កន្លែងសម្រាប់អ្នករាល់គ្នា

ប្តី​ប្រពន្ឋ​មួយ​គូរ បា​​នទៅ​យក​អ៊ំ​ស្រី​របស់​ខ្លួន​ដែល​មាន​វ័យ​ចំណាស់ ម​ក​រស់​នៅ​ជា​មួយ ប៉ុន្តែ ពួក​គេ​ខ្លាច​ក្រែង​គាត់​មិន​មាន​អា​រម្មណ៍​កក់​ក្តៅ ក្នុង​ការ​រស់​នៅ​ជា​មួយ​ពួក​គេ។ ដូច្នេះ ពួក​គេ​បាន​កែ​បន្ទប់​មួយ នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ ឱ្យ​មាន​លក្ខណៈ​ដូ​ច​បន្ទប់ ដែល​គាត់​ធ្លាប់​មា​ន ​ក្នុង​ផ្ទះ​​ពី​មុន​។ នៅ​ពេល​អ៊ំ​ស្រី​របស់​ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់ គាត់​ក៏​បានឃើញ​គ្រឿង​សង្ហា​រឹម រួប​ភាព​លម្អ​លើ​ជញ្ជាំង ព្រម​ទាំង​របស់​របរ​​ដទៃ​ទៀត​ដែល​គាត់​ចូល​ចិត្ត នៅ​ក្នុង​បន្ទប់​នោះ ធ្វើ​ឲ្យ​គាត់​​មា​ន​អារម្មណ៍​ថា ផ្ទះ​នោះ​ហាក់​ដូច​ជា​ផ្ទះ​របស់​គាត់​ដែល​កំពុង​ស្វាគម​គាត់​យ៉ាង​ពិសេស​។

តាម​បទ​គម្ពីរ​យ៉ូហាន ១៣:៣៦-១៤:៤ យើង​ដឹង​ថា នៅ​ក្នុ​ង​ពិធី​លៀង​ព្រះ​អម្ចាស់​លើក​ចុង​ក្រោយ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្សទ្រ​ង់ ហើយ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេត្រៀ​ម​ខ្លួន សម្រាប់​ការ​សុគត់​របស់​ទ្រង់។ ពេល​លោក​ស៊ីម៉ូន ពេត្រុស​ទូល​សួរ​ទ្រង់ថា “ព្រះ​អម្ចាស់​អើយ តើ​ទ្រង់​យាង​ទៅ​ឯ​ណា?” ព្រះ​យេស៊ូវ​បាន​ឆ្លើយ​ថា “កន្លែង​ដែល​ខ្ញុំទៅ នោះ​អ្នក​ពុំ​អាច​នឹង​ទៅ ​តាម​ក្នុង​គ្រាឥ​ឡូវ​នេះ​បាន​ទេ លុះ​គ្រាក្រោយ​ទើប​អ្នក​ទៅ​បាន”(១៣:៣៦)។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​លោក​ពេត្រុស​(ក៏​ដូច​ជា​មាន​បន្ទូល​ត្រង់​ៗ​ទៅកា​ន់​អស់​អ្នក​ដែល​ដើរ​តាម​ទ្រង់)ថា ​“នៅ​ក្នុង​តំណាក់​នៃ​ព្រះ​វបិតា​ខ្ញុំ មាន​ទីលំ​នៅ​ជា​ច្រើន ពុំ​នោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​ទៅ​រៀប​កន្លែងឱ្យ​អ្នក​រាល់​គ្នា។ បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឱ្យ​អ្នក​រា​ល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ និង​ទទួល​អ្នក​រាល់​គ្នា ទៅ​​ឯ​ខ្ញុំ ប្រយោជន៍​ឱ្យ​អ្នក​រាល់​គ្នា បា​​ន​នៅ​កន្លែង ដែល​ខ្ញុំ​នៅ​នោះ​ដែរ”​(១៤:២-៣)។

នគរ​ស្ថាន​សួគ៌ គឺ​ជា​កន្លែង​ជួប​ជុំ​គ្នា​របស់​គ្រីស្ទ​បរិស័ទ​ទាំង​អស់ ដែល​បាន​មក​ពី​គ្រប់​កុល ​សម្ព័ន្ឋ គ្រប់ជា​តិ​សាសន៍ តែ​នគ​ស្ថាន​សួគ៌​ក៏​ជា​ដំណាក់​របស់​ព្រះ​វបិតា​យើង​ដែរ ហើយ​ក្នុង​ដំណាក់​នោះទ្រ​ង់​កំពុង​រៀប​ចំក​ន្លែង​មួយ​សម្រាប់​យើង​ម្នាក់​ៗ។
ពេល​ដែល​យើង​ទៅដ​ល់ស្ថា​នសួ​គ៌ ហើយ​ព្រះ​យេស៊ូវ​បើក​ទ្វារ​ឲ្យ​យើង​ចូល នោះ​យើង​នឹង​បាន​ដឹង​ថា នគរ​ស្ថាន​សួគ៌​គឺ​ជា​ផ្ទះរប​ស់យើ​ង​រាល់​គ្នា។—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles