ប៉ុន្តែ ព្រះ

លោកហោវ៉ាត ស៊ូក​ដិន(Howard Sugden) គឺ​ជាគ្រូ​គង្វាល​របស់​ខ្ញុំ ពេល​ខ្ញុំ​កំពុង​រៀន​នៅ​មហា​វិទ្យា​ល័យ​។ មាន​ចំណង​ជើង​នៃ​កា​រ​​អធិ​ប្បាយ​ព្រះ​បន្ទូល​រប​ស់គា​ត់​ជាច្រើ​ន ដែ​ល​ខ្ញុំមិ​នអា​ចបំ​ភ្លេច​បាន។  អស់​រយៈ​ពេ​​​លជា​ច្រើន​ឆ្នាំ​កន្ល​ងម​ក​នេះ ការ​អធិប្បាយ​ព្រះ​បន្ទូល ​របស់​គាត់ ក្រោម​​ចំណង​​ជើង​ថា​ “ប៉ុន្តែ ព្រះ…” នៅ​តែ​លើក​ទឹកចិ​ត្ត​ខ្ញុំ ពេល​ណាខ្ញុំ​អា​ន​ចំខ​គម្ពីរ​ដែល​មាន​ប្រើ​​ពាក្យ ​“ប៉ុន្តែ ព្រះ” ។ ខគ​ម្ពី​រទាំងនោះ​​​បាន​​លើក​​ទឹ​កចិ​ត្ត​ខ្ញុំ ឲ្យ​នឹក​ចាំ​ពីជំនួយដ៏​សុ​ចរិត​របស់​ព្រះ សម្រាប់ពេល​ដែល​ខ្ញុំ​​កំពុង​មាន​បញ្ហា។ ខគម្ពីរទាំងនោះ មានដូចតទៅ :

“អ្នក​រាល់​គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ ​ទ្រង់​សម្រេច​ជា​ការ​ល្អ​វិញ ដើម្បី​នឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្ស​ជា​ច្រើន ដូច​ជា​បាន​កើត​មាន​សព្វ​ថ្ងៃ​នេះ”(លោកុប្បត្តិ ៥០:២០)។

“…រូប​ល្អ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ … ប៉ុន្តែ​ ព្រះ ​ទ្រង់​នឹង​លោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​អំណាច​នៃ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នោះ​វិញ ដ្បិត​ទ្រង់​នឹង​ទទួល​ខ្ញុំ​ទុក”(ទំនុកដំកើង ៤៩:១៤-១៥)។

“ឯ​សាច់ និង​ចិត្ត​ទូលបង្គំ នោះ​នឹង​សាបសូន្យ​ទៅ​បាន ប៉ុន្តែ ​ព្រះ​ ទ្រង់​ជា​ទី​ពឹង​នៃ​ចិត្ត ហើយ​ជា​ចំណែក​មរដក នៃ​ទូលបង្គំ​ជា​ដរាប​ដែរ”(ទំនុកដំកើង ៧៣:២៦)

“កម្រ​នឹង​មាន​អ្នក​ណា​ព្រម​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់ ប៉ុន្តែ ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ហ៊ាន​ស្លាប់​ជំនួស​មនុស្ស​ល្អ​ដែរ​ទេ​ដឹង  តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង”(រ៉ូម ៥:៧-៨)។

“សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ …​ សេចក្តី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុក សម្រាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់ តែព្រះ​ ទ្រង់​បាន​សំដែង ឲ្យ​យើង​រាល់​គ្នា​ឃើញ​សេចក្តី​ទាំង​នោះ ដោយសារ​ព្រះវិញ្ញាណ​ទ្រង់”(១កូរិនថូស ២:៩-១០)។

ពេល​ណាអ្ន​កមា​នអា​រម្មណ៍​បាក់​ទឹ​ក​ចិត្ត សូមបើ​ក​មើល​ខគ​ម្ពីរ​ណា ដែល​មាន​ពាក្យ “ប៉ុន្តែ ព្រះ” ហើយ​សូម​ជឿ​ជាក់​លើជំ​នួយ​រ​បស់​ព្រះ ដែល​ទ្រង់ប្រ​ទាន​សម្រាប់​ជីវិត​​រ​បស់​អស់​​អ្នកដែ​ល​ស្រឡាញ់ទ្រង់​។–Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles