ការ​តាម​រក ដោយ​ចម្រោះ

លោក​ចេម(James) បាន​ទៅពិ​និត្យ​ជម្ងឺ ហើយ​ក៏រ​ក​ឃើញថា​ គាត់​មាន​ជម្ងឺ​បេះដូ​ង ហើយ​ភរិយា​របស់​គាត់ គឺ​អ្នក​ស្រីបេគី(Becky) មិន​អាច​មើល​ថែរ​គាត់ ឬ​មើល​ថែរ​ខ្លួន​ឯង​បាន​ល្អទៀ​ត​ទេ។ ពួក​គេ​ក៏​ចាប់​ផ្តើ​ម ស្វែង​​រក​​មជ្ឈមណ្ឌល​ជំនួយ​ការ​រស់​នៅ។ ពេល​អ្នក​ស្រី​បេគី​ទៅដល់ម​ជ្ឈម​ណ្ឌល​នីមួយ​ៗ សំណួរ​ទី​មួយ​របស់​គាត់​គឺ “តើ​នៅក​ន្លែង​នេះមា​ន​អាហារ​ចម្រោះ​ទេ?” ដោយសារ​លោក​ ចេម​មាន​ការ​ពិបាក នៅ​ក្នុង​ការ​លេប​អាហារ នោះ​​អ្នក​​ស្រី​​ បេ​គី​​មាន​​កា​រ​​ខ្វល់​​ខ្វាយ​​អំពី​​អាហារ ដែល​​លោក​​ចេ​ម​​ត្រូ​វ​ការ។ មាន​​មជ្ឈ​​មណ្ឌល​​ជា​​ច្រើន​បាន​ឆ្លើយថា “មិនមានទេ” ដូច​នេះ គាត់ក៏​បា​ន​បន្ត​ស្វែង​រក​ទៀត។ ទី​បំផុត​គាត់​ក៏បា​ន​ទទួល​ចម្លើយ​ថា “មាន” នៅ​ក្នុង​មជ្ឈ​មណ្ឌល​ជំនួយ​ការ​រស់​នៅរ​បស់​គ្រីស្ទ​បរិស័ទ។

ទោះ​បី​ជាអ្ន​កទំា​ង​ពីរ​ មិន​មែន​ជាអ្ន​ក​ជឿព្រះ​​យេស៊ូវ ហើយ​ជា​ញឹក​ញាប់ ពួក​គេបា​ន​ប្រកែក​គ្នា​អំពី​ទ្រង់ ជា​មួយ​អ្នក​ជិត​ខា​ងក៏​ដោយ ក៏លោ​កចេម និងអ្នក​ស្រីបេ​គី​បាន​ជ្រើស​រើស​មជ្ឈ​មណ្ឌលរ​បស់​​គ្រីស្ទ​បរិស័​ទ​​នោះ ដោយ​សារ​នៅ​ទីនោះ មាន​អាហារ​ចម្រោះ។ ពួកគេ​​ក៏​បាន​ចា​ប់ផ្តើ​មចូ​ល​រួម​កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ នៅ​ក្នុង​ព្រះ​វិហារ និង​បា​នឮ​ដំណឹងល្អ​ ហើយមា​នអា​រម្ម​ណ៍​ថាបាន​ទទួល​កា​រ​ថែរ​ទាំ​ដ៏ល្អ ពី​បុគ្គលិក​នៅ​ទីនោះ។ មាន​ថ្ងៃ​មួយ លោក​ចេម​ក៏​បាន​សម្រេច​ចិ​ត្តថ្វា​យ​ជីវិត ​ដ​ល់​ព្រះគ្រី​ស្ទ។ គាត់​ជឿថា​ ព្រះកំពុងតាមរកគាត់(យ៉ូហាន ៦:៤៤) ហើយ​ទ្រង់​បាន​ប្រើអា​ហារ​ចម្រោះ ដើម្បី​នាំ​គាត់​ឲ្យ​ចូល​ស្នាក់​នៅ​ក្នុង​មជ្ឈ​មណ្ឌរ​បស់​គ្រីស្ទ​បរិស័ទ ដែល​នៅទីនោះ​ គាត់​បាន​ទទួល​ការ​មើល​ថែរ​ពីរា​ស្រ្ត​របស់​ព្រះ និង​បាន​ស្តាប់​ឮ​អំពី​ការ​អត់​ទោស​បាប​របស់​ព្រះ​គ្រីស្ទ​។

ការ​កែ​ប្រែ​ជីវិត គឺ​ជា​កិច្ចការ​របស់​ព្រះ។​ ទ្រ​ង់​នាំ​មនុស្ស​ឲ្យ​ចូល​មក​រក​ទ្រង់ ដោយសារ​ទ្រង់​ស្រឡាញ់​ពួក​គេ។ ទ្រង់​ប្រើ​ស្ថាន​ភាព ព្រះ​បន្ទូល​ទ្រង់ មនុស្ស ហើយ​សូម្បី​តែ​អាហារ​ចម្រោះ​ក៏​ទ្រង់​បា​នប្រើ​ផ​ង​ដែរ ដើម្បី​តាម​រក​ចិត្ត​របស់​មនុស្ស។ សូម​មាន​សេចក្តី​ក្លាហា​នឡើ​ង នៅក្នុ​ង​ការ​ធ្វើប​ន្ទាល់រ​បស់​អ្នក ថ្វាយ​ទ្រង់។ ទ្រង់​នឹង​ប្រើ​ពាក្យ​សម្តី និង​ការ​ប្រព្រឹត្ត​រ​បស់អ្ន​ក ដើម្បី​តាម​រក​អ្នក ដែ​លត្រូ​វ​ការ​ព្រះគ្រី​ស្ទ។-Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles