លោកដូរាន ក្រេយ

រឿង “រូប​ភាព​របស់​លោក​ដូរាន ក្រេយ(Dorian Gray)” ជា​ប្រភេទ​រឿង​ប្រលោម​លោក​ នៅ​សម័យ​ក្សត្រី​វិច​តូរីយ៉ា(Victoria)។ រឿង​នេះបា​នប​ក​ស្រាយអំ​ពី​ភាព​ខុស​គ្នា​រវាង​អត្ត​សញ្ញាណ​របស់​យើង ដែល​អ្នក​ដទៃ​បាន​ស្គាល់​​តែសម្បក​ក្រៅ និង​អត្តស​ញ្ញាណ​ពិ​តដែ​ល​យើង​មាន​​ នៅខា​ង​ក្នុង​។ រឿង​នេះបា​នដំ​ណា​លថា មាន​យុវជ​ន​វ័យ​ក្មេង និង​សង្ហា​ម្នាក់​ឈ្មោះ ដូរាន ក្រេយ បាន​ឲ្យ​គេគូ​រូប​រ​បស់​គា​ត់ នៅ​លើ​ផ្ទាំង​គំនូរ បន្ទាប់​មក គាត់​ក៏​ស្រាប់​តែ​មា​ន​ខ្លាចភាព​ចាស់​ជា​រា ហើយ​គាត់​ប្រាថ្នា​សូម​ឲ្យ​រូប​គំនូ​របស់គា​ត់ មា​ន​ភាព​​វ័​យ​ចំណាស់​ជំនួសគាត់​វិញ។

មិន​យូរ​ប៉ុន្មាន គាត់​ក៏​បានដូចក្តីបំ​ណង។ រូប​ដ៏​ក្មេង​វ័យ​របស់​គាត់​ក្នុង​គំនូ​នោះ ដែល​បាន​ឆ្លុះប​ញ្ចាំង​អំពី​វិញ្ញាណ​ថប់​ព្រួយ​របស់​គាត់ ក៏​បាន​ប្រែក្លា​យ​ជា​រូប​ដ៏វ័យ​ចំណាស់ ហើយ​មាន​សម្រស់​តែ​អាក្រក់​ឡើង​ៗ ដោយសារ​អំពើបា​ប​ដែល​គាត់​ប្រព្រឹត្ត​កាន់​តែ​ច្រើន​ឡើ​ង​ៗ ខណៈដែល​​សាច់​ឈាម​ពិត​របស់​គាត់​ នៅ​តែ​មាន​វ័​យក្មេ​ង​ដដែ​ល។ ដូច​នេះ គាត់​ល្អតែ​ស​ម្បក​ក្រៅ តែ​ចិត្ត​របស់​គាត់​មាន​ភាព​ពុក​រលួយ​។

ព្រះ​យេស៊ូវ​បាន​ស្តីប​ន្ទោស​ឲ្យពួ​ក​ផារិស៊ី ដែល​បា​ន​បង្ហាញចេ​​ញនូ​វភា​ពពុ​ត​ត្បុត ដែល​ស្រដៀង​នឹង​លោក​ដូរា​ន​ដែរ។ មាន​ពួក​ផារិស៊ីជា​ច្រើ​ន​ជាម​​នុស្ស​មា​នអំ​ណួត ដែល​ចូល​ចិត្ត​ធ្វើ​ឲ្យ​ពួក​បណ្តា​ជន​យល់​ថា ខ្លួនជា​អ្ន​កប្រ​តិ​បត្តិ​តាម​ជំនឿ។ ប៉ុន្តែ ពួក​គេមា​នអំ​ពើ​បាប​ ដែល​លាក់​កំបាំងជា​ច្រើន​នៅ​ខា​ង​ក្នុង។ ហេតុ​នេះ​ហើយ បាន​ជាព្រះ​យេស៊ូ​វ​ទ្រង់​ប្រ​ដូច​ពួក​គេទៅ​នឹ​ង “​ម៉ុង​ខ្មោច​ដែល​លាប​ស ឯ​ខាង​ក្រៅ ល្អ​មើល​ពិត​មែន តែ​ខាង​ក្នុង​មាន​ពេញ​ដោយ​ឆ្អឹង​ខ្មោច និង​សេចក្តី​ស្មោកគ្រោក​គ្រប់​មុខ​វិញ”(ម៉ាថាយ ២៣:២៧)។

យ៉ាង​ណាមិ​ញ អារក្ស​តែង​ល្បួង​ឲ្យយើ​ងប​ង្ហាញ​ចេ​ញ​នូវ​រូប​ភាពក្លែ​ង​ក្លាយ សម្រាប់​ឲ្យ​អ្នក​ដទៃ​មើល។ ប៉ុន្តែ ព្រះ​ទ្រង់​ជ្រាប​ចិ​ត្តរប​ស់​យើង​(១សាំយ៉ូអែល ១៦:៧ សុភាសិត ១៥:៣)។ ពេល​ដែល​យើង​សា​រភា​ព​បាប និ​ងបើ​កចំ​ហ​រចិត្ត ដោ​យកា​រ​អធិ​ស្ឋាន ដើម្បី​ទទួល​ព្រះ​បន្ទូល​ព្រះ និង​ដើម្បី​ឲ្យ​ព្រះ​វិញ្ញាណ​ធ្វើ​ការ នោះ​យើង​អាច​ពិសោធ​នឹង​ភាព​ល្អដែ​ល​មាន​ខាង​ក្នុង ដែល​ត្រូវ​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ តាម​រយៈ​ការ​ប្រព្រឹត្ត​ដោយ​កោត​ខ្លាច​ព្រះ។ សូម​ឲ្យ​ព្រះ​កែប្រែ​ជី​វិត​អ្នក ទាំងខា​ង​ក្នុង និង​ខា​ង​ក្រៅ(២កូរិនថូស ៣:១៧-១៨)។—Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles