សេចក្តីអធិស្ឋាន ក្នុងសារអេឡិចត្រូនីច

ពេល​កន្លង​មក មិត្ត​ភ័ក្រ​របស់​ខ្ញុំម្នា​ក់​បាន​ប្រឈម​មុខ​នឹង​ការ​វះ​កាត់។ គេបា​ន​វះកា​ត់​ដាក់​ដែក​ពីរ​បន្ទះ​​នៅ​ខ្នង​គាត់ ហើយ​បាន​ត​ភ្ជាប់​សរសៃ​កែង​ជើង​របស់​គាត់ បាន​ជា​ធ្វើឲ្យ​មាន​ការ​ឈឺចា​ប់​យ៉ាង​ខ្លាំង នៅ​ក្នុង​សាច់​ឈាម​របស់​គាត់។ បន្ទាប់​ពី​បានក​ម្សាន្ត​ចិត្ត​គាត់ ដោយ​ការ​អធិ​ស្ឋាន​ជាមួ​យគា​ត់​ហើយ ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ជា​បន្ត​ទៀត ដោយ​ការផ្ញើ​​សារ​​ទៅគា​ត់ ដែល​នេះ​ជា​វិធី​លើក​ទឹក​ចិ​ត្ត​ដ៏​​​ប្រសើរ​មួយ​។ ដូច​នេះ ខ្ញុំ​ក៏​បាន​ផ្ញើ​អ៊ី​មែល​(សារ​អេឡិច​ត្រូនិ​ច) ទៅ​គាត់ យ៉ាង​ដូច​នេះ​ថា ៖
“ថ្ងៃ​នេះ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក​ថា ៖
ឱ​ព្រះ​ដ៏​មា​ន​ព្រះជ​ន្ម​រស់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ទ្រង់ ​ដែល​មាន​អំណាច​គ្រប់​គ្រង់ លើហេតុការណ៍​ទាំង​អ​ស់នៃ​ជីវិត​។ ជួស​មុខ​ឲ្យអ្ន​ក​បម្រើ​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ ទូល​បង្គំ​សូម​អធិស្ឋាន​ សូម​ឲ្យ​គាត់​មាន​សន្តិ​ភាព​ដ៏​ជ្រាល​ជ្រៅ ក្នុង​ចិត្ត​គាត់។ សូម​ទ្រង់​ប្រទាន​ពរ​ដល់​គ្រូ​ពេទ្យ​ទាំង​អស់​ដែល​កំពុង​ប្រើ​ជំនាញ​ពេទ្យរ​បស់​ខ្លួន សូម​ឲ្យ​ពួក​គេ​បាន​ទទួល​លទ្ធ​ផល​​ល្អ។ សូម​​ព្រះ​ហស្ថ​ទ្រង់​ពាល់​គាត់ ដោយ​ប្រោស​គាត់​ឲ្យ​ជា​ ហើយសូ​ម​ឲ្យ​គាត់​បាន​វិល​ត្រឡប់​មក​ធ្វើ​ការ​បម្រើទ្រ​ង់វិញ។ ទូល​បង្គំ​សូម​អធិ​ស្ឋាន ក្នុង​ព្រះនាម​ព្រះ​យេស៊ូវ​គ្រីស្ទ។ អាមែន”។

យ៉ាង​ណាមិ​ញ សាវ័ក​ប៉ុល​ក៏បា​នស​រសេរ​សេចក្តី​អធិស្ឋាន​ក្នុង​សំបុត្រ​ ដើម្បីលើ​ក​ទឹក​ចិត្ត​អ្នក​ជឿព្រះ​ដ​ទៃ​ទៀត​ផង​ដែរ​(ភីលីព ១:៩-១១ កូល៉ុស ១:៩-១២ ២ថែស្សាឡូនិច​ ១:១១-១២)។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ទៅ​កាន់​ពួកជំ​នុំនៅ​ក្រុ​ងអេភេសូរ​ថា “នោះ​​​ខ្ញុំ​​មិន​​ដែ​ល​​លែង​​អរ​​ព្រះ​គុណ ដោយ​​ព្រោះ​​អ្ន​ក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​តែង​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​វិញ ដើម្បី​នឹង​សូម​ឲ្យ​ ព្រះ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង គឺ​ជា​ព្រះវរបិតា​ដ៏​មាន​សិរីល្អ បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះវិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏​បើក​សំដែង ឲ្យ​ដឹង​ពី​ដំណើរ​ស្គាល់​ទ្រង់”(១:១៦-១៧)។

តើ​អ្នក​មាន​មិត្ត​ភ័ក្រ ឬ​សមាជិក​គ្រួសា​រណា​ម្នា​ក់ ដែល​ត្រូវ​ការ​ការ​អធិស្ឋាន​លើក​ទឹក​ចិត្ត​ពីអ្នក ក្នុ​ងពេ​ល​ឥឡូវ​នេះ​ទេ? បើ​ពួក​គេ​បា​ន​ដឹ​ងថា អ្នក​កំពុង​អធិស្ឋាន​ឲ្យ​ពួក​គេ​ហើយ នោះ​សូម​ព្យា​យាម​សរសេរ​ពា​ក្យ​អធិស្ឋាន​ក្នុង​សំបុត្រ ផ្ញើ​​​ទៅកា​ន់​ពួក​គេ​ផង​ដែ​រចុះ។—Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles