ការសុំអភ័យទោស

មាន​ពេល​មួយ លោក​ម៉ាក​បាន​ខក​ខាន​ការ​ណាត់​ជួប​ គាត់​ត្រូវ​ទៅ​ភោជ្ជនីយ​ដ្ឋាន ដើម្បីជួ​ប​មិត្ត​ភ័ក្រ​ម្នាក់ ដែល​ជា​សមាជិក​ពួក​ជំនុំ តែគា​ត់បា​ន​ធ្វើដំ​ណើរ​មក​ដល់​យឺត​មួយ​ម៉ោង។  មិត្តភ័​ក្រ​របស់​គាត់​បាន​ចាក​ចេញ​ទៅបា​ត់​ហើយ។ គាត់មា​​នអារម្មណ៍សោ​កស្តាយ​ ចំពោះ​កំហុស​នេះ បានជា​គា​ត់ទិ​ញ​អំណោយ​មួយ​ពី​ភោជនីយ​ដ្ឋាន​នោះ ហើយ​បាន​ទៅ​ហាង​លក់​កាត​ក្នុង​តំបន់ ដើម្បី​រក​មើល​កាត​សុំ​អភ័យ​ទោស សម្រាប់​ជូន​មិត្ត​ភ័ក្រ​គាត់។ គាត់​មាន​ការ​ភ្ញាក់​ផ្អើរ​យ៉ាង​ខ្លាំង ពេល​ដែ​លក្នុ​ងចំ​ណោម​កាត​រាប់​រយ​សន្លឹក គាត់រ​ក​ឃើញ​កាត​តែ​ពីរ​បីប៉ុ​ណ្ណោះ នៅ​កៀន​កន្លៀត​ហាង​ដែលនៅពី​លើ​កា​ត​ទំាង​នោះ មាន​ពាក្យ​សរសេរ​ថា “សុំ​អភ័យ​ទោស​ចំពោះ​ទង្វើ​ររបស់​ខ្ញុំ”។ គាត់​បាន​ទិញ​កាត់​នោះ​មួយ​សន្លឹក​ជួន​មិត្ត​ភ័ក្រ​គាត់ ហើយ​គាត់​ក៏​បាន​ទទួ​លកា​រ​អត់ទោស។

ទោះ​គេ​មិន​សូវ​និយ​មប្រើ​កា​ត ដើម្បី​សុំ​អភ័យទោស​ក៏​ដោយ ក៏​ជា​ញឹក​ញាប់ ការ​សុំ​ការ​អត់​ទោស​ច្រើន​តែជា​ការ​ចាំបា​ច់ ក្នុង​ទំនាក់​ទំនង​របស់​យើង​គ្រប់​គ្នា។ ការ​សុំកា​រ​អត់​ទោស ជា​កា​រ​ប្រតិ​បត្តិ​តាម​ព្រះគម្ពី​រ។ ព្រះ​យេស៊ូវ​បានប​ង្រៀន​អ្នក​​ដើរ​តាម​ទ្រង់ ឲ្យ​ទៅ​សម្រុះ​សម្រួ​ល​ឲ្យ​ជា​គ្នា បន្ទាប់​ពីបា​នប្រព្រឹត្ត​ខុស​ចំពោះ​គ្នា(ម៉ាថាយ ៥:២៣-២៤ ១៨:១៥-២០)។ ហើយ​សាវ័​ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ខាង​ឯ​ពួកអ្នក​រាល់​គ្នា នោះឱ្យ​ខំនៅ​ជា​មេត្រីនឹ​ងមនុស្សទាំ​ង​អស់​ចុះ បើ​សិន​ជាបា​ន”(រ៉ូម ១២:១៨)។ ការ​រស់​នៅដោ​យ​មេត្រីភា​ព អាច​តម្រូវ​ឱ្យ​មាន​ការ​សុំអ​ភ័យ​ទោសចំពោះគ្នា​។

ការ​សុំអ​ភ័យ​ទោសអា​ច​ជា​ការ​ដែល​យើង​ពិបា​កធ្វើ ពីព្រោះ​ការ​សុំ​អភ័យ​ទោស តម្រូវ​ឲ្យ​មាន​វិញ្ញាណ​នៃ​ការ​បន្ទាប​ខ្លួន ដើម្បី​ទទួល​ស្គាល់​កំហុស​ខ្លួនឯ​ង ដែល​តាម​ធម្មតា យើង​មិន​ងាយ​នឹង​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ខុស​ឡើយ។ ប៉ុន្តែ ការ​ព្រម​ទទួល​ខុស​ត្រូវ ចំពោះអ្វី​ដែ​ល​យើង​បាន​ធ្វើ​ខុស ក្នុង​ស្ថាន​ភាព​ណា​មួយ អាច​នាំ​មក​នូវ​ការ​ប្រោះឲ្យ​ជា និង​ស្អាង​ចំ​ណងមិ​ត្ត​ភាព​ឡើងវិញ។

តើអ្ន​​កធ្លា​​ប់​ធ្វើ​ខុស​ចំពោះអ្ន​កដ​ទៃទេ​? ចូរលះ​ប​ង់​សេចក្តី​អំណួត​របស់​អ្នក ហើយ​ទៅ​សុំ​ទោស​គេ​ចុះ ទោះ​បី​ជា អ្នក​មិន​អាច​រក​ទិញ​កាត់​សុំ​ទោស ជា​ជំនួយ​នៅ​ក្នុងការ​សុំ​អភ័យ​ទោស​ក៏ដោយ​។ — Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles