ផ្លូវ​ឆ្ពោះ​ទៅ​រកជីវិត​“ងាយ​ស្រួល”

តើ​ឪពុក​ម្តាយ​កំពុង​ព្យាយាម​ខ្លាំង​ពេក ដើម្បី​ធ្វើ​ឲ្យ​កូន​ៗ​រប​ស់ខ្លួន​សប្បាយ​ចិត្ត​ឬ? ហើយ​តើ​ពួក​គេ​ទទួល​លទ្ធ​ផល​ផ្ទុយ​ពី​អ្វី​ដែ​ល​ពួក​គេច​ង់​បាន​ឬ? សំណួរ​ទាំង​នោះ​ត្រូវ​បាន​លើក​ឡើង​ នៅក្នុ​ងកា​រ​សម្ភាស​អ្នក​ស្រី​ឡូរី ហ្គូលេប​(Lori Gottlieb) ដែល​ជា​អ្នក​និពន្ធ​អត្ថ​បទ​មួយ លើ​ប្រធាន​បទ “យុវ​ជន​វ័យ​ក្មេង​ដែល​មិន​សប្បាយ​ចិត្ត”។ ពេល​នោះ គាត់​បា​ន​​ឆ្លើយ​​ថា “ចាស ឪពុ​ក​ម្តាយ​ដែល​មិន​ព្រម​អនុញ្ញាត​​​ឲ្យ​​កូ​ន​មាន​​កា​រ​ដក​ពិសោធន៍​នឹង​បរាជ័យ ឬ​ការ​មិន​សប្បាយ​ចិត្ត គឺ​កំពុង​តែ​ធ្វើ​ឲ្យកូន​របស់​ខ្លួន មាន​ការ​យល់​ខុស​អំពី​ពិភ​​លោក ​ ហើយ​មិន​បាន​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន ដើម្បី​ប្រឈ​មមុ​ខ​នឹង​ការ​អាក្រក់ ដែល​ពិត​ជា​នឹង​កើត​មាន​ក្នុង​ជីវិត​យុវវ័យ​ឡើយ​។ និយាយ​រួម ឪពុ​ក​ម្តាយ​ទាំងនោះ​បានប​ណ្តាល​ឲ្យ​កូនមា​នអា​រម្មណ៍​ទទេ ហើយ​ថប់​បារម្ភ​អំពី​ពេលអ​នា​គត​”។

គ្រីស្ទ​បរិស័​ទខ្លះ​ច​ង់​ឲ្យ​ព្រះ​អម្ចាស់ ក្លាយ​ជា​ឪពុក​ដែល​ការពារ​ពួក​គេ ឲ្យ​រួច​ផុត​ពី​ទុក្ខ​ព្រួយ និង​ការ​ខក​ចិត្ត​​គ្រប់​យ៉ាង​។ ប៉ុន្តែ ទ្រង់​មិនមែន​ជាឪ​ពុក​ប្រភេទ​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​កូន​ៗ​របស់​ទ្រង់​ ឆ្លង​កាត់​ការ​លំបា​ក(​អេសាយ ៤៣:២​​ ១ថែស្សាឡូនិច ៣:៣)។

ពេល​យើង​ចាប់​ផ្តើម​ដំណើរ​ជីវិត ដោយ​ជំនឿ ដែល​យល់​ច្រឡំ​ថា ជីវិ​តមា​ន​ភាព​ងាយ​ស្រួល ដែល​នឹង​ធ្វើ​ឲ្យយើ​ងមា​នកា​រ​សប្បាយ​ចិត្ត​ដ៏​ពិត នោះយើ​​​ងនឹង​មាន​ភាព​នឿយ​ណាយ នៅ​ក្នុង​ការ​ព្យាយា​ម​រស់​នៅ តាម​ជំនឿ​ដែល​យល់​ច្រឡំ​នោះ។ តែ​ពេល​យើង​បាន​ស្គាល់​ការ​ពិត ដែល​ចែង​ថា ជីវិត​មាន​ការ​លំបាក នោះ​យើង​អាច​លះ​បង់​ជីវិត​របស់​យើង ដើម្បី​ទទួល​បាន​នូវ​ជីវិត​ដែលល្អ​ និង​កោត​ខ្លាច​ព្រះ​វិញ។ ជីវិត​ដែលមា​ន​ការ​លំបាក ធ្វើ​ឲ្យ​យើង​មាន​ភាព​រឹង​​មាំ សម្រាប់​​ឆ្ល​ង​​កាត់​​ពេល​ដែល​​មាន​​ការ​​លំបាក ក្នុង​​ជីវិត។

ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ធ្វើ​ឲ្យយើ​ងមា​ន​ភាព​បរិសុទ្ធ គឺ​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​អំណរ​ប៉ុណ្ណោះឡើយ​(១ថែស្សាឡូនិច ៣:១៣)។ ហើយ​កាល​ណា​យើ​​ងមាន​ភាព​បរិសុទ្ធ នោះ​យើង​ក៏​ងាយ​នឹង​មាន​អំណរ និង​ភាព​ស្កប់​ចិត្ត​ដ៏​ពិត​ផង​ដែរ។-Julie Ackrman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles