ពេល​ដែល​មិន​ត្រូវ​និយាយ

ខ្ញុំ​មាន​ទីលំ​នៅ ក្នុង​តំបន់​ញូ អីងគ្លិន(New England) ដែល​នៅ​ទីនោះ កីឡា​វាយ​កូន​បាល់​បេសប៊ល ស្ទើរ​តែ​ក្លាយ​ជាសា​សនា ដែ​លប្រ​ជា​ជន​បាន​នាំ​គ្នាប្រ​កាន់​យក​ទៅ​ ហើយ។ ទោះ​បី​ជា​ការ​ជជែក​គ្នា​អំពី​ក្រុម​កីឡាករ​បូស្ទុន រេត សក់(Bonston Red Sox) នៅ​កន្លែង​ធ្វើកា​រ គឺ​ជា​ការ​ល្មើស​ច្បាស់​ក៏​ដោយ ក៏​គេ​នៅ​តែ​មិ​នអា​ចហាម​​ឃាត់​អ្នក​គាំ​ទ្រ​របស់​ក្រុម​កីឡាក​រ​នេះបា​នឡើយ ព្រោះ​ពួក​គេស្រ​ឡាញ់​ក្រុមកី​ឡាករ​របស់​ខ្លួន ខ្លាំង​យ៉ាង​នេះ​ទៅ​ហើយ​។

ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ឃើញ​សំណួរ​មួយ ដែល​គ្រីស្ទ​ប​រិស័ទ​ត្រូវ​ឆ្លើយ។​ សំណួរ​នោះ​គឺ “តើ​មាន​ពេល​ដែល​គ្រីស្ទ​បរិស័ទមិន​គួរ និយាយ​គ្នា​អំពី​ព្រះ​ឬ?” ខ្ញុំ​យល់​ថា មាន។ ពេល​យើង​ប្រឈម​មុន​នឹង​ការ​សួរ​ដេញ​ដោល អំពី​ជំនឿ​ ដែល​ត្រូវ​បា​ន​ធ្វើ​ឡើង ដោយ​ចិត្ត​មិន​ស្មោះត្រ​ង់ ជា​ញឹក​ញប់ ការ​មិន​មាត់​មិន​ករ អាច​ជា​ការ​ឆ្លើយ​តប​ដ៏​ល្អបំ​ផុត​​។​ ពេល​ព្រះ​យេស៊ូវ​ស្ថិត​​នៅក្នុង​ស្ថាន​ភាព​តទល់​គ្នា ​ជា​មួយ​លោក​កៃផាស ជា​ដំបូង ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​​មិន​​មាន​បន្ទូល​ត​បឡើ​យ(ម៉ាថាយ ២៦:៦៣)។ ទ្រង់​ជ្រាបថា លោក​កៃផាស​មិន​មាន​ចំណាប់​អារម្មណ៍​ចំពោះសេ​ចក្តី​ពិ​ត​ទេ​(ខ.៥៩)។ ពេល​យើង​មិន​ដឹ​ង​អំពី​បំ​ណង​​ដែលអ្នក​ដទៃ​មាន ក្នុ​ង​ការ​ចោទ​សួរ​យើ​ង យើង​​ត្រូវ​​​តែ​ឆាប់​ធ្វើ​តាម​ការ​ដឹក​នាំ​នៃ​ព្រះ​វិញ្ញាណ​ នៅ​​ក្នុង​​ស្ថាន​​ភា​ព​​នីមួយ​ៗ ដើម្បី​ឲ្យយើ​ង “​ដឹង​ជា​បែប​យ៉ាង​ណា ដែល​គួរ​ឆ្លើយ​ដល់​មនុស្ស​និមួយៗ”(កូល៉ុស ៤:៦)។

ម្យ៉ាង​ទៀត បើ​ការ​ឆ្លើយ​សំណួរ​នោះ ធ្វើ​ឲ្យ​ការ​សន្ទនា​ក្លាយ​ជា​បែក​អូរ​ហូរ​ជា​ស្ទឹង ហើយ​ប្រធាន​បទ​បែក​ចេញ​ឆ្ងាយ​ពី​ព្រះ​គ្រីស្ទ នោះ​យើង​ប្រហែល​ជា​ត្រូវ​ឆ្អាក​ការ​សន្ទនា​នោះ​សិន ហើយ​រង់​ចាំ​សន្ទ​នា​គ្នា នៅ​ថ្ងៃ​ក្រោយ​ទៀត។

តើ​មាន​ពេល​ណាទៀ​ត ដែល​ការ​មិន​មាត់​មិ​នក​រ អាច​ជា​ការ​ឆ្លើយ​តប​ដ៏​ល្អបំ​ផុត? បើ​សិន​ជា​ការ​ជជែក​គ្នាអំ​ពី​សេចក្តី​ជំនឿ ក្នុង​ពេល​ធ្វើ​ការ បាន​ធ្វើ​ឲ្យ​យើង និង​មិត្ត​រួម​ការ​ងារ​រប​ស់យើ​ង មិន​អាច​បំពេញ​ការ​ងារ​បាន​ល្អ នោះ​យើ​ង​​គួ​រតែ​ផ្តោ​ត​ទៅ​លើ​ការ​ងារ​របស់​យើង​វិញ។ ម្យ៉ាង​ទៀត បើ​សិន​អ្ន​កដែ​ល​យើង​កំពុ​ងជ​ជែក​ជា​មួយ​អំពី​ព្រះ បាន​បង្ហាញ​នូវ​ការ​ប្រឆាំង​ឥត​ឈប់​ឈរ នោះ​យើង​ប្រហែល​ជា​ត្រូវ​សម្រេច​ចិត្ត​ឈប់​បង្ខំ​ពួក​គេទៀ​ត។ សូម​ចាំ​ថា យើង​ក៏​អាច​ធ្វើ​ជាស្មរ​បន្ទាល់​នៃ​ព្រះ​គុណ​ព្រះ ដោយ​ការ​ប្រព្រឹត្ត​របស់​យើង​ផង​ដែរ​(១ពេត្រុស ៣:១-២)។-Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles