ការបើកទ្វារផ្ទះរបស់យើង​ឲ្យ​អ្នក​ដទៃ

សៀវ​ភៅ​ដែ​ល​មាន​ចំណង​ជើង​ថា “ចូរ​មាន​ជីវិត​កាន់​តែ​ប្រ​សើរឡើង​” ជា​ស្នាដៃនិ​ពន្ធ​របស់​លោក​ម៉ាក លូកាដូ(Max Lucado) ដែល​ក្នុង​នោះ​គាត់​បាន​សរសេរ​ថា “ការ​ទ​ទួល​ស្វា​គមន៍ គឺ​ជា​ការ​បើក​ទ្វារ សម្រាប់​សហគមន៍​ដទៃ​។ វា​មិ​ន​មែ​ន​ជារឿ​ង​ចៃដន្យ​ទេ ដែល​នៅ​ក្នុង​ភាសា​ឡាតាំង ពាក្យ ទទួល​ស្វាគមន៍ និង​ពាក្យមន្ទី​រពេទ្យ គឺ​ជា​​ពាក្យ​តែ​មួយ ​ព្រោះ​​ពាក្យ​​ទាំង​​ពីរ គឺ​សុទ្ធ​តែនាំ​ឲ្យ​មាន​​លទ្ធ​ផល​មួយ​ដូច​គ្នាគឺ: ការ​ប្រោស​ឲ្យ​ជា។ ការ​បើក​ទ្វា​រ​ឲ្យ​នរណា​ម្នាក់​ចូល គឺ​មិន​ខុស​ពី​ការ​​និយាយ​ប្រាប់​អ្នក​នោះ​ថា : អ្នក​សំខាន់​ចំពោះ​ខ្ញុំ និង​ចំពោះ​ព្រះ ។ អ្នក​ប្រហែល​ជា​និយាយ​ទៅកា​ន់ភ្ញៀ​វ​ថា សូម​អញ្ជើញ​ចូល​ខាងក្នុង ហើយ​ពេល​នោះ គាត់​ក៏គិ​តថា​ ខ្ញុំ​សម​នឹង​ទទួល​ការស្វាគមន៍ ។

សាវ័ក​ប៉ុល​ប្រាកដ​ជា​បាន​ស្តាប់​ឮ​ពាក្យ​ដូច​នេះ ឬ​មាន​អារម្មណ៍​បែប​នេះ​ដែរ ពេល​ដែល​លោក​អ័គីឡា និង​អ្នក​ស្រី​ព្រីស៊ីល​បាន​បើក​ចំហរ​ទ្វា​រ​ផ្ទះ​ទទួល​ស្វាគម​គាត់។ ពេល​គាត់​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​កូរិន​ថូស ​គាត់​ប្រហែល​ជា​មាន​ការ​អស់​កម្លាំង ដោយសារ​ការ​ធ្វើ​ដំណើរ​ពី​ក្រុង​អាថែន។ គាត់​ក៏ប្រ​ហែល​ជា​មាន​ការ​មិន​សប្បាយ​ចិត្ត ដោយសារ​ការ​ងារ​បម្រើ​ព្រះ​នៅ​ទីនោះ​ ហាក់​ដូច​ជាមិ​ន​បាន​ជោគ​ជ័យ (កិច្ចការ ១៧:១៦-៣៤)។ ក្រោយ​មក គាត់​ក៏​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​ថា “ខ្ញុំ​​​ក៏​​បាន​​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្តី​កំសោយ​ភិតភ័យ ហើយ​ញាប់ញ័រ​ជា​ច្រើន​ដែរ”(១កូរិនថូស ២:៣)។ លោក​អ័គីឡា និង​អ្នក​ស្រីព្រីស៊ីលប្រហែល​ជាបា​នជួ​ប​សាវ័​កប៉ុ​ល នៅ​ទីផ្សារ ក្នុង​ក្រុង កូរិនថូស ហើយ​បាន​បើក​ទ្វាផ្ទះ​​ទទួ​លគា​ត់។ ពួក​គេ​ក៏បា​នផ្ត​ល់កា​រក​ម្សាន្តចិ​ត្ត​ខាងវិញ្ញា​ណដ​ល់​សាវ័ក​ប៉ុល តា​ម​រយៈ​ការ​ទទួល​ស្វាគមន៍​បែប​គ្រីស្ទ​បរិស័ទផងដែរ​។

ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ ទ្រង់​បាន​ត្រាស​ហៅ​យើង ឲ្យ​ទទួល​ស្វាគម​អ្នក​ដទៃ គឺ​ប្រៀប​បាន​នឹង “មន្ទីពេទ្យ” ដែល​ជួយ​អ្នក​ដែល​កំពុ​ងឆ្ល​ងកា​ត់​ព្យុះភ្លៀ​ងនៃ​ជីវិត ហើយ​ត្រូវ​ការ​ការ​​ស្អាង​ឡើង​វិញ។ ព្រះ​អម្ចាស់​អាច​ប្រើយើ​ងបា​ន ដោយ​សារ​ទ្រង់​ផ្គត់​ផ្គង់​អ្វី​ដែល​យើង​ត្រូវ​ការ។
—Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles