ទឹកចិត្តកត្តញូ

វីរបុរសដែល​ខ្ញុំចូល​ចិត្ត​ជាង​គេ កាល​ពី​កុមារ​ភាព គឺ​លោក​​ដាវី ក្រក់ឃីត(Davy Crockett) ដែល​ជា​អ្នក​រស់នៅ​​តាម​ព្រំដែន។ ក្នុង​សៀវ​ភៅដែ​ល​មាន​ចំណង​ជើង​ថា ដាវី ក្រក់ឃីត : ដំណើរ​ជីវិត និង​ដំណើរ​ផ្សង​​​ព្រេង លោក​ដាវី​បាន​ជួប​នឹង​សោភ័ណ្ឌ​ភាព​ដ៏​ស្រស់​ស្អាត​មួយ ដែល​ធ្វើ​ឲ្យ​គាត់​មិន​សរសើរ​ព្រះ​អាទិករ​មិន​បាន។ អ្នក​និពន្ធ​ពិពណ៌​នាយ៉ាង​ដូច​នេះថា​​ “នៅ​ពី​ក្រោយ​ព្រៃ​របោះ មាន​វាល​ស្មៅ​ដ៏​ធំ​ល្វឹង​ល្វើយ ដែល​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត ដែល​សម្បូរ​ទៅ​ដោយ​ផ្កាដ៏​ស្រ​ស់​បំព្រង ដែល​សូម្បី​តែលោក​វីរសេនី​ឯក ​ក្រក់ឃីត ក៏​មិន​ធ្លាប់​ឃើញ​សោភ័ណ្ឌ​ភាព​ដ៏​ល្អបែ​បនេះ​ដែ​រ គាត់​ក៏​បាន​ជិះសេះ​ចូល​ក្នុងទីវាល​នោះ ហើយ​គ​យ​គន់ទេស​ភាព ដោយ​បន្លឺ​សម្លេ​ងថា​ “ឱ​ព្រះអម្ចាស់អើ​យ ទ្រង់​បាន​បង្កើត​ផែន​ដី​ដ៏​ស្រស់​ផូរ​ផង សម្រា​ប់​មនុ​ស្សលោ​ក! តែ​គេ​បាន​រមើរ​គុណ​ទ្រង់​យ៉ាង​នេះ​ទៅ​វិញ! ពួក​គេ​ថែ​មទាំ​ង​មិន​បាន​សង​គុណ​ទ្រង់ ដោយពា​ក្យ​អរ​ព្រះគុណ​ឡើយ”។ លោក​ក្រក់​ឃីត​ទទួល​ស្គាល់​ថា មនុស្ស​ចាំ​បាច់ត្រូវដឹ​ង​គុណព្រះ ចំពោះ​ស្នា​ព្រះហស្ត​ដែល​ទ្រង់​បាន​បង្កើត ដែល​នោះ​ជា​ការ​ឆ្លើយ​តប ដែ​លពួ​ក​គេ​ច្រើន​តែ​មិន​អើរ​ពើរ។

អ្នក​និពន្ធ​បទ​ទំនុក​តម្កើង​បាន​ចែង​ថា​ “ផ្ទែមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ”(ទំនុកតម្កើង ១៩:១)។ ស្នា​ព្រះ​ហស្ត​ព្រះ​អម្ចាស់​ជា​ផ្ទាំង​ ទស្ស​នីយ​ភាព​មួយ ដែល​មិន​គ្រា​ន់តែ​ធ្វើ​ឲ្យ​យើង​កោត​ស្ញប់​ស្ញែងប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែម​ទាំង​បាន​ជំរុ​ញចិត្ត​យើង​ឲ្យ​ថ្វាយ​បង្គំ និង​សរសើរ​តម្កើង​ព្រះ​អម្ចាស់ ដូច​អ្នក​និពន្ធ​បទ​ទំនុក​តម្កើង​ផង​ដែរ ពេល​យើង​មាន​ការ​យល់​ដឹង​យ៉ាង​ត្រឹម​ត្រូវ ​អំ​ពីស្នា​ព្រះហស្ថ​ទាំង​នោះ។

លោក​ដាវី ក្រក់ឃីត​ពិត​ជា​បាន​ឆ្លើយ​ត​បយ៉ា​ងត្រឹ​ម​ត្រូវ ពេល​គាត់​ជួប​ប្រទះ​សម្រស់​នៃ​ស្នា​ព្រះ​ហស្ថ​ព្រះ ដែល​យ៉ាង​ហោច​ណាស់ បាន​បណ្តាល​ចិត្ត​យើង ឲ្យ​មាន​ការ​ដឹង​គុណ​ព្រះ។ តើ​យើង​ដឹង​គុណ​ព្រះ​ឬ​ទេ?_ Bill Browder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles