អ្នកលើកទឹកចិត្តស្ងាត់ៗ

ការ​ចេះលើ​កទឹ​ក​ចិត្ត​អ្នក​ដទៃ តាម​របៀប​ស្ងាត់​ៗ គឺជា​បុគ្គ​លិក​លក្ខណៈ​មួយ ក្នុង​ចំណោម​បុគ្គ​លិក​លក្ខណៈ​ដែល​ខ្ញុំ​កោត​សរសើរ​បំផុត ចំពោះ​អ្នក​ដទៃ។ ខ្ញុំ​នៅចាំ​ថា​ ថ្ងៃ​មួយ ពេលខ្ញុំ​ត្រ​ឡប់​មក​ផ្ទះ​វិ​ញ បន្ទា​ប់​ពី​បាន​សម្រាក​នៅ​មន្ទី​ពេទ្យ​អស់​មួយ​រយៈ ខ្ញុំ​ក៏​បាន​ដឹង​ថា​ មិត្ត​ភ័ក្រ​របស់​ខ្ញុំគឺ ជែកគី(Jackei) បាន​ផ្ញើសៀ​វភៅ​មួ​យក្បា​ល ដែល​និយាយ​អំ​ពី​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ ដែល​កាល​ពី​ពីរ​បី​ថ្ងៃ​មុន គាត់​បាន​ឆ្លង​កាត់​ការ​វះកា​ត់​រួច​ម​ក​ហើយ។

លោក​បប់(Bob) ដែ​ល​ជា​ពូ​របស់​ខ្ញុំ មាន​ការ​​ដឹង​គុណ​ចំពោះ​អ្នក​មើល​ថែ​រ​គាត់ ពេល​គាត់​កំពុង​សម្រាក​ព្យា​បាល​នៅ​មជ្ឈ​មណ្ឌល​មហា​រីក បាន​ជា​គាត់​ផ្ញើ​សំបុត្រ​ថែ្លង​អំណរ​គុណ​រាប់​រយ​​សន្លឹក ទៅ​កាន់​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ។ អ្នក​ស្រី​ប្រេន​ដា(Brenda) ដែល​​ជា​​ប​ង​​ប្អូន​ជីដូនមួយ​រ​បស់​ខ្ញុំ មាន​ការ​ឈឺចា​ប់យ៉ា​ងខ្លាំ​ង ពេល​បាត់​បង់​កូន​ម្នាក់ កាល​ពី​ជិត​២០​ឆ្នាំមុ​ន ហើយ​ឥឡូវ​នេះ មនុស្ស​ជា​ច្រើន​បាន​ទទួលព្រះ​ព​រ តាម​រយៈ​ការ​ដែល​គាត់​បាន​ធ្វើ​យ៉ា​ងស្ង​ប់ស្ងា​ត់ ដោយ​ចិត្ត​ដ៏​ករុណា​។ ជា​ញឹក​ញាប់ អ្នក​ដែ​លធ្លា​ប់​ជួប​សេចក្តី​វេទ​នា​បំផុត ទាំង​ខាង​សាច់​ឈាម និង​ខាង​ផ្លូវ​ចិត្ត​ គឺ​ជា​អ្ន​ក​ដែល​ពូកែ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ បាន​ច្រើន​ជាង​គេ។

ព្រះ​គម្ពីរ​កិច្ចកា​រ​បាន​ចែង​អំពី​លោក​បាណា​បាស ដែល​ត្រូវ​បាន​គេស្គា​ល់ថា​ជា​ “​អ្ន​ក​​ជំនួយ​(ឬ​កូន​នៃកា​រលើ​កទឹ​កចិ​ត្ត)”(៤:៣៦)។ គាត់​ជា “​​មនុស្ស​ល្អ ពេញ​​ជា​​​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​សេចក្តី​ជំនឿ”(១១:២៤) ហើយបានលើកទឹកចិត្តអ្នកដទៃ “ឲ្យ​សម្រេចចិត្ត​នឹង​នៅ​ជាប់​ក្នុង​ព្រះអម្ចាស់”(ខ.២៣)។ ការ​លើក​ទឹក​ចិត្ត​រប​ស់គាត់ ប្រាកដ​ជា​អាច​មាន​ឥទ្ធិព​លយ៉ា​ងខ្លាំ​ង ទៅ​លើ​មនុស្ស​ជា​ច្រើន។

កាល​ណាយើ​ងបា​នទ​ទួល​ព្រះព​រ ពី​ការ​លើក​ទឹក​ចិត្ត​ហើយ នោះ​ចូរ​យើង​ធ្វើ​ខ្លួន​ជា​កូ​ន​ស្រី​ ឬ​កូន​ប្រុស​នៃ​ការ​លើក​ទឹក​ចិត្ត សម្រាប់​អ្នក​ដទៃ​ចុះ។—Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles