ការហ៊ានប្រថុយគ្រោះថ្នាក់

លោក​ហល នីដហាម(Hal Needham)ជា​អ្នក​និពន្ធសៀ​វភៅ​ ដែល​មាន​ចំណង​ជើងថា អ្នក​ដើរ​តួរ​​ជំនួស ក្នុង​ឈុត​គ្រោះថ្នា​ក់! ជីវិត​អ្នក​សម្តែងហូ​លីវូត ក្នុងឈុ​តឡា​ន​បុក​គ្នា ឈុតលោ​ត​ពី​លើ​យន្ត​ហោះ​ ឈុត​បាក់​ឆ្អឹង​ ឈុត​ចម្អក​ឲ្យ​សេច​ក្តី​ស្លាប់ ។ លោក​នីដ​ហាម​បាន​និយាយ​ឆ្លុះប​ញ្ចាំង​អំពី​ការ​ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ដោយ​ពិពណ៌នា​អំពី​ឈុត​ដែល​គា​ត់ធ្លា​ប់​សម្តែង ដូច​ជា​​​ឈុត​វាយ​តប់​គ្នានឹ​ងក​ណ្តាប់​ដៃ​ធ្ងន់​ៗ ឈុត​ប្រណាំង​ឡាន​ក្នុង​ល្បឿន​លឿន ឈុត​ដើ​រ​លើ​ស្លាប​យន្ត​ហោះដែ​លកំ​ពុង​ហោះហើរ ឈុត​ធ្លាក់​ពី​លើ​ខ្នង​សេះ​ ព្រម​ទាំង​ឈុ​តដុ​ត​ខ្លួន​ឱ្យ​ឆេះផង​ដែរ! គាត់​បាន​ប្រថុយ​ជីវិត ក្នុ​ងខ្សែ​ភា​ព​យន្ត ដើម្បី​កម្សាន្ត​អារម្មណ៍ទស្ស​និក​ជន និង​ដើម្បី​ក្លា​យ​ជា​កំពូល​អ្នក​សម្តែង​ជំនួសក្នុង​ឈុត​គ្រោះថ្នា​ក់ ក្នុង​ខ្សែ​ភាព​យន្ត​ហូលីវូដ​។

យ៉ាង​ណា​មិញ សាវ័​ក​ប៉ុល និង​លោកបាណាបាស​ក៏ ​“ជា​មនុស្ស​ដែល​បាន​ប្រថុយ​ជីវិត”ដែ​រ​(កិច្ចការ១៥:២៦)។ ប៉ុន្តែ ពួក​គេ​មាន​បំណង​ផ្សេង​ពី​លោក​នីដហាម។ គោល​ដៅ រ​បស់​ពួ​ក​គេ គឺ​ដើម្បី​លើក​តម្កើង​ព្រះ​នាម​ព្រះ​គ្រីស្ទ តាម​រយៈ​កា​រ​ផ្សាយ​ដំណឹង​ល្អ។ ក្នុង​នាម​ជា​បេសក​ជន ក្នុង​ចក្រ​ភព​រ៉ូម លោក​ប៉ុល ​បាន​ប្រឈម​មុខ​នឹង​គ្រោះថ្នា​ក់ ដូច​ជា ការ​លិច​សំពៅ ការ​ត្រូវ​គេ​វាយ​ដំ ការ​បៀត​បៀន និង​ការ​ជាប់​គុក ហើយ​នៅ​មាន​ទុក្ខ​លំបា​​ក​ជា​ច្រើន​ទៀត(២កូរិនថូស ១១:២២-៣០)។  ប៉ុន្តែ សាវ័ក​ប៉ុល​មិន​គ្រាន់​តែ​សុខ​ចិត្ត​ប្រថុយ​ជីវិត ដើម្បី​ធ្វើ​ឲ្យ​គេ​ស្គាល់​ព្រះនាម​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ​ឡើយ។

មាន​គ្រីស្ទ​បរិ​ស័​ទ​ជា​ច្រើន​បាន​ប្រថុយគ្រោះ​ថ្នា​ក់ ដើម្បីចែក​ចាយ​ដំ​ណឹង​ល្អ។ ប៉ុន្តែ អ្នក​​ខ្លះ​ទៀតបែរ​ជា​នៅ​ស្ងា​ត់ស្ងៀ​មទៅវិ​ញ ដោយ​សារ​ខ្លាច​គេ​បដិសេធ។ តើ​អ្នក​ធ្លាប់​​​ធ្វើ​​មិន​ដឹង​មិន​ឮ ចំពោះឱ​កាស​ចែក​ចាយ​ដំណឹង​ល្អ​ដែ​​រ​​ឬ​ទេ? ព្រះ​បាន​ប្រទាន​ព្រះវិ​ញ្ញាណប​រិសុទ្ឋ ដើម្បី​ចម្រើន​កម្លាំងដល់យើ​ងរា​ល់​គ្នា(កិច្ចការ ១:៨) ហើយ​បាន​ប្រទា​ន​ព្រះ​បន្ទូល​ទ្រង់ ​ឲ្យ​យើង​យល់​ច្បាស់ ​(រ៉ូម ១:១៦)។ ចូរ​ទូល​សូ​ម​ឲ្យ​ព្រះប្រ​ទាន​ចិត្ត​ក្លាហាន ក្នុង​ការ​ប្រកាស់ និង​ធ្វើ​បន្ទាល់​ពី​ព្រះ​អង្គ​ សង្គ្រោះ​។ កា​រ​ហ៊ាន​ប្រថុយ​ជីវិត​ថ្វាយព្រះ​​ គឺ​មាន​តម្លៃ​យ៉ាង​ប្រសើរ​បំផុត។ —Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles