ការជួបជុំគ្នា

ក្នុង​អំ​ឡុងពេ​ល​បម្រើ​កា​រ​ ជាអ្ន​ក​ផ្សាយព្រះ​បន្ទូលក្នុ​ង​ជួរទ័ព នៅ​បន្ទាយ​ YMCA ក្នុង​ប្រទេស​អេស៊ីព្ទ លោក​អូសវល ឆេមប័រ(Oswald Chambers ឆ្នាំ១៩១៥-១៩១៧)គាត់​បាន​​​ធ្វើ​ឲ្យ​​ប៉ះពាល់​ចិត្ត​ទាហា​ន​ជា​ច្រើន ដែល​ក្រោយមក ពួក​គេ​បាន​ព​លីជី​វិត​ក្នុ​ងស​ង្គ្រាម​លោក​លើក​ទី១​។ នៅថ្ងៃទី៦ វិច្ឆិការ ឆ្នាំ១៩១៦ លោក​ឆាម​ប័រ​បាន​កត់​ចុះក្នុង​សៀវភៅ​កំណត់​ហេតុ​ថា “យើង​ទទួល​សំបុត្រ​មួយ​ច្បាប់ ​ពី​មិត្ត​ភ័ក្ត​ម្នាក់ ដែល​ជា​ជន​ជាតិ​ញូហ្សៀឡិន។ គាត់​បានប្រាប់​​ថា លោក ធេដ ស្ត្រែក(Ted Strack)បាន​ពលីជីវិត​ហើយ។ ដូច​នេះ លោក ធេដ ស្ត្រែក​​បាន​​​ទៅ​​នៅ​ជា​មួយ​ព្រះ​យេស៊ូវ​ហើយ។” គាត់​បាន​រៀប​រាប់​ទៀ​តថា … លោក​ធេដ មាន​រូប​សម្បត្តិ និង​អត្ត​ចរិត​ល្អ និងជា​ពួ​ក​បរិសុ​ទ្ធ​ដ៏​តូច​ម្នាក់ ដែល​មាន​ចិត្ត​ក្លាហាន គួរ​ជា​ទី​រាប់​អាន។ សូម​អរគុណ​ព្រះ​អម្ចាស់ ដែល​នៅ​នឹក​ចាំពី​គា​ត់ … ពួក​គេ​កំពុង​ទៅ​ជួប​ជុំ​គ្នានៅ​នគរ​ស្ថាន​សួគ៌​ម្តង​មួយ​ៗ”។

ពេល​យើង​កំពុង​កើ​តទុ​ក្ខ​ចំពោះកា​រស្លា​ប់​របស់​អ្នក​ជា​ទីស្រ​ឡាញ់ នោះ​យើង​ត្រូវ​ប្រកាន់​ខ្ផាប់​តាម​បន្ទូល​សន្យា​របស់​ព្រះ​យេស៊ូវ អំពី​ជីវិត​អស់​កល្ប​ជានិ​ច្ច។ ក័ណ្ឌ​គម្ពី​រ​វិវរណៈ​បាន​កត់​ត្រា​ថា ព្រះ​បាន​​បើក​សម្តែង ឲ្យលោកយ៉ូហាន​ឃើញ​មនុ​ស្សមួ​យហ្វូ​ង​យ៉ាង​ធំ គេមក​​ពី​គ្រប់សាសន៍ គ្រប់​ទាំង​គ្រួសារ ហើ​យ​គ្រ​​ប់ទាំ​​ង​​ភាសា ក៏​ឈរ​នៅ​ជុំវិញ​បល័ង្ក​របស់​ព្រះ​អម្ចាស់​(៧:៩)។ បទ​គម្ពីរ​នេះ​បាន​ពិពណ៌នា​អំពី​កា​រ​ជួប​ជុំគ្នា​ដ៏មា​នអំ​ណរ​អស់​កល្ប ដែលនឹ​ងកើ​ត​មាន​ជា​ពិត ពេល​ដែល“កូ​ន​ចៀម​ដែល​នៅ​កណ្តាល​បល័ង្ក ទ្រង់​នឹង​ឃ្វាល ហើយ​នាំ​គេ​ទៅ​ដល់​រន្ឋ​ទឹក​នៃ​ជីវិត (៧:១៧)។

មរណៈភា​ព​នៃអ្ន​ក​ជឿម្នា​ក់​ៗ នៅ​ក្នុង​ព្រះ​គ្រីស្ទ គឺ​ជា​ការ​ប្រាប់​ទុក​ជា​មុន ​អំ​ពី​ថ្ងៃ​ដែល​យើង​នឹង​ចូល​រួម​​ជាមួ​យពួ​ក​គេ នៅ​ក្នុង​ការ​ជួប​ជុំ​ជា​មួយ​ព្រះអ​ម្ចាស់​នៅ​នគរ​ស្ថាន​សួគ៌។ បើ​ថ្ងៃ​នេះ​យើង​មាន​សេចក្តី​ទុក្ខ នោះ​សូម​យើង​មាន​សង្ឃឹម​ឡើង ដោយ​ដឹង​ថា “គ្រីស្ទ​បរិស័​ទ​កំពុង​ទៅ​ជួប​ជុំគ្នា​នៅន​គរ​ស្ថាន​សួគ៌​ម្តង​មួយ​ៗ”។—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles