មិនបានសម្រេច តាមផែនការ

កាល​ពី​មុន ខ្ញុំមា​ន​ក្តី​ប្រាថ្នា​ចង់​រៀប​ការ ពេល​មាន​អាយុ​១៩​ឆ្នាំ និង​បង្កើត​កូន​ឱ្យ​បាន​កន្លះ​ឡូ ហើយ​ចាប់​ផ្តើម​រ​ស់​នៅក្នុ​ងជី​វិត​ជា​ភរិយា និង​ជា​ម្តាយរ​បស់​គេ។ ប៉ុន្តែ ខ្ញុំមិ​ន​បាន​សម្រេច​ដូ​ច​ក្តី​ប្រាថ្នា​ទេ ព្រោះផ្ទុ​យ​ទៅ​វិញ ខ្ញុំ​បែរ​ជា​មាន​ការងារ​ធ្វើ និង​រៀប​ការ ពេល​មាន​អាយុ​៤​០​ប្លាយ ​ហើយ​មិន​ដែល​មាន​កូន​មួយ​នឹង​គេ​សោះ។ អស់​រយៈ​ពេល​ជាច្រើ​ន​ឆ្នាំម​កហើ​យ ដែល​បទ​គម្ពីរ​ទំនុក​តម្កើង ៣៧:៤ បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​សេចក្តី​សង្ឃឹម ដោយសារ​ព្រះ​បន្ទូល​សន្យា ​ដែល​ទ្រង់​បាន​ធានា​ថា “ទ្រង់​នឹង​ប្រ​ទាន​ពរ​ឱ្យ​អ្នក​បាន​ដូច​បំណង​”។

ប៉ុន្តែ ព្រះ​អម្ចាស់​មិន​តែង​តែ​ “ឲ្យ​ការ​នោះ​កន្លង​ហួស​ទៅ​”​ឡើយ​(ខ.៥) ហើយ​ពេល​យើង​​មិន​បាន​សម្រេច​ដូច​បំណង យើង​ក៏​មាន​ទុក្ខ​ព្រួយ។ ជីវិ​ត​របស់​អ្នក​អាច​ប្រែ​ជា​ដើរ​ខុស ពី​ផែន​ការ​ដែល​អ្នក​បាន​ព្រៀង​ទុក គឺ​មិន​ខុស​ពី​ជីវិត​ខ្ញុំ​ទេ។ តែសូ​ម​យើង​អាន​បទ​គម្ពីរ​ទំនុក​តម្កើង ជំពូក​៣៧ ដើម្បីទ​ទួល​នូវ​ការ​លើក​ទឹក​ចិត្ត ត្រង់​ចំណុច​ដែល​មាន​ដូច​តទៅ​(ទោះ​បី​ជា​អត្ថ​ន័យ​ជាបឋម​នៃ​បទ​ទំនុ​កត​ម្កើង​នេះ និយាយ​អំពី​ការ​ប្រៀប​ធៀប​ខ្លួន​យើង​ទៅ​នឹង​មនុស្ស​អាក្រក់​ក៏​ដោយ)៖

តាមខ.៤ យើង​អាច​រៀន​បាន​ថា យើង​មិន​ចាំ​បាច់​ត្រូវ​បាត់​បង់​សេចក្តី​អំណរ​ក្នុង​ជីវិត ​ដោយ​សារ​បំណង​របស់​យើង​មិន​បាន​សម្រេច​នោះឡើ​យ។ ដ្បិតអី ពេល​យើង​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ នោះ​ទ្រង់​នឹង​ក្លាយ​ជា​សេចក្តី​អំណរ​របស់​យើង។

“ចូ​រ​ទុក​ដាក់​ផ្លូវរបស់​អ្នក​នឹង​ព្រះ​អម្ចាស់​ចុះ”(ខ.៥)។ ពាក្យ ទុកដាក់ មាន​ន័យ​ថា​មួល​(ដូចមួល​កន្ទេល​)។ លោក​ហឺប៊ឺត ឡក់​ឃីយឺរ(Herbert Lockyer, Sr.) ដែល​ជា​គ្រូប​ង្រៀន​ព្រះ​​គម្ពីរ បាន​មាន​ប្រសាសន៍​ថា “ចូរ​មួល​ផ្លូវ​របស់​អ្នក ហើយ​ទុក​ដាក់​​នឹង​ព្រះ​អម្ចាស់​ចុះ គឺ​ដូច​ជា​ការ​ដែល​ផ្ទេរ​បន្ទុ​កទៅ​លើស្មា​រ​បស់​អ្នក​ដែល​ខ្លាំង​ជាង​យើង ពេល​យើង​មិន​អាច​លី​បន្ទុក​នោះ​រួច”។

“ចូរ​ទុក​ចិត្ត​ទ្រង់​ចុះ”(ខ.៥)។ ពេល​ដែល​យើង​ថ្វាយ​អ្វី​ៗ​គ្រប់​យ៉ាង ដាច់​ដល់​ព្រះ ដោយ​ទុក​ចិត្ត​ទ្រង់ នោះ​យើង​អាច “សម្រាក​ស្ងៀម​នៅ​ចំពោះព្រះ​អម្ចាស់”(ខ.៧) ព្រោះ​ទ្រង់​កំពុង​តែ​នាំ​យក​​កា​រ​​ល្អ​បំ​ផុត សម្រា​​ប់ជី​វិត​​របស់​​យើង។ —Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles