ទស្សនៈថ្មី អំពីការផ្លាស់ប្តូរ

ខ្ញុំធ្លាប់​ឮ​គេ​និយាយ​ថា មនុស្ស​យើង​ស្អប់​ការ​ផ្លាស់​ប្តូរ ប៉ុន្តែ ជា​ទូទៅ យើង​មិន​ចង់​មាន​ការ​ផ្លាស់​ប្តូរ ពេល​ដែល​យើង​យល់​ថា ​ការ​ផ្លាស់​ប្តូរ​នោះ​ធ្វើ​ឲ្យ​ស្ថាន​ភាព​របស់​យើង​កាន់​តែ​អាក្រក់ ជា​ជាង​ធ្វើ​ឲ្យ​ល្អ​ឡើង។ យើង​មាន​ចិត្ត​អន្ទះ​សាច​ង់​ផ្លាស់​ប្តូរ​ការងារ ពេល​ការ​ផ្លាស់​ប្តូរ​នោះ នាំ​ឲ្យបាន​ប្រាក់​ខែ និង​ឥទ្ធិពល​ច្រើន​ជាង​មុន។ យើង​រីក​រាយ​នៅ​ក្នុង​ការ​រើទៅ​នៅ​ផ្ទះដែល​ធំ​ជាង​មុន និង​មាន​ទីតាំង​ល្អជា​មុន​។ ដូច​នេះ យើង​មិន​បាន​ស្អប់​ការ​ផ្លាស់​ប្តូរ​ជា​ទូ​ទៅទេ​ ពោល​គឺ​យើង​ស្អប់​តែ​ការ​ផ្លាស់ប្តូរ ដែល​បណ្តាល​ឲ្យ​មាន​ការ​ខាត​បង់ ដែល​ជួន​កាល ជា​ការ​ខាង​បង់​ខាង​សាច់​ឈាម ខាង​ផ្លូវ​​អារម្មណ៍ ឬ​ខាង​ផ្លូវ​ចិត្ត។

ការ​ផ្លាស់​ប្តូរ គឺ​ជា​អ្វី​ដែល​យើង​មិន​អាច​ជៀស​រួច ​ហើយ​ក៏​ជា​កា​រចាំ​បាច់​ផង​ដែរ។ បើ​អ្វី​ៗ​គ្រប់​យ៉ាង នៅ​តែ​ដដែល​ៗ​ជា​និច្ច នោះ​គ្មាន​នរណា​ម្នាក់​មាន​ការ​លូត​លាស់​ឡើយ​​។ ប៉ុន្តែ យើង​មាន​អ្នក​គង្វាល​ម្នាក់ ដែល​ដឹក​នាំយើ​ង ឲ្យ​ឆ្លង​កាត់​ការ​ផ្លាស់​ប្តូរ និ​ងនាំ​យើង​ទៅកា​ន់កន្លែង​ដែល​ប្រសើរ​ជាង​មុន។ ទំរាំ​តែ​ទៅ​ដល់​កន្លែង​នោះ យើង​អាច​ជួប​ការ​លំបាក​ជា​ច្រើន គឺ​មិន​ខុស​ពី​ការ​ដែល​រាស្រ្ត​អ៊ីស្រា​អែល ធ្វើ​ដំណើរ​ចូល​ទឹក​ដី​សន្យា​ឡើយ។ ពួក​គេ​រអ៊ូ​រ​ទាំ ពេល​ពួក​គេ​ជួប​ស្ថាន​ភាព​ដែល​លំបាក​ជាង​មុន(និក្ខមនំ ១៥:២៤ ជនគណនា ១៤:២)។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ យើង​ត្រូវ​យកគំរូ​តាម​ព្រះ​យេស៊ូវ។ បន្ទាប់​ពី​ទ្រង់​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែលមា​ន​មនុស្ស​ជា​ច្រើន​ដើ​រ​តាម មិន​ទាន់​បាន​មួយ​សប្តាហ៍​ផង ទ្រង់​ក៏​ប្រែ​ក្លាយ​ជា​អ្នក​ដែល​ត្រូវ​មនុស្ស​គ្រប់​គ្នា​បោះ​​បង់​ចោ​ល។ អ្នក​គង្វា​ល​ដ៏​ល្អ​បាន​ក្លាយ​​ជាកូ​នចៀម​​ដែ​លត្រូ​វ​ថ្វាយ​ជា​យញ្ញ​បូជា​នៅ​ថ្ងៃបុណ្យ​រំលង នៅ​ចន្លោះ​ពេល​ថ្ងៃ​សុក្រ​នៃស្លឹ​ក​ចាក និង​ថ្ងៃអា​ទិត្យ​ដ៏ល្អ​។ ដោយសារ​ព្រះ​គ្រីស្ទ​ព្រម​ទទួល​ការ​ឈឺ​ចាប់ ព្រះ​ក៏​បាន​លើក​តម្កើង​ទ្រ​ង់ឲ្យ​បាន​គង់​នៅ​កន្លែ​ង​ខ្ពស់​បំផុត(យ៉ូហាន ១០:១ ភីលីព​ ២:៨-៩)។

ការ​ផ្លាស់​ប្តូរ​ទាំង​អស់ មិនមែ​ន​សុទ្ធ​តែ​នាំ​ឲ្យយើ​ង​សប្បាយ​រីក​រាយ​ឡើយ ប៉ុន្តែ បើ​សិន​ជា​មាន​នរណា​ម្នាក់​ដែល​ស្រឡាញ់​យើង ព្រម​ដឹក​នាំ​យើង នោះ​យើង​មិន​ចាំ​បាច់​ត្រូវ​ខ្លាច​ការ​ផ្លាស់​​ ប្តូរ​​ឡើយ។_ Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles