព៌ណ​ត្នោត​អុច​ៗ និង​មាន​កន្ទុយ​តូច​ពណ៌​ស​ដូច​សំឡី។ រំពេច​នោះ​ស្រា​ប់​តែ​មាន​សត្វ​ស្ទាំង​មួយ​ក្បាល​ហើរ​ទម្លាក់​ខ្លួ​ន​ចុះ​យ៉ាងលឿន​ស្លេវ ដូច​ជា​ផ្លេក​បន្ទោរ។ វា​ក៏​បាន​បើក​ក្រញ៉ាំ​ដ៏​មុត​ស្រួច ដើម្បី​ចាប់​ទន្សាយ​នោះ​ជា​ចំណី។ ប៉ុន្តែ សត្វ​ទន្សា​យ​ដឹង​ខ្លួន ថា​មាន​គ្រោះ​ជិត​មក​ដល់ វា​ក៏​ស្ទុះ​ទៅ​រក​កន្លែង​សុវត្ថិភាព​បាត់ ដោយ​គេច​ផុត​ពី​ក្រញាំ​ស្ទាំង តែ​ពី​របី​ស​ង់​ទី​ម៉ែត្រ​ប៉ុណ្ណោះ។

ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​ត្រូវ​ចេះ​ប្រ​យ័ត្ន​ប្រយែ​ង ដើម្បី​ឲ្យ​អាច​គេច​ផុង​ពី​ខ្មាំង​សត្រូ​វ​របស់​យើង​បាន គឺ​មិន​ខុស​ពី​សត្វ​ទន្សាយ​ដែល​ដឹង​ខ្លួន​ថា មាន​សត្វ​រំពាកំ​ពុង​វាយ​ប្រហារ ហើយ​ក៏​ប្រញាប់​រត់​រក​កន្លែង​សុវត្ថិ​ភាពឡើយ​។ ដូច​ដែល​មាន​សេចក្តី​ចែង​ថា “អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល​ទាំង​គ្រហឹម​ដូច​ជា​សឹង្ហ ដើម្បី​នឹង​រក​អ្នក​ណា ដែ​ល​វា​នឹង​ត្របា​ក់​លេប​បាន”(១ពេត្រុស ៥​:៨)។ សាតាំង​ចង់​លេប​ត្របាក់​យើង ដោយ​អូស​ទាញ​យើង​ឲ្យ​ប្រព្រឹត្ត​តាម​វា វា​គ្មាន​សេចក្តី​ពិត​ទាល់​តែ​សោះ(យ៉ូហាន ៨:៤៤) ហើយ​ព្យាយាម​បោក​បញ្ឆោត​យើង(លោកុប្បត្តិ ៣:១)។

ផែន​ការ​ណ៍​រប​ស់​វាប​ង្ហាញ​អំពី​ចរិក​លក្ខណៈ​មិន​ស្មោះ​ត្រង់ និង​ល្បិច​កលរបស់​វា ដែល​ចង់​លេប​ត្របាក់​យើង ពេល​យើង​ភ្លេច​ខ្លួន។ ដើម្បី​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ គ្រីស្ទ​បរិស័ទ​ត្រូវ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ជា​និច្ច(១ពេត្រុស ៥:៨)។ កាល​ណាយើ​ងរ​ស់​នៅ​ដោយ​ប្រុង​ប្រៀប​ខ្លួន​ជា​និច្ច​យ៉ាង​ដូច​នេះ យើង​អាច​មើល​ដឹង ពេល​មាន​សេចក្តី​បង្រៀន​ក្លែង​ក្លា​យ​(១យ៉ូហាន ៤:១-៣ ២យ៉ូហាន ១:៧-១១) និង​យក​ឈ្នះ​សេចក្តី​ល្បួង​បាន​(ម៉ាថាយ ២៦:៤១)។ នៅ​ថ្ងៃ​នេះ ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ពួក​ដែល​ចង់​លេប​ត្របាក់​ខាង​វិញ្ញាណរ​បស់​អ្នក។ តើ​វា​កំពុង​តែ​ខ្សិប​ពាក្យ​ភូត​កុហក​អ្វី​ខ្លះ​ ដាក់​ត្រចៀក​អ្នក តើ​វា​ល្បួង​អ្នក​ដោយ​វិធី​ណាខ្លះ​? ចូរ​​តស៊ូ​​នឹ​ង​អារក្ស​​វិ​ញ​ចុះ នោះ​​វា​​នឹង​​រត់​​ចេ​ញ​​​ពី​អ្នក​​រាល់​​គ្នា​​ទៅ(យ៉ាកុប ៤:៧)។_Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles