ការត្រាស់ហៅឲ្យប្តេជ្ញាចិត្ត

មា​ន​ក្លឹប​សុខ​ភាព និង​ក្លិប​ហាត់​ប្រាណ​ជា​ច្រើន បាន​រំពឹ​ង​ថា​នឹង​មាន​មនុស្ស​យ៉ាង​ច្រើន​ជោរ​ជន់ មក​ចូល​រួម​ក្នុង​ខែ​មេសា ទោះ​ពួក​គេ​មក​ចូល​រួ​មតែ​ពី​របី​ដង​ក៏ ដោយ។ ទោះ​ជា​អ្នក​ទាំង​នោះ​គ្រាន់​តែ​បង់​ប្រាក់​ ហើយ​​ឈប់​ត្រឡប់​មក​វិញ​ក៏​ដោយ​ ក៏ម្ចាស់​ក្លឹប​ទាំង​នោះ​មិន​ខ្វល់​ដែរ។ ប៉ុន្តែ គ្រូប​ង្វិក​ឈ្មោះចេ​ស៊ី ចូន(Jesse Jones) បាន​ប្រើវិធីសា​ស្រ្ត​ផ្ទុយ​ពីនេះ​។ ប្រសិន​បើអ្ន​ក​ចុះឈ្មោះ​ហើ​យ តែ​មិន​ឃើញ​ម​កហា​ត់ប្រា​ណ​ទៀត​ទេ គាត់​នឹង​លប់​ឈ្មោះអ្ន​ក​ចេញ​ជា​មិន​ខាន​។ លោក​ចូន​មាន​ប្រសាស​ន៍​ថា​ “សូម​សន្សំ​លុយ​រប​ស់អ្ន​ក។ ពីរ​បី​ខែ​ក្រោយ​មក​ទៀត ពេល​ដែល​អ្ន​កដឹ​ង​ច្បាស់​ថា ខ្លួន​ចង់​ហាត់​ប្រាណ ​សូម​មក​ជួប​ខ្ញុំ​ចុះ។ គោល​បំណង​ជា​ចម្បង​រប​ស់ខ្ញុំ​ គឺមិ​នមែ​នច​ង់​បានថ្លៃ​ឈ្នួល ដែលអ្នកបង់​សម្រា​ប់​រ​​យៈពេលបីខែ​នោះ​ទេ…តែ​យើង​ចង់​ឲ្យ​អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ ក្នុង​ការ​ឈាន​ទៅ​ដល់​គោល​ដៅ”។

ក្នុង​បទ​គម្ពី​រលូកា ៩:៥៧-៦២ យើងឃើ​ញ​ថា មាន​មនុស្ស​បី​នាក់​ទូល​ព្រះយេស៊ូវ​ថា ពួក​គេ​ចង់​ដើរ​តាម​ទ្រង់ ប៉ុន្តែ ព្រះ​អម្ចាស់​ទ្រង់​ក៏បា​នមាន​បន្ទូល​តប ដោយ​ពាក្យ​ធ្ងន់​ៗថា​​ “កូន​មនុស្សគ្មាន​កន្លែង​ណានឹ​ងកើ​យក្បា​ល​ទេ”(ខ.៥៨)។ “ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ”(ខ.៦០)។ “អ្នក​ណាដែ​ល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ អ្នក​នោះមិ​ន​គួរ​នឹង​នគរ​ព្រះទេ”(ខ.៦២)។ ត្រង់​ចំណុ​ចនេះ​ ព្រះយេ​ស៊ូវ​បាន​បញ្ជាក់​ដល់​ពួក​គេ​ម្នាក់​ៗ​ថា​ ដើម្បី​ក្លាយ​ជា​សិស្សព្រះ​យេស៊ូវ​យើ​​ងត្រូ​វតែ​មាន​ការ​លះ​បង់ ​និង​ការ​ប្តេជ្ញាចិ​ត្ត។

មាន​បុរស​ម្នាក់​ដែល​ខ្ញុំបា​ន​កោតស​រសើ​រថា គាត់​ជាអ្ន​កដើ​រ​តាម​ព្រះគ្រី​ស្ទ ដែល​មាន​ការ​ប្តូរ​ប្តេជ្ញ និង​ងាយ​ឆ្លើយ​តប​ចំពោះ​ព្រះ។ គាត់​បាន​មានប្រ​សាសន៍​ថា គ្រីស្ទ​បរិស័​ទចាំ​បាច់​ត្រូវ​​ “ត្រៀមខ្លួ​នធ្វើ​​ការ​ប្តេជ្ញា​ចិត្ត និង​កែប្រែ​”។ ព្រះ​អម្ចាស់​មិន​គ្រាន់​តែ​បាន​ត្រាស់ហៅ​យើ​ង ឲ្យ​មាន​ការ​ផ្លា​ស់​ប្រែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បា​ន​ឲ្យ​យើង​រាប់​ការ​ត្រាស​ហៅ​នោះ ជា​សំខាន់ ដោយ​ដើរ​តាម​ទ្រង់។ _David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles