មុនដែលអ្នកទូលសូមទ្រង់

មិត្ត​រួម​ការងារ​ម្នាក់ ដែល​ធ្វើ​ការ​ជា​មួយ​ខ្ញុំ ក្នុង​អង្គការ អា ប៊ី ស៊ីអន្តរជាតិ(RBC Ministry) បាន​ចែក​ចាយ​ដល់​ខ្ញុំ អំពី​សេចក្តី​អំណរ ដែល​នាង​មាន នៅ​ក្នុ​ង​ការ​បំរើ​ព្រះ ជា​អ្នក​បក​ប្រែ​សៀវ​ភៅ​សម្រាប់​សិក្សា​ព្រះ​បន្ទូល។ នាង​បាន​ប្រាប់​ខ្ញុំ​ថា នាង​ពិត​ជា​មាន​ពរ​ខ្លាំង​ណាស់ ដែល​បាន​មាន​ឱកាស​ទទួល​សេចក្តី​បង្រៀន​ពី​ព្រះ​បន្ទូល ដែល​មាន​ក្នុង​សៀវ​ភៅ​ដែល​នាង​បាន​បក​ប្រែ​នោះ។ នៅ​ពេល​ដែល​នាង​បក​ប្រែ​សៀវ​ភៅ​ទាំង​នេះ នាង​បាន​កត់​សំគាល់​ឃើញ​ថា “ជា​និច្ច​ជា​កាល ព្រះប​ន្ទូល​ព្រះបា​នប្រា​ប់​ឲ្យ​ខ្ញុំ​ដឹង អំពី​សេចក្តី​ត្រូវ​ការ​ដែល​ខ្ញុំ​កំ​ពុងមាន​”។ ជាតួ​យ៉ា​ង​ដូចជា​​នៅ​ពេល​នាង​កំពុងត្រូវកា​រ​ការ​លើក​ទឹក​ចិ​ត្ត​ពី​ព្រះអ​ម្ចាស់ ទ្រង់​ក៏​បាន​ប្រទាន​បទ​គម្ពីរ​ជា​ជំនួយ​ដល់​នាង តាម​រយៈ​សៀវ​ភៅ​ទាំង​នោះ។

ការ​ចែក​ចាយ​របស់នា​ង បាន​ធ្វើ​ឲ្យ​ខ្ញុំយល់​ថា​ ព្រះ​ដ៏ស្មោះ​ត្រង់​របស់​យើង ទ្រង់​មើល​ថែរ​យើង តាម​មធ្យោ​បាយ​ជាច្រើ​ន។ ក្នុង​ជីវិត​យើង មាន​រដូវ​កាល​ផ្សេង​ៗ​គ្នា ហើយ​យើង​ក៏​បាន​ជួប​ប្រទះ​នូវ​បញ្ហា​គ្រប់​ប្រភេទ ប៉ុន្តែ យើង​មិន​ត្រូវ​ជម្នះ​បញ្ហា​ទាំង​នោះ​ ដោ​យពឹ​ង​ផ្អែកលើខ្លួន​ឯង​ឡើយ។ គឺ​ដូច​ដែល​ព្រះ​គ្រីស្ទ​បាន​មាន​បន្ទូល​ថា “ព្រះ​វរបិតា​នៃ​អ្នក ទ្រង់​ជ្រាប​នូវ​រប​ស់​អ្វី​ដែល​អ្នក​ត្រូវ​ការ​ មុន​ដែល​អ្នក​សូម​ផង” (ម៉ាថាយ ៦:៨)។

ពេល​ណាយើ​ង​ត្រូវ​ការ​ជំនួយ ទោះជា​ជំ​នួយ​ខាង​ព្រលឹង​វិញ្ញាណ ខាង​ផ្លូវ​អារម្មណ៍ ឬ​ខាងសាច់​ឈាម​ក៏​ដោយ ក៏​យើង​អាច​ពឹង​ផ្អែក​ទៅ​លើកា​រ​មើល​ថែរ និ​ង​ព្រះទ័​យ​ទុក​ដាក់ ដ៏​ស្មោះ​ត្រង់​រប​ស់​ព្រះ​វរបិ​តាបា​ន​ជានិ​ច្ច។ ព្រះទ្រ​ង់ជ្រា​បពី​យើង​យ៉ាង​ច្បាស់​លាស់​ណាស់ បាន​ជា​ទ្រង់​ជ្រើស​រើស​ពេល​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​ផ្តល់​ឲ្យ​យើង​នូវ​អ្វី​ដែល​ល្អ​បំផុត និង​ដើម្បី​ផ្តល់​នូវ​ការ​ធានាថា​ ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ជា​និច្ច។ “គ្មាន​សត្វ​ចាប​ណា​មួយ​ដែល​ព្រះ​ទ្រង់​ភ្លេច​ទេ សូម្បី ទាំង​សក់​ក្បាលរ​បស់​អ្នក​រា​ល់គ្នា ក៏បា​ន​រាប់​ទាំង​អស់​ដែរ ដូច្នេះកុំឱ្យ​ខ្លា​ចឡើ​យ អ្នក​រាល់​គ្នាមា​ន​តម្លៃ​លើស​ជាង​សត្វ​ចាប​ជា​ច្រើន”(លូកា ១២:៦-៧)។  

យើង​អាច​ទុក​ចិត្ត​លើសេ​ចក្តីស្រ​ឡាញ់​របស់​ទ្រង់ ដែល​ប្រកប​ទៅ​ដោយ​ប្រាជ្ញា​ញាណ។ —Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles