រត់ទៅរកឈើឆ្កាង

ពេ​ល​ណាគេប្រ​កាស​អា​សន្ន​អំ​ពី​ការ​មក​ដល់​នៃ​រលក​យក្ស​ស៊ូណាមិ នៅ​ឆ្នេរ​ភាគ​ខាង​ជើង នៃទី​ក្រុ​ង មូ​អ៊ី(Maui)នៃ​រដ្ឋហាវ៉ៃ(Hawaii) ប្រជា​ពល​រដ្ឋ​ដែ​ល​រ​ស់​នៅក្នុង​ទីក្រុង​ហាណា ក៏​ប្រញាប់​ប្រញាល់​រត់​រ​ក​កន្លែង​សុវត្ថិ​ភាព​នៅ​ទី​ខ្ពស់ នៅ​តាម​ចង្កេះ​ភ្នំ។ នៅ​ក្បែរនោះ​ មាន​ឈើ​ឆ្កាង​ដ៏​ខ្ពស់​មួយ ដែល​គេ​សង់​ពី​ឈើ​ ដាក់នៅ​ទី​នោះ​ជា​ច្រើន​ឆ្នាំម​ក​ហើយ។ ដើម្បី​សុវត្ថិ​ភាព​ខាង​ផ្លូវ​កាយ ពួក​គេ​ក៏​បាន​នាំ​គ្នា​រត់​សំដៅ​ទៅ​រក​កន្លែង ដែល​គេ​បាន​ដាក់​ឈើ​ឆ្កាង​នោះ។

ជា​មួ​យគ្នា​នេះ​ដែរ​ យើង​ទាំង​អស់​គ្នាក៏​ត្រូវ​ការ​កន្លែង​​​សុវត្ថិ​ភាព​ខាង​វិញ្ញាណ​ផង​ដែរ។ តើ​ហេតុ​អ្វី? ពី​ព្រោះព្រះ​​បាន​ព្រ​មាន​យើង តាម​រយៈ​ព្រះ​ប​ន្ទូល​ទ្រង់​ថា “ពីព្រោះគ្រ​ប់​គ្នា​បាន​ធ្វើ​បាប ​ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អនៃ​ព្រះ​” ហើយ “ដ្បិត​ឈ្នួល​រប​ស់អំ​ពើ​បាប ​នោះជា​សេ​ចក្តី​ស្លាប់”(រ៉ូម ៣:២៣ ៦:២៣)។ បទ​គម្ពី​រ​ហេព្រើ​ ៩:២៧ បាន​ចែង​ថា​ “ហើយ​ដោ​យព្រោះ​បា​នដំ​រូ​វ​ ឲ្យ​មនុស្ស​ទាំង​អស់ស្លាប់​មួយ​ដង រួច​សឹម​ជាប់​សេចក្តី​ជំនុំ​ជំរះ”។ យើង​ប្រហែល​ជា​មិន​ចង់​គិត​ដល់​ផល​វិបាក ដែល​យើង​នឹង​ទទួល​បាន​ពី​អំពើបាប​របស់​យើង ពេលយើ​ង​ជួប​នឹ​ងព្រះ​ដ៏ប​រិសុ​ទ្ធឡើយ ប៉ុន្តែ វា​ជា​រឿង​ដ៏​ធ្ងន់​ធ្ងរ​ដែល​យើង​យក​មក​ពិចារណា ព្រោះ “ការដែ​ល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ព្រះ​ហស្ត ​នៃ​ព្រះ​ដ៏មា​ន​ព្រះជន្ម​រស់​នៅ នោះ​គួរ​ស្ញែង​ខ្លាច​ណាស់”(ហេព្រើរ ១០:៣១)។ តែ​មាន​ដំណឹង​ល្អ ដែល​ប្រាប់​យើង​ថា ព្រះ​វរបិតា​បាន​ប្រទាន​នូវ​កន្លែ​ង​ដ៏​មាន​សុវត្ថិ​ភាព ដោយ​សារ​ទ្រង់​ស្រឡាញ់​យើង​រាល់​គ្នា! ទ្រង់​បាន​ចាត់​ព្រះ​យេស៊ូវ ដែល​ជារា​ជ​បុត្រាទ្រង់ ឲ្យ​យាង​មក​សុគត​ជួស​យើង ដើម្បី​កុំ​ឲ្យ​យើង​បែក​ចេញ​ពី​ទ្រង់​ជា​រៀង​រហូត​ឡើយ(រ៉ូម ៥:៨-១០ កូឡូស ១:១៩-២០)។

ដោយសារ​ព្រះយេ​ស៊ូវ​គ្រីស្ទ​បាន​សុគត​នៅ​លើឈើ​ឆ្កាង ហើយ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នោះ​កន្លែង​សុវត្ថិ​ភាព​នោះ​ ក៏​ត្រូវ​បាន​រៀប​ចំ​រួច​ហើយ។ តើ​អ្នក​បាន​រត់​ទៅ​រក​ឈើឆ្កាង​ហើយ​ឬ​នៅ?_Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles