កំហុសក្លាយជាការអស្ចារ្យ

សិល្បៈ​ករ​ម្នាក់​ឈ្មោះ ចេមស៍ ហាប់ប៊ែល(James Hubbell) បាន​មានប្រ​សាស​ន៍​ថា “កំហុស គឺ​ជា​អំណោយ”។ ពេល​ណាគា​ត់​កំពុង​ធ្វើ​កិច្ច​ការអ្វីមួយ ហើយ​បាន​ធ្វើ​ខុស​នៅ​ត្រង់​ចំណុច​ណាមួ​យ នោះ​គាត់មិន​ធ្វើ​កិច្ច​ការ​នោះ​​សារ​ឡើង​វិញ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​ស្វែង​រក​វិធី​កែច្នៃ​កំ​ហុស​នោះ ឲ្យក្លា​យ​ជា​ការ​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​។ គ្មាន​នរណា​ម្នាក់ ​អាច​ជៀស​វាង​ការ​ប្រព្រឹត្ត​ខុស​បាន​ឡើយហើយ​យើង​​គ្រប់​​គ្នា​ប្រើ​ដំណោះស្រា​យ តាម​ចំណូល​ចិត្ត​ខុស​ៗ​គ្នា។ យើង​ប្រហែ​ល​ជា​ព្យាយា​ម​លាក់​បាំង ឬ​កែកំហុស​នោះ​ឲ្យ​ត្រូវ ឬ​ក៏​សុំ​អភ័យ​​ទោស​។

ជួល​កាល បន្ទាប់​ពីយើ​ងបា​ន​ប្រព្រឹត្ត​អំពើ​បាប យើង​ក៏​បាន​ប្រើ​ដំណោះ​ស្រាយ​ដូច​នោះ​ផង​ដែរ។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​បាន​បោះប​ង់​យើង​ចោល ហើ​យ​ឲ្យ​យើង​ធ្វើ​ឡើ​ងវិ​ញ​ឡើយ។ ផ្ទុយ​ទៅវិ​ញ ទ្រង់​បា​នប្រោះ​លោះ​យើង​ឲ្យរួ​ច​ពីបា​ប​ទាំង​នោះ ហើយ​កែយើ​ង​ឲ្យ​បាន​ល្អ​ជា​ងមុន។

សាវ័កពេត្រុស​ច្រើនតែធ្វើ ឬនិយាយអ្វី តាម​ការ​នឹកឃើញ​ភ្លាម​ៗ​។ គេ​​បាន​ហៅ​គាត់​ថា “អ្នក​រហ័សធ្វើ​ខុ​ស”។ ដោយ​​សារ​​ការ​ភ័​យ​ខ្លាច បន្ទា​ប់​ពី​ពួកសាសន៍​យូដា​​​បា​នចា​ប់​​ខ្លួ​ន​​ព្រះយេស៊ូវ គាត់​បាន​ប្រកែក​បី​ដ​ង​​ថា គាត់​មិន​ស្គាល់​ព្រះ​យេ​ស៊ូវ​ទេ! តែ​ក្រោយ​មក បន្ទា​ប់​ពី​ព្រះយេ​ស៊ូវ​មា​នព្រះ​​ជន្ម​រស់​ឡើ​ងវិ​​ញ ទ្រង់​ក៏​បាន​ឲ្យគា​ត់​ឆ្លើយ​ប​ញ្ជាក់​បីដង ថា​គាត់​ពិត​ជាស្រ​ឡា​ញ់ទ្រ​ង់​មែន​ ដូចនេះ ទ្រង់​បា​ន កែ​ប្រែ​កា​រប​ដិសេធ​ដ៏​អាម៉ាស់​របស់​លោក​ពេត្រុស ឲ្យ​ក្លាយ​ទៅ​ជា​​ឱកាស​ដ៏​អស្ចារ្យ សម្រាប់​ការ​ស្អា​ង​ឡើ​ងវិ​ញ(យ៉ូហាន ២១)។ ទោះ​បី​ជាលោ​កពេ​ត្រុ​សធ្លា​ប់​មាន​កំហុ​ស​កា​ល​ពី​មុន​ក៏ដោយ ក៏​ព្រះ​យេស៊ូវ​ទ្រង់​នៅ​តែស្អា​ង​​គាត់​ឡើង​វិញ សម្រាប់​ការ​ងារ​ប​ម្រើទ្រ​ង់ ដោយ​មាន​បន្ទូ​ល​ទៅកា​ន់គា​​ត់ថា​ “ចូ​រ​​​ឲ្យ​​ចំណី​​ដល់​​ហ្វូង​ចៀម​​ខ្ញុំ​​​ស៊ី​​ផង”(ខ.១៧)។

បើ​អ្ន​ក​បាន​ប្រ​ព្រឹត្ត​នូវ​ “កំហុស” ដ៏​ធំមួ​យ ដែល​ហាក់​ដូច​ជា​មិន​អា​ចល​ប់​លាង​បាន នោះ​សូម​ចាំថា​ ការ​សំខាន់​បំផុត ​គឺត្រូ​វ​សួ​រ​ខ្លួន​ឯ​ង​ថា តើ​អ្នក​ស្រឡាញ់​ព្រះយេ​ស៊ូវ​​​ទេ? ពេល​​ដែល​យើង​ស្រឡាញ់​ព្រះយេ​ស៊ូវ នោះទ្រ​ង់អា​ចធ្វើ​ឲ្យ​កំហុ​ស​ដ៏​ធ្ងន់​ធ្ងរ ​ប្រែ​ក្លា​យ​ជាកា​រ​អ​ស្ចារ្យ។—Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles