កន្លែង​ដែល​ល្អជា​ង​នេះ

ខ្ញុំ​មាន​មិត្ត​ភ័ក្រ​ម្នា​ក់ឈ្មោះ​ ម៉ាស៊ី(Marci)។ ពេល​ឪពុក​ក្មេក​នាង​បាន​លាចាក​លោក នាង​ក៏​បាន​ឈប់​ធ្វើ​បង្អែម ​ដែល​គាត់​ចូល​ចិត្ត គឺ​បង្អែម​សាឡាត់​ម្នាស់។ ថ្ងៃ​មួយ កូន​ប្រុស​តូច​រប​ស់​នាង​បាន​សួ​រ​នាង អំពី​មូល​ហេតុ​ដែល​នាង​ឈប់​ធ្វើ​បង្អែម​នោះ​ញាំទៀ​ត។ នាង​ក៏​បាន​ឆ្លើយ​ថា “បង្អែម​នោះ​ធ្វើ​ឲ្យ​ម៉ាក់​នឹក​​ឃើញ​ជី​តារ​បស់​កូន ហើយ​ធ្វើ​ឲ្យ​ម៉ាក់​កើត​ទុក្ខ ជីតា​របស់​កូន​ពិត​ជា​ចូល​ចិត្ត​បង្អែម​នោះ​ណាស់”។ កូន​ប្រុស​របស់​នាង ក៏​បាន​តប​ថា “គ្មាន​កន្លែង​ណាល្អជាង​នគរ​ស្ថាន​សួគ៌​ទេ!”

ក្មេង​ប្រុស​​តូច​​នោះបា​ន​និយាយ​ត្រូវ ព្រោះន​គរ​ស្ថាន​សួគ៌​គឺ​ជា​កន្លែង​ដែល​ល្អបំ​ផុត។ ពេល​ដែល​មាន​អ្វីមួយ នៅ​ក្នុង​លោកិយ​នេះ ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​មនុស្ស​ជា​ទី​ស្រឡាញ់ ដែល​បាន​បាត់​បង់​ជីវិ​ត​ទៅ សូម​យើង​កម្សាន្ត​ចិត្ត​ខ្លួន​ឯង ដោយ​នឹក​ចាំថា​​ គ្មា​នក​ន្លែង​ណាល្អ​ជា​ងនគរ​ស្ថាន​សួគ៌​ឡើយ។ ការ​រស់​នៅ​ដែ​ល​មិត្ត​ភ័ក្រ និង​សមាជិក​គ្រួសារ​រប​ស់​យើង កំពុ​ងមា​ន​នៅ​នគរ​ស្ថាន​សួគ៌ គឺ​មាន​ទៅដោយ​​​ក្តី​អំណរ​ខ្លាំង​ជាង​ការ​រស់នៅ​ដែល​ពួក​គេធ្លា​ប់មា​ន​នៅ​ផែន​ដី ព្រោះ ៖

នគរ​ស្ថាន​សួគ៌ គឺ​ជា​ដំណាក់​របស់​ព្រះ។ អ្នក​ដើរ​តាម​ព្រះ នឹង​អរ​សប្បាយ​នឹង​ព្រះ​វត្ត​មានទ្រង់ អស់​កល្ប​ជា​និច្ច​(វិវរណៈ ២១:៣-៤)។

នគរស្ថានសួគ៌ មាន​ផាសុខ​ភាព នៅ​ក្នុង​គ្រប់​ផ្នែក​ទាំង​អស់។ ពល​រដ្ឋ​នៅ​នគរ​ស្ថាន​សួគ៌ នឹង​មិន​ដែល​មាន​ជម្ងឺ ឬ​មាន​ទុក្ខ​ព្រួយ(២១:៤) ឬ​ក៏​មាន​ភាពអត់​ឃ្លាន​ ឬ​ការ​ស្រេ​កទឹក​ទៀត​ឡើយ​(៧:១៦)។

នគរ​ស្ថាន​សួគ៌​ជា​កន្លែ​ង​ដ៏​ស្រស់​ស្អាត។ ទឹក​ទន្លេ​ដែល “ថ្លា​​ដូ​ច​​​ជា​កែវ​​ចរណៃ” ​ហូរ​​ចេញ​​ពី​​បល្ល័ង្ក​នៃ​ព្រះ(២២:១) ហើយ​ព្រះនឹ​ង​ឲ្យ​នគរ​ស្ថាន​សួគ៌​មានព​ន្លឺភ្លឺ​ឡើ​ង​ជានិ​ច្ច(២២:៥)។ ជួន​កាល ពេល​យើង​ធ្វើ​ការ​អ្វី​មួយ នៅ​ក្នុ​ង​លោកិយ​នេះ តើ​យើង​នឹក​ឃើញ​អ្នក​ជឿ​ព្រះ ដែល​បាន​លាចាក​លោក​នេះ ទៅ​រស់​នៅ​ក្នុង​ពិភព​បន្ទាប់​ឬ​ទេ? បើ​សិន​ជា​ដូច្នោះមែ​ន ចូរ​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ពួក​គេ​កំ​ពុង​មាន​ការ​អរ​សប្បាយ​នៅ​ក្នុងន​គរ​ស្ថាន​សួគ៌ ដែល​ជា​កន្លែង​ដែល​ល្អបំ​ផុត។-Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles