ការប្រែចិត្តជឿព្រះ

មុន​នឹង​ធ្វើ​ដំណើរ​ទៅប្រ​ទេស​ណាមួ​យ ខ្ញុំ​និង​ស្វាមី​របស់​ខ្ញុំបាន​ទៅ​ធ​នាគា ដើម្បី​ប្តូរ​ប្រាក់​ដុល្លា ទៅ​ជា​ប្រាក់​របស់​ប្រទេស​ណាដែ​លយើ​ង​នឹង​ទៅ​លេង​កំសាន្ត។ យើង​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​យើង​អាច​បង់​ប្រាក់ នៅ​ក្នុង​ការ​ចំណាយ​ផ្សេង​ៗ នៅ​ក្នុង​ប្រទេស​នោះ។

ពេល​យើង​ក្លាយ​​ជា​គ្រីស្ទ​បរិស័ទ មាន​ការ​ផ្លាស់​ប្តូរ​មួយបែប​ទៀត​កើត​ឡើង។ ជីវិត​រប​ស់យើង ដូច​ជា​ក្រដាស់​ប្រាក់ ​ដែល​យើង​យក​ទៅ​ដូរ ដើម្បី​ឲ្យ​បា​នក្រដាស់​ប្រាក់​មួយ​ប្រភេទ​ទៀត។ យើង​លះប​ង់ជី​វិត​ចាស់​របស់យើ​ង ដើម្បី​ទទួល​បាន​នូវ​ជីវិត​ថ្មី​មួយ​ទៀត ដើម្បី​ឲ្យ​យើង​អាច​ចាប់​ផ្តើម​​“ចាយ”ជីវិត​របស់​យើង នៅក្នុ​ង​នគរ​មួយ​ទៀត។ យើង​មិន​ត្រូវ​ចាយ​ជីវិត​របស់​យើង ដើម្បី​បំពេញ​បំណង​របស់​លោកិយ​ឡើយ ផ្ទុយ​ទៅវិ​ញ យើង​ត្រូវ​ចាប់​ផ្តើម​ចំណាយ​ជីវិត​របស់​យើង​ ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​របស់​ព្រះ​គ្រីស្ទ។  

លោក​សាវ័​កប៉ុ​ល​បាន​ធ្វើ​ជា​គំរូ​ដ៏ល្អ ដែល​បង្ហាញ​អំពី​ភាព​ខុស​គ្នា​នេះ។ បន្ទាប់​ពី​ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្រែ ពេល​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ ដាម៉ាស់​(កិច្ចការ ជំពូក៩) គាត់​ក៏​បាន​ចាប់​ផ្តើម​ចំណាយ​ជីវិ​ត​រប​ស់គា​ត់ តាមរ​បៀប​ខុស​ពី​មុន។ គាត់​ឈប់​តាម​ចាប់​ខ្លួន​គ្រីស្ទ​បរិស័​ទដា​ក់គុ​ក ឬ​តាម​សម្លាប់​ពួក​គេ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ គាត់​បាន​តាម​រក​អ្នក​មិន​ជឿ​ព្រះ ដើម្បី​នាំ​​​គេឲ្យ​​​​ប្រែ​ចិត្ត​ជឿ​ព្រះ។

គឺ​ដូច​ដែល​គាត់​បានស​រសេ​រសំ​បុត្រ ​ទៅ​កា​ន់​ពួក​ជំនុំ​ក្រុង​កូរិនថូស​ថា “ឯ​ខ្ញុំ​ៗសុ​ខ​ចិត្ត​នឹង​ចែក​ចាយ ហើយ​នឹង​ត្រូ​វ​ហិន​អស់​រលីង​ទៅ​ចុះ ដោយ​ព្រោះព្រ​លឹង​របស់អ្ន​ករា​ល់​គ្នា”(២កូរិនថូស​ ១២:១៥)។ ការ​គ្រប់​យ៉ាង​ដែ​លគា​ត់​បាន​ធ្វើ គឺ​សម្រាប់​ស្អាង​វិញ្ញាណកូ​នខា​ងវិ​ញ្ញាណរ​បស់គាត់​(ខ.១៤,១៩)។

ការ​ប្រែចិ​ត្ត​ជឿព្រះ​ គឺមិ​នគ្រា​ន់​តែជា​ការ​ផ្លាស់​ប្តូរ​ជោគ​វាស​នារ​បស់យើ​ងប៉ុ​ណ្ណោះទេ តែថែ​​ម​ទាំង​ជា​ការ​ផ្លាស់​ប្តូ​រ​របៀ​បចំណាយ​ជីវិត​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ។ —Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles