ដើរចេញពីការព្រួយបារម្ភ

កាលពីរ​បី​ឆ្នាំ​មុន អ្នក​ដឹក​នាំ​ការ​សិក្សា​ព្រះ​បន្ទូល ក្នុង​ក្រុម​របស់​យើង បាន​លើក​ទឹក​ចិត្ត​ឲ្យយើង​ទន្ទេញ​បទ​គម្ពីរ ឲ្យ​បាន​មួយជំ​ពូក ហើយ​បាន​ឱ្យយើ​ងសូត្រ​បទ​គម្ពីរ​នោះ ឲ្យ​ក្រុម​ទាំង​មូល​ស្តាប់។ ពេល​នោះ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ប្រកែក និង​ត្អូញ​ត្អែ​រនៅ​ក្នុង​ចិត្ត​ថា តើ​ខ្ញុំ​ត្រូវ​សូត្រ​បទ​គម្ពីរ​មួយ​ជំពូក នៅ​ចំពោះមុ​ន​មនុស្ស​គ្រ​ប់គ្នា​ឬ? ខ្ញុំ​មិន​មែន​ជាម​នុស្ស​ពូកែ​ទន្ទេញ​ផង។ ខ្ញុំ​ក៏ឈ្ងោ​ក​មុខ​ចុះ ដោយ​នឹក​ស្រមៃ​ឃើញ​ថា ខ្លួន​ឯង​កំពុង​សូត្រ​ខគ​ម្ពីរ ហើយ​ជា​ប់​គាំង​យ៉ាង​យូរ ខណៈ​ដែ​លគ្រ​ប់គ្នា​កំ​ពុង​មើល​​ខ្ញុំ ទាំង​រង់​ចាំ​ស្តាប់​ពាក្យ​បន្ទាប់ ដែល​ខ្ញុំ​ត្រូវ​សូត្រ។ ពីរ​បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​មាន​ការ​ស្ទាក់​ស្ទើរ នៅ​ក្នុង​ការ​​បើក​ព្រះ​គម្ពីរ រក​មើល​ជំពូក​ណា ដែល​ត្រូវ​ចិត្ត​ខ្ញុំ ដើម្បី​ងាយ​ស្រួល​ទន្ទេញ​។ ខ្ញុំ​ក៏​ចេះ​តែ​បើក​រក​មើល ទី​បំផុត​ខ្ញុំ​ក៏​បាន​បើក​ដល់​ក័ណ្ឌ​គម្ពីរ​ភីលីពជំពូក​៤។

ខ្ញុំ​ក៏​បា​​នអាន​បទ​គម្ពីរ​នេះ​ស្ងា​ត់​ៗ​នៅក្នុង​ចិត្ត ត្រង់​ខ​ដែល​ចែង​ថា “កុំ​ឱ្យ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឱ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុ​ណ​ផង”(ខ.៦)។ គឺ​នៅពេ​ល​នោះ​ហើយ ដែល​​ខ្ញុំ​បាន​ដឹង​ថា​ជំពូក​ណាត្រូ​វ​ទន្ទេញ និង​ថែម​ទាំង​បាន​ដឹង​ពី​របៀប​ដែល​ខ្ញុំ​អាច​​ដើរចេញ​ពី​ការ​ថប់​បារម្ភ អំពី​កិច្ចការ​ដែ​ល​ត្រូវ​ធ្វើ​នោះ​ទៀត​ផង។

ព្រះ​​ទ្រង់​​មិ​ន​ចង់​ឱ្យ​យើង​រាល់​គ្នា​ព្រួយ​បារម្ភ អំពី​ហេតុ​ការណ៍​ដែល​នឹង​កើតឡើ​ង ​នៅ​ពេល​អនាគត​ឡើយ ពីព្រោះ​ការ​ថប់​បារម្ភ​បង្ខាំង​ការ​អធិស្ឋាន​របស់​យើង។ លោក​សាវ័ក​ប៉ុល​ក៏​បាន​រំឭក​យើង​ផង​ដែរ​ថា យើង​មិន​គួរ​មាន​ការ​ថប់​បារម្ភ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​គួរ​អធិស្ឋាន​ទូល​សូម​ជំនួយ​ពី​ព្រះ​អម្ចាស់​វិញ។ ល្គឹក​ណាយើ​ងប្រើ​វិធី​សាស្រ្តនេះ​ ដើម្បី​ជម្នះ​ការ​ថប់​បារម្ភ នោះ​សេច​ក្តី​សុខ​សាន្តរ​បស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត នឹង​ជួយ​ការពារ​ចិត្ត និង​គំនិត​របស់​យើង​រាល់​គ្នា​(ខ.៧)។

មានគេនិយាយលេងថា “បើអ្នកអាចព្រួយបារម្ភបាន ចុះហេតុអ្វីអ្នកមិនអាចអធិស្ឋានបាន?” សំនួរ​នេះ​បាន​បញ្ផាក់​យ៉ាង​ច្បាស់​ថា ការ​ព្រួយ​បារម្ភ​គ្មាន​​ប្រយោជន៍​ដល់​យើង​រាល់​គ្នា​ទាល់​តែ​សោះ ប៉ុន្តែ ការ​អធិស្ឋាន​អាច​នាំឲ្យ​យើ​ង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជាមួ​យ​នឹង​ព្រះ​មួយ​អង្គ ដែល​អាច​រំដោះ​យើង​ឲ្យ​រួច​ពី​ការ​ព្រួយ​បារម្ភ​គ្រប់​យ៉ាង។ —Jennifer Benson Schuldt  

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles