ពេល​ទាល់​ច្រក

នៅ​ពេល​ព្រឹក​ថ្ងៃអា​ទិត្យ លោក ឌី អ៊ែល មូឌី(D. L. Moody) បាន​ចូល​ទៅ​ក្នុង​ផ្ទះមួ​យ នៅ​រដ្ឋ​ឈីកាហ្គូ ដើម្បី​នាំ​ក្មេង​ៗ​មួយ​ចំនួន ​ទៅ​ចូល​រួម​សាលា​រៀន​ថ្ងៃ​អា ទិត្យ។ នៅ​ទីនោះ មាន​មនុស្ស​ប្រុស​បី​នាក់ បាន​រុញ​គាត់​ផ្ទប់នឹង​គៀ​​ន​ជ្រុង​​ជញ្ជាំង​​បន្ទប់ ហើយ​គម្រាម​គាត់។ លោក​មូឌី​ក៏និ​យាយ​ថា “តើពួ​កលោក​មិន​អាច​បើក​ឱកាស ឲ្យ​ខ្ញុំ​អធិ ស្ឋាន​ទេ​ឬ?” ពួក​គេ​ក៏​ព្រម​ឲ្យគា​ត់​អំពា​វ​នាវ​រ​កព្រះ ហើយ​លោក​មូឌី​ក៏បា​ន​ខំ​អធិស្ឋាន​ឲ្យ​ពួក​គេអ​ស់ពី​ចិត្ត ហើយ​ពួក​គេ​ក៏បា​នចា​ក​ចេញ​ពីប​ន្ទប់​នោះ។

បើ​សិន​ជា​ខ្ញុំ​នៅ​ក្នុង​ស្ថាន​ភាព​របស់​លោក​មូឌី​វិញ ខ្ញុំ​ប្រហែល​ជា​ស្រែក​ហៅ​ឲ្យ​គេ​ជួយ ឬ​ស្វែង​រក​ច្រក​ចេញ​តាម​ទ្វារ​ក្រោយ​ហើយ។ ខ្ញុំ​ប្រហែល​ជាមិ​ន​បាន​អនុវ​ត្ត​តាម​បង្គាប់ ដែល​ព្រះ​យេស៊ូ​វ​មាន​ចំពោះ​ពួក​សិស្ស​ថា “ចូរ​​អធិស្ឋាន​​​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក”(លូកា ៦:២៨)។

ការ​អធិស្ឋាន​ឲ្យ​អ្នក ដែល​​ប្រព្រឹ​ត្តចំ​ពោះ​យើង​ដោយ​ការ​ស្អប់​ខ្ពើម គឺ​ជា​វិធី “ប្រព្រឹត្ត​ល្អចំ​ពោះអ្ន​ក​ដែល​ស្អប់​យើង”(ខ.២៧)។ ព្រះ​យេស៊ូវ​បាន​ពន្យល់​ថា គ្រីស្ទប​រិស័ទ​គ្មាន​គុណ​បំណាច​អ្វី ពី​ការ​ប្រព្រឹត្ត​ល្អ ចំពោះ​អ្នក​ដែល “ធ្វើ​ល្អ”ឡើយ។ ទ្រង់​មាន​បន្ទូ​ល​ថា “ដ្បិត​​ទាំង​​មនុស្ស​មាន​បាប​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ”(ខ.៣៣)។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ការ​ឲ្យ​ពរ​ដល់​អ្នក​ដែល​បៀត​បៀន​យើង​(រ៉ូម ១២:១៤) ញែក​យើង​ចេញ​ពី​ពួក​គេ ហើយ​ចងភ្ជាប់​​យើ​ង​ជាមួ​យនឹង​ព្រះដ៏​ខ្ពស់​បំផុត ព្រោះ​ព្រះ​ទ្រង់​មាន​ព្រះ​ទ័យ​មេត្តា​ក​រុណា ទោះ​មនុស្ស​អាក្រ​ក់យ៉ាង​ណា​ក៏​ដោយ​(លូកា ៦:៣៥)។

នៅ​ថ្ងៃ​នេះ បើ​អ្នក​មាន​អារម្មណ៍​ថា “ទាល់ច្រក” ដោយ​សារ​នរណាម្នា​ក់ នោះ​ចូរ​ស្វែង​រក​សុវត្ថិ​ភាព បើ​ស្ថាន​ភាព​នោះ​តម្រូវ​ឲ្យ​អ្នក​ស្វែង​រក​សុវត្ថិ​ភាព ហើយ​ចូរ​អនុវត្ត​តាម​សេចក្តី​បង្រៀន​នៃ​ព្រះ​យេស៊ូវ ដែល​បាន​ឲ្យ​យើង​អធិស្ឋាន​ឲ្យ​អ្នក​នោះ(លូកា ២៣:៣៤)។ ការ​អធិស្ឋាន​គឺ​ជា​ការ​ការពារ​ខ្លួន​ដ៏​ល្អបំ​ផុតរ​បស់​អ្នក។-Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles