ការរៀបចំចិត្ត ឲ្យបានត្រឹមត្រូវ

ខ្ញុំ​ចូល​ចិត្ត​អាន​រឿង​លោក​យ៉ូណាស ព្រោះ​រឿង​នេះ​មាន​ខ្លឹម​សារ​ល្អ​ៗ និង​មេរៀ​ន​សំខា​ន់​ៗ​សម្រាប់​អប់​រំ​ជីវិត។ បន្ទាប់​ពីលោ​កយ៉ូ​ណាស​មាន​ចិត្ត​រឹង​រូស​​ ​មិន​ព្រម​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ព្រះ នៅ​ទី​បំផុត​លោក​យ៉ូណាស់​ក៏បាន​ប្រ កាស់​ព្រះ​បន្ទូល​ ឲ្យ​អ្នក​ក្រុង​នីនីវេ​ប្រែ​ចិត្ត ហើយ​កា​រ​នេះបា​ន​ធ្វើឲ្យ​គាត់​ក្លាយ​ជា​បេសក​ជន ដែល​មាន​ជោគ​ជ័យ​បំផុត នៅ​សម័យ​នោះ។ ពេល​ប្រជាជន​នៅ​ទី​នោះបា​ន​ប្រែចិ​ត្ត ហើយ​ងាក​បែរ​ចេ​ញពីផ្លូ​វ​ទុច្ចរិត​របស់​ខ្លួន ហើយ​ពេល​ដែល​ព្រះ​បន្ទន់​ព្រះ​ទ័​យ លែង​មាន​សេចក្តី​ក្រោធ​ចំពោះ​ពួក​គេ​ទៀ​ត នោះ​អ្នក​ប្រហែល​ជា​រំ​ពឹង​ថា លោក​យ៉ូណាស់​កំពុង​មាន​ចិ​ត្ត រី​ក​រាយ​ហើយ។ តែ​ផ្ទុយ​ទៅវិ​ញ គាត់​មាន​សេចក្តី​កំហឹង ពេល​ដឹង​ថា​ព្រះ​មាន​សេចក្តី​មេត្តា​ ចំ​ពោះប្រជា​ជន​នៅ​ក្រុង​នោះ។ តើ​មក​ពី​ហេតុ​អ្វី? ទោះ​នៅ​ទី​បំផុត គាត់​ព្រម​ស្តាប់​បង្គា​ប់​ព្រះ ដោយ​ធ្វើ​ការ​​ដ៏​ត្រឹម​ត្រូវ នៅ​កន្លែង​ដ៏​ត្រឹម​ត្រូវ​ក៏​ដោយ ក៏​គាត់​នៅ​មាន​ភា​ព​កម្សោយ នៅ​ក្នុង​ជម្រៅ​ចិត្ត​គាត់។

យើង​ក៏​មិន​ខុស​ពី​លោក​យ៉ូណាស់​ដែរ ព្រោះ​បើ​សិន​ជា​យើង​មិន​ប្រុង​ប្រយ័​ត្ន​ទេ លក្ខណៈ​ខាង​វិញ្ញាណ​របស់​យើង“ល្អ” តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ តែ​នៅ ក្នុ​ង​ចិត្ត​យើង​វិញ គឺ​មាន​ភាព​ដាច់​ ឆ្ងា​យ​ពី​ព្រះ។ ទ្រង់​សព្វ​ព្រះ​ទ័យ​បំផុត ចំពោះ​លក្ខណៈ​ពិត នៅ​ក្នុង​ជម្រៅចិ​ត្តរ​បស់​យើង។ ព្រះ​បន្ទូល​ទ្រង់ “​មុ​ត​​ជា​ង​​ដាវ​​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង និង​វិញ្ញាណ”(ហេព្រើ ៤:១២)។ ទ្រង់​ប្រើ​ព្រះ​បន្ទូល​ទ្រង់ ដើម្បី​ធ្វើ​ការ​វះ​កាត់​ដ៏​បរិ​សុទ្ធ ដើម្បី​ដក​យក​ចេញ​នូវ​ភាព​លោភ​លន់ ភាព​មិ​នស្មោះ​ត្រ​ង់ សេចក្តី​សម្អប់ សេចក្តី​ អំណួត និង​ភាពអា​ត្មា និ​យម ដែល​មាន​នៅក្នុ​ង​ជម្រៅ​ចិ​ត្ត​យើង។

ដូច​នេះ នៅពេ​ល​ក្រោយ​ៗ ពេ​ល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធធ្វើកា​រ​ក្នុង​ចិត្ត​អ្ន​ក ហើយ​ទ្រង់​សួរ​អំពី​កិរិយ៉ា​អាក្រក់​ដែល​អ្នក​មា​ន​(មើលយ៉ូណាស ៤:៤) ចូរ​ស្តាប់​ទ្រង់​មាន​បន្ទូល ដោយ​ប្រុង​ប្រយ័​ត្ន​ចុះ។ ចូរ​ចុះ​ចូល​ចំពោះ​ទ្រង់ ហើយ​អនុញ្ញា​ត​ឲ្យ​ទ្រង់​កែ​ប្រែជិ​វិត​អ្នក ចាប់​ពី​ខាង​ក្នុង​ចិត្ត រហូត​ដល់​សម្បក​ក្រៅ។-Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles