ដំណឹងល្អមានភាពរាលដាល

គេប្រើ​ពាក្យ​ថា “វីដេអូ​​រាល​ដាល”(ឬ viral video) សំដៅទៅ​លើ​វីដេ​អូឃ្លីប​ខ្លី​ៗ ដែល​គេបា​នផ្សព្វ​ផ្សាយ ​ក្នុង​អ៊ីន​ធ័រណិត ដែល​មាន​ការ​រីក​រា​ល​ដាល​យ៉ាង​លឿន ពេល​ដែលគេ​ចែក​​ផ្សាយ​លីង(ឬបណ្តាញ​)​របស់​វា​ ត​គ្នា​ពី​មួយ​ទៅ​មួយ​។ វី​ដេអូ​នេះអា​ច​មាន​លក្ខ​ណៈកំ​ប្លែង ឬ​មាន​ការ​លើក​ទឹក​ចិត្ត ឬ​ក៏​មាន​ការប​ណ្តាល​ចិត្ត ហើយ​វា​អាច​រីក​រាល​ដាល​ពាស​ពេញ​ពិភព​លោក​យ៉ាង​ឆាប់​រហ័ស ហើយ​មាន​មនុស្ស​រាប់​លា​ននា​ក់​បាន​ទស្សនា​វា។ ការ​រីក​រា​លដាលដ៏ឆាប់​រហ័​ស​នេះ គឺ​ជា​ក្តីស្រ​ម៉ៃរ​បស់​អ្នក​ផ្សាយ​ពាណិជ្ជ​កម្ម ​ប៉ុន្តែ អ្ន​កជំ​នា​ញផ្នែ​កទី​ផ្សា អាច​ទាញ​យក​ប្រយោជន៍​ពី​វា​បាន​។ អ្នក​ស្រី​លេស៊ី ខេមផ៍(Lacy Kemp) បាន​សរសេរនៅ​លើ​គេហទំ​ព័រ realnetworksblog.com ថា “តើ​ធ្វើ​ដូច​ម្តេច​ឲ្យអ្ន​ក​អាច​ធ្វើ​ឲ្យ​អ្វីមួយ មា​នកា​រ​រាល​ដាល​ដូច​ភ្លើង​ឆេះ​ព្រៃបា​ន? ចម្លើយ​នោះ​គឺ អ្នក​មិន​អាច​ធ្វើ​ដូច​នោះ​បាន​ទេ។​ អ្វី​ដែល​អ្នក​ចង់​ធ្វើ​ឲ្យ​រាល​ដាល​នោះ ត្រូវ​តែ​មាន​លក្ខណៈ​​ដែល​អស្ចារ្យ​ល្មម​នឹង​អាច​​រាល​ដាល ​ដូច​ភ្លើង​ឆេះ​ព្រៃបាន​”។

យ៉ាង​ណាមិ​ញ ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ “មាន​ភាព​រាល​ដាល” តាម​រយៈ​កា​រចែ​ក​ផ្សាយ​បន្ត​ពីមនុស្ស​ម្នាក់​ទៅ​ម្នា​ក់​ទៀត។ បន្ទាប់​ពី​លោក​ស្ទេផា​ន ដែល​ជា​អ្នក​ដឹក​នាំ​​ក្នុង​ពួក​ជំនុំដំបូង ត្រូវ​គេ​ចោល​នឹង​​ថ្មស​ម្លាប់ ដោយ​សារ​សេចក្តី​ជំនឿរ​បស់​គាត់ អ្នក​ដើ​រ​តាម​ព្រះ​យេស៊ូវ ក្នុង​ក្រុង​យេរូសាឡិម ត្រូវ​គេ​ធ្វើ​ទុ​ក្ខបៀ​ត​បៀន ហើយ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង(កិច្ចការ ៨:១-៣)។ គ្រីស្ទ​បរិស័​ទ​ទាំង​នោះ​ បាន​និយាយ​ប្រាប់​អ្នក​ដទៃ​អំពី​ព្រះគ្រីស្ទ នៅ​កន្លែ​ង​ណា​ដែល​ពួក​គេ​ទៅ​ដល់ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ឬ​ភ័យ​ខ្លាច​អ្វី​ឡើយ។ គឺ​ដូច​ដែ​លមា​នសេ​ចក្តី​ចែង​​ថា​ “​​អ​ស់​​អ្ន​ក​​ដែល​ត្រូ​វ​ខ្ចាត់ខ្ចាយ​នោះ គេ​ដើរ​ចុះ​ឡើង​ទាំង​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​ព្រះបន្ទូល”(ខ.៤)។

ពេល​ដែល​យើង​បាន​ស្គាល់​ព្រះគ្រី​ស្ទ​ច្បាស់​ហើយ យើង​មិន​អាច​លាក់​ទុក​ដំណឹង​ល្អ​អំពី​ទ្រង់ នៅ​ក្នុង​ចិត្តសម្រាប់​តែខ្លួ​ន​ឯង​ឡើយ។ សូម្បី​តែ​​ក្នុង​ស្ថានភាព​ដែល​ពិបាក​បំផុត ក៏​យើង​នៅ​តែ​ចង់​បន្ត​និយាយ​ប្រាប់​អ្នក​ដទៃ​ទៀតឲ្យបានស្គាល់ព្រះសង្រ្គោះ និងព្រះអម្ចាស់នៃយើងដែរ​។ —David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles