ថ្ងៃថ្មី

ក្នុង​ការ​ប្រជុំ​ពេល​ព្រឹក ដែល​ខ្ញុំ​បាន​ចូល​រួម​ពេល​ថ្មី​ៗ​នេះ អ្នក​រៀប​ចំ​ការ​ជួប​ជុំ​ បាន​អធិស្ឋាន​បើក យ៉ាង​ដូច​នេះថា “ឱ ព្រះ​អម្ចាស់​អើយ ទូល​បង្គំ​សូម​អរព្រះ​គុ​ណ​ទ្រង់ ​សម្រាប់​ថ្ងៃ​​នេះ។ នេះ​ជា​ពេល​ចាប់​ផ្តើ​ម​នៃ​ថ្ងៃថ្មី​​មួយ​ទៀត ដែល​យើង​ខ្ញុំ​ទើប​តែ​បាន​ឃើញ”។ ទោះ​បី​ជា​ពាក្យ​អធិស្ឋាន​របស់​គាត់​ត្រង់​ចំណុ​ចនេះ​ ហាក់​ដូច​ជា​ងាយ​ស្រួល​យល់​ក៏​ដោយ ក៏​សេច​ក្តី​អធិស្ឋាន​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​​គិត​ដល់​ចំណុច​ខុស​ៗ​គ្នា​មួយ​ចំនួន។ ទីមួយ : ដោយ​សារ​ថ្ងៃ​នីមួ​យ​ៗ ជា​ថ្ងៃ​ថ្មី ហើយ​ជា​ឱកាស​ថ្មី នោះ​នៅ​ក្នុង​ថ្ងៃ​នីមួ​យ​ៗ មាន​ការ​ជា​ច្រើន ដែល​យើង​មិន​អាច​រំពឹង​ទុក​ជា​មុន ឬ​មិន​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន។​ ដូច​នេះ យើង​ចាំ​បាច់​ត្រូវ​ទទួល​ស្គាល់​ថា សមត្ថ​ភាព​យើង​មាន​កំណត់ ហើយ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​ទាំង​ស្រុង ដោយ​សម្រេច​ចិ​ត្ត​រ​ស់នៅ ក្នុង​ព្រះ​គុណ និង​កម្លាំង​របស់​ទ្រង់ ជា​ជាង​ពឹង​ផ្អែក​លើធ​ន​ធាន​របស់​យើង។

ទីពីរ : ថ្ងៃ​នី​មួយ​ៗ​ជា​ថ្ងៃ​ថ្មី ហើយ​ក៏​ជា​អំណោយ ដែល​គួរ​ឲ្យ​យើង​អរសប្បាយ​ផង​ដែរ។ ប្រហែល​ម​ក​ពី​ហេតុ​នេះ​ហើយ​ បាន​ជា​អ្នក​និពន្ធ​ទំនុក​ដំកើង បាន​ប្រកាស​ឡើង​ថា “ថ្ងៃ​​​នេះ​​ជា​​ថ្ងៃ​​ដែល​ព្រះយេហូវ៉ា​បាន​កំណត់​ទុក(ឬបង្កើត) នៅ​ថ្ងៃ​នេះ យើង​រាល់​គ្នា​នឹង​រីករាយ​សប្បាយ​ឡើង”(ទំនុកដំកើង ១១៨:២៤)។

ជា​ការ​ពិត​ណាស់​ នៅ​​ថ្ងៃ​នេះ មាន​ការ​ជា​ច្រើន​​ដែល​យើង​មិន​ធ្លាប់​បាន​ប្រទះ​ពីមុ​ន​មក​ហើយ​មាន​​កា​រ​​ខ្លះ​​​ក៏​អាច​​​ធ្វើ​​ឲ្យ​យើង​​មាន​ការ​ពិបាក​ផង​ដែរ។​ ប៉ុន្តែ ថ្ងៃ​ថ្មី​នីមួយ​ៗ​សុទ្ធ​តែ​មាន​តម្លៃ​ដ៏​ពិសេស បាន​ជាលោ​ក​ម៉ូសេ​បាន​សរសេរ​នៅក្នុង​ប​ទគ​ម្ពីរ​ថា “ដូច្នេះ សូម​​ប​ង្រៀន​​ឲ្យ​​យើ​ង​ខ្ញុំ​​ចេះ​កំណត់​រាប់​​ថ្ងៃ​​អាយុនៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិបញ្ញា”(ទំនុកដំកើង ៩០:១២)។

ថ្ងៃ​ថ្មី​នី​មួយ​ៗ ​គឺ​ជា​អំណោយ​ដ៏​មាន​តម្លៃ។ សូម​យើង​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​អរ​ព្រះ​គុណព្រះ​ ដោយ​ទុក​ចិត្ត​គ្នា​ទៅវិញ​ទៅម​ក ដោយ​ការអ​បអ​រ​សាទ​រ និង​ដោយ​ការ​បន្ទាប​ខ្លួន​។
—Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles