ការធ្វើឲ្យសត្រូវក្លាយជាមិត្ត

នៅសម័យ​សង្រ្គាមស៊ីវិល នៅ​សហរដ្ឋ​អា​មេរិក សេចក្តី​សម្អប់​ក៏​បាន​កើត​មាន​យ៉ាង​ធ្ងន់​ធ្ងរ​រវាង​ប្រ​ជា​ជននៅ​ភាគ​ខាង​ជើង និង​ភាគ​ខាង​ត្បូង។ ជាក់​ស្តែង មាន​ពេល​មួយ លោក​ប្រធានាធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) បាន​ទទួល​រង​ការ​រិះគ​ន់ ពេល​គាត់​ប្រាប់​គេ​ឲ្យ​ប្រព្រឹត្ត​ដោយ​ចិ​ត្ត​សប្បុរស ចំពោះពួ​ក​ឧទ្ទាម​នៅភា​គ​ខាង​ត្បូង​។ អ្នក​រិះគ​ន់​នោះ បាន​រំឭក​លោក​លីន​ខិន​ថា ប្រទេស​ជាតិ​កំពុង​មាន​ស​ង្គ្រាម ហើយ​ពួ​ក​រដ្ឋ​សហព័ន្ធ​គឺ​ជា​ខ្មាំង​សត្រូវ ដែល​គួរ​ទទួល​រង​វិនាស​កម្ម​។ តែ​លោក​លីនខិន​បាន​ឆ្លើយ​តប យ៉ាង​ឆ្លាត​វ័យ​ថា “ខ្ញុំ​នឹង​បំផ្លាញ​សត្រូវ​របស់​ខ្ញុំ ដោយ​ធ្វើ​ឲ្យ​ពួក​គេក្លា​យ​ជាមិ​ត្តភ័​ក្ររ​បស់​ខ្ញុំ”។

ប្រសាសន៍​របស់​លោក​លីនខិ​ន គឺ​គួរ​ឲ្យ​យើង​យក​មក​ពិចារណា។ ប្រសាសន៍​របស់​គាត់​បា​ន​ឆ្លុះប​ញ្ចាំង​ អំពី​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ភ្នំ ដែល​កាល​នោះ ទ្រង់​មាន​​បន្ទូល​ថា “ខ្ញុំ​​ប្រាប់​​ថា ត្រូវ​​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា ​កូន​របស់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌”(ម៉ាថាយ ៥:៤៤-៤៥)។

ក្នុង​កា​ររ​ស់​នៅ យើង​នឹង​ជួប​ប្រទះ​មនុស្ស​ពិបាក​ៗ​ជា​ច្រើន ដែល​យើង​ត្រូវ​មាន​ការ​អត់​ធ្មត់​ជា​ប្រចាំ។ ប៉ុន្តែ យើងមិនត្រូវ​ធ្វើកា​រ​អាក្រក់ ឬ​ធ្វើទុ​ក្ខ​ពួក​គេ តាម​ការ​ល្បួង​នោះ​ឡើយ ព្រោះ​នោះ​មិន​មែន​ជា​ផ្លូវ​របស់​ព្រះទេ​។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​អធិ​ស្ឋាន​ឲ្យ​ពួក​គេ និង​បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុ​រស ដោយ​គិត​​ពី​​ប្រយោជន៍​​រប​ស់​​ពួក​​គេ ហើយត្រូ​វ​ផ្តោត​ទៅ​លើភា​ព​វិជ្ជ​មាន។

កាល​ណាយើ​ង​ប្រព្រឹត្ត​ដូច​នេះ ខ្មាំង​សត្រូវ​របស់​យើង​អាច​ក្លាយ​ជាមិ​ត្តភ័​ក្ររ​បស់​យើង។ មិន​មែន​មនុស្សគ្រ​ប់​គ្នាសុ​ទ្ធតែ​​​ឆ្លើយ​តប​ដោយ​វិជ្ជ​មាន ចំពោះ​យើ​ង​ឡើយ តែ​យើង​អាច​អធិ​ស្ឋាន​ហើយ​រៀប​ផែន​ការ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កាន់​តែ​មាន​ភាព​សុខ​ដុម។ តើ​មានម​នុស្ស​ពិបា​ក​ៗ ដែល​អ្នក​​អា​ចចាប់ផ្តើ​មរា​ប់អា​ន​ជា​មិត្ត​ភ័ក្រ​ឬ​ទេ?—Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles