ការគិតខុស

មាន​មនុស្ស​បួន​នាក់​កំពុង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា តាម​យន្ត​ហោះតូ​ច​មួយ។ ក្នុង​ចំណោម​នោះ មាន​អ្នក​​បើក​​យន្ត​ហោះ សាស្ត្រាចា​រ្យ គ្រូគ​ង្វាល និ​ងអ្ន​ក​ឡើង​ភ្នំ។ ពេល​នោះម៉ា​ស៊ីន​យន្ត​ហោះក៏​បាន​ខូច ហើយ​អ្នក​បើក​យន្ត​ហោះបា​នប្រា​ប់​ពួក​គេថា​ “យើង​មាន​​ឆ័ត្រ​​យោង​​តែ​បី​​ទេ នៅ​ក្នុង​យន្ត​ហោះនេះ​។ ដោយសា​រ​យន្ត​ហោះនេះ​រ​បស់​ខ្ញុំ នោះ​ខ្ញុំនឹ​ងយ​ក​ឆ័ត្រ​យោង​មួ​យ”។ គាត់​ក៏​ពាក់​ឆ័ត្រ​យោ​ងនោះ ហើយ​លោត​ចុះបា​ត់។ រី​ឯ​សាស្ត្រាចា​រ្យ​វិញ គាត់​បាន​និយាយ​ថា “ខ្ញុំ​ជា​អ្នក​ចេះដឹ​ង ហើយ​ពិភ​ពលោ​ក​នេះត្រូ​វ​កា​រ​ខ្ញុំ ដូច្នេះ ​ខ្ញុំ​យក​ឆ័​ត្រយោ​ងមួ​យ​ដែរ” ហើយ​គាត់​ក៏លោ​ត​ចេញ​ដែ​រ។

បន្ទាប់​មក គ្រូគ​ង្វាល​បាននិ​យា​យទៅ​កា​ន់​អ្នក​ឡើ​ង​ភ្នំថា “ខ្ញុំ​មិ​ន​ចង់​ធ្វើ​ជា​ម​នុស្ស​អ​ត្មានិ​យ​ម​ទេ ដូច្នេះ ចូរ​អ្នក​យ​ក​ឆ័ត្រ​យោង​ចុ​ង​ក្រោយ​នេះ​ចុះ”​។ អ្នក​ឡើង​ភ្នំ​បាន​ឆ្លើ​យតបថា “នៅ​សល់​ឆ័ត្រ​យោ​ង​ពីរ​ទៀត ដូច្នេះ យើង​អាច​ចែក​គ្នាម្នាក់​មួយ​បាន។ លោក​សាស្ត្រា​ចារ្យ​នោះបា​នយ​ក​កា​បូ​​ប ស្ពា​យ​រប​ស់​ខ្ញុំ ហើយ​បាន​លោត​ចុះ​ទៅបាត់​ហើ​យ ដោយ​ស្មាន​​ថាវា​ជា​ឆ័​ត្រ​យោង!” ទោះ​លោក​សាស្ត្រាចា​រ្យបា​ន​គិត​ថា គាត់​នឹង​អាច​ចុះដ​ល់ដី ​ដោយ​សុវ​ត្តិ​ភាព​ក៏​ដោយ ក៏កា​រ​ធានារ​បស់​គាត់​ គ្រាន់តែ​បា​នផ្អែ​ក​ទៅលើ​កា​រគិ​ត​ខុសប៉ុណ្ណោះ។

មាន​មនុស្ស​មួយ​ចំ​នួន​មាន​កា​រ​គិត​ខុស អំពី​ការ​ធានា​អំពី​សេ​ចក្តី​សង្គ្រោះ។ ពួក​គេជឿ​ថា ការ​ចូល​រួម​កម្ម​វិធី​ថ្វាយ​ប​ង្គំ ការ​ទទួ​លជ្រ​មុជ​ទឹក ឬកា​រខំ​ធ្វើ​ល្អ នឹង​ធ្វើ​ឲ្យព្រះ​ព្រម​ប្រទាន​សេចក្តី​សង្រ្គោះ​ដល់​ខ្លួន។ ប៉ុន្តែ ការ​គិត​របស់​យើង ជា​ការ​គិត​ខុស បើ​សិន​ជា​ការគិ​ត​នោះ មិន​បាន​ផ្អែក​ទៅ​លើ​​ព្រះប​​ន្ទូ​​លព្រះ ដែល​​បាន​​ចែង​​ក្នុង​​ព្រះ​គម្ពីរ​​ទេ​នោះ។ ព្រះ​​អម្ចាស់​​បា​ន​​មា​ន​​បន្ទូ​​ល​​ថា “យើង​​រាល់​​គ្នាបា​​ន​ធ្វើ​​បា​ប” ហើ​យ​​យើ​​ង​​ជា​​ខ្មាំង​​សត្រូវ​​របស់​​ទ្រង់។ ប៉ុន្តែ តាម​​រ​យៈ​​ការ​​សុគត និង​​ការ​មានព្រះ​ជ​ន្ម​រ​ស់​ឡើង​វិញ នៃ​​ព្រះ​​រាជ​​បុត្រា នោះ​យើង​អាច​ផ្សៈ​ផ្សានឹ​ង​ព្រះ​បាន(រ៉ូម ៣:២៣ ៥:៨-១០)។ ដោយ​សារ​សេចក្តី​ជំនឿ​ដែល​យើង​មាន​ចំពោះ​ព្រះ​យេស៊ូវ យើង​អាច​បាន​មេត្រី​នឹង​ព្រះ​(៥:១) ព្រម​ទាំង​បាន​ការ​ធានា​ថា យើង​នឹង​​រស់​នៅ​អស់​កល្ប​ជា​និច្ច​ នៅ​​នគរ​ស្ថាន​សួគ៌​។

តើ​អ្នក​មាន​សេចក្តីជំ​នឿដូ​ច​នេះទេ​? ជីវិត​រ​បស់​អ្នក​អាច​បាត់​បង់ នៅ​ពេល​ណាមួ​យជា​មិន​ខាន។ ដូច​នេះ កុំ​ទុក​ចិត្ត​លើ​ការ​គិត​ខុស​ឡើយ ប៉ុន្តែ ត្រូវ​ដាក់​សេច​ក្តីជំ​នឿរ​បស់អ្ន​ក​លើ​ព្រះ​គ្រីស្ទ​វិញ​។ —Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles