ការមានសំណួរជារឿងធម្មតា

វាជា​រឿង​ធម្មតា​ទេ ដែល​សេច​ក្តី​ភ័យខ្លា​ច និង​ការ​សង្ស័យ​កើត​មាន​​​នៅ​ក្នុង​ចិត្ត​រ​បស់​យើង​ នៅ​ពេល​ខ្លះនោះ​។ យើង​ប្រហែល​​ជា​សង្ស័យ​ថា “ចុះ​បើ​សិន​ជា​នគរ​ស្ថាន​សួគ៌​មិន​មាន ដូច​ដែល​យើង​ជឿទេ​នោះ តើយើងនឹងទៅជាយ៉ាងណា?” ឬ​សង្ស័យថា “តើ​ព្រះ​យេស៊ូវ​ពិ​ត​ជាផ្លូ​វតែ​មួ​យ ទៅ​កា​ន់​ព្រះ​មែន​ឬ?” ហើយ “តើ​នៅ​ទីប​ញ្ចប់ ខ្ញុំ​នឹង​ជួប​ការ​ជំនុំជ​ម្រះ ដោយ​សារ​ការ​ប្រព្រឹត្តរ​បស់​ខ្ញុំ​ឬ?” សំណួរ​បែប​នេះ គួរ​តែ​ទទួល​បាន​នូវ​ចម្លើយ​ដ៏​ក្បោះក្បា​យ ពោល​គឺ​គេ​មិន​គួរ​ប្រញាប់​ឆ្លើយ​ពេកឡើយ។ លោក​យ៉ូហាន បាទីស្ទ គឺជា​អ្ន​ក​ដែល​ព្រះ​យេស៊ូវ​បាន​ហៅថា​ ពួក​ហោរា​ដ៏​អស្ចារ្យ​បំផុត​(លូកា ៧:២៨)។ មុន​ពេល​គេ​យក​គាត់​ទៅ​ប្រ​ហារ​ជីវិត គាត់​ក៏​បាន​ទូល​សួ​រ​ព្រះ​យេស៊ូវ​នូវ​សំណួរ​ខ្លះៗ​ផ​ងដែ​រ(ខ.១៩)។ គាត់​ចង់​ដឹង​ច្បាស់ ​ថាតើ​ព្រះ​យេស៊ូ​វ​ពិត​ព្រះ​មែស៊ី​មែន​ឬ ព្រោះ​បើ​ទ្រង់​មិន​មែន​ជា​ព្រះ​មែ​ស៊ី​ទេ នោះ​ការ​ងារ​ដែ​លគាត់​បា​ន​ធ្វើ​ថ្វាយ​ព្រះ​ក៏​គ្មាន​ប្រយោជន៍​ដែរ។

ត្រង់​ចំណុច​នេះ ព្រះយេ​ស៊ូវ​ទ្រង់​បាន​ឆ្លើយ​តប តាម​របៀបដែ​ល​លើក​ទឹក​ចិត្ត ដែល​យើង​គួរ​យក​តម្រាប់​តាម។ ព្រះ​យេស៊ូវ​ទ្រង់​មិន​បាន​ស្តីប​ន្ទោស ឬ​រិះគ​ន់គា​ត់ ដោយ​សារ​ចម្ងល់​របស់​គាត់​ឡើយ​ ផ្ទុយ​ទៅវិ​ញ​ទ្រង់​បាន​បញ្ជា​ក់ថា​ ទ្រ​ង់ពិត​ជា​ព្រះមែ​ស៊ី​មែន ដោយ​សម្អា​ងទៅ​លើ​កា​រអ​ស្ចារ្យដែ​ល​ទ្រង់​កំពុង​ធ្វើ។ ក្នុង​​នាម​​ជា​​​សាក្សី​ដែ​លបា​ន​ឃើញ​ការ​អស្ចារ្យ​របស់​ទ្រង់ សិស្ស​របស់​លោក​យ៉ូហាន​ អាច​វិល​ត្រឡ​ប់ម​ក ជ​ម្រាប​គ្រូរប​ស់​ខ្លួន​វិញថា ​ទ្រង់​ពិ​តជា​ព្រះ​មែស៊ី​មែ​ន។ ជា​កា​រពិត​ណាស់ ទ្រង់​ក៏​បាន​ធ្វើ​ការ​ជាច្រើ​ន​ទៀត ដូច​ជា​ការ​ប្រើ​ពា​ក្យ និង​បទ​គម្ពីរ(ខ.២២) ដែល​ដក​ស្រង់​ចេញ​ពី​បទ​ទំ​នាយ ដែល​ហោរា​អេសាយ​បានថ្លែង អំ​ពី​ការ​យាងម​ក​នៃ​ព្រះ​មែស៊ី​(អេសាយ ៣៥:៤-៦ ៦១:១) ហើយ​លោ​ក​យ៉ូហា​ក៏ពិ​តជា​បា​នដឹ​ងច្បា​ស់​ អំពី​បទទំ​នាយ​នោះ​ផ​ង​ដែរ។

បន្ទា​ប់​មក ព្រះយេ​ស៊ូវ​ទ្រង់​ក៏​បា​នបែរ​មក​រក​ប​ណ្តាជ​ន​វិញ ហើ​យមា​ន​បន្ទូ​ល​សរសើរ​លោកយ៉ូហាន(លូកា ៧:២៤-២៨) ដើម្បី​កុំ​ឲ្យគេ​ស​ង្ស័យ​ថា​ ទ្រង់​បានអា​ក់​អន់​ព្រះ​ទ័យ ដោយ​សារ​លោក​យ៉ូហាន​សួររក​ការ​បញ្ជាក់​បន្ថែ​ម​ ពី​លើកា​រ​អ្វីដែ​ល​គា​ត់បា​ន​ឃើ​ញ​នោះឡើយ​(ម៉ាថាយ ៣:១៣-១៧)។ វា​ជា​រឿង​ធម្មតា​ទេ​ ដែល​មនុស្ស​យើង​មាន​សំណួរ និង​ការ​សង្ស័យ​នោះ ហើយ​យើង​ត្រូវ​ឆក់យក​ឱកាស​រំឭក និង​បញ្ជាក់​ឡើងវិ​ញ ហើយ​លើក​ទឹក​ចិត្ត​អ្ន​កដែ​ល​កំពុ​ងរេរា​ដោយ​ការ​សង្ស័យ​នោះ។—Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles