សូមគង់នៅជាមួយទូលបង្គំ

នៅក្នុង​វិស្ស័យ​កីឡា​បាល់​ទាល់ នៅ​ប្រទេស​អង់​គ្លេស ជា​រៀង​រាល់​ឆ្នាំ វគ្គ​ដែល​គេ​ចូល​ចិត្ត​ទស្សនា​បំផុត គឺ​វគ្គ​ផ្តាច់​ព្រាត់នៃ​កា​រ​ប្រកួត​​បាល់​ទា​ល់ពា​ន​រង្វាន់​ហ្វា(FA)។ គេ​សង្កេត​ឃើញ​ថា អស់​រយៈ​ពេល​ជាង​១​០០​ឆ្នាំ​កន្លង​មកនេះ ថ្ងៃ​ប្រ​កួត​នោះ មាន​ពេញ​ដោយ​ភាព​រំ​ភើប​រីក​រាយ ការ​អប​អរ​សាទរ និង​ការ​ប្រកួត​ប្រជែង។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត គឺ​ព្រឹត្តិ​ការណ៍​នៃការ​បើកកា​រ​ប្រកួត។ ព្រោះ​គេចា​ប់ផ្តើ​មបើ​ក​ការ​ប្រកួត ដោយ​ច្រៀង​បទ​​ប្រពៃណី ដែល​ជាទំ​នុកស​រសើរ​មានចំ​ណង​ជើងថា​ “សូម​គង់​ជា​មួយ​ទូល​បង្គំ”។

ពី​ដំបូង ខ្ញុំយ​ល់​ថា ការ​ប្រើប​ទច​ម្រៀង​ដូច​នេះ ហាក់​ដូច​ជា​ចម្លែ​ក​បន្តិ​ច។ ខ្ញុំ​ឆ្ងល់​ថា តើ​បទ​ទំនុក​សរសើរ​នោះ ​មាន​ទំនាក់​ទំនង​​អ្វី​ជា​មួយ​កីឡា​បាល់​ទាត់? ពេល​ដែល​ខ្ញុំ​គិត​អំពី​ការ​នេះ​ ខ្ញុំ​ក៏បា​ន​ដឹង​ថា យើង​ត្រូវ​ការ​ព្រះ​វត្ត​មា​ន​នៃព្រះ នៅ​ក្នុង​ការ​គ្រប់​យ៉ាង​ដែល​យើង​ធ្វើ ដូច​ជា​នៅ​ក្នុង​កីឡា ​ការ​ទិញ​ឥវ៉ាន់ ការ​ធ្វើ​ការ ការ​​ទៅរៀ​ន ឬ​ធ្វើ​អ្វី​ៗ​ផ្សេង​ទៀត។ គ្មានផ្នែ​ក​ណា​មួយ​នៃ​ជីវិត​យើង ដែល​មិន​ត្រូវ​ការ​ព្រះ​វត្ត​មាន​នៃព្រះ​ឡើយ ដូច​នេះ ការ​ប្រាថ្នា​សូម​ឲ្យ​ព្រះគ​ង់​ជា​មួយ គឺ​ពិត​ជាកា​រប្រា​ថ្នា​ដ៏សម​ហេតុ​ផល​បំផុត ដែល​យើង​​ត្រូវ​មាន។

ជា​ការ​ពិត​ណាស់ ព្រះ​វត្ត​មាន​នៃ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ មិន​មែន​ជា​អ្វី​ដែ​ល​យើង​ចាំបា​ច់​ត្រូវ​ទូល​អង្វ​រដ​ល់​ទ្រង់​ឡើយ ព្រោះ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង។ ជាក់​ស្តែង បទ​គម្ពីរ​ហេ​ព្រើ ១៣:៥​ បាន​ចែង​ថា “ដ្បិត​ទ្រង់​មា​ន​ព្រះបន្ទូល​ថា «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ»”។

ព្រះ​វត្តមា​ន​នៃព្រះ​​ មិន​គ្រាន់​តែជា​កត្តា​ដែ​លនាំ​ឲ្យយើងស្ក​ប់ចិ​ត្ត​ប៉ុណ្ណោះទេ​ ប៉ុន្តេ ថែម​ទាំង​ជាអ្វីដែ​ល​ព្រះបា​ន​សន្យា​ប្រទាន​ដល់​យើង ដែល​អាច​នាំ​ឲ្យ​យើង​មាន​ប្រាជ្ញា ភាព​សុខ​សាន្ត ការ​កម្សាន្ត​ចិត្ត និង​កម្លាំង ទោះ​បី​ជាយើ​ង​កំពុង​ធ្វើ​អ្វី នៅ​ទី​កន្លែង​ណា​ក៏​ដោយ​។—Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles