ក្តីសង្ឃឹម​​ និងក្តីសុបិន្ត

ក្នុង​ឆ្នាំ១​៩៦០ សិស្ស​ទាំង​អស់​ក្នុង​វិទ្យា​ល័យ​ដែល​ខ្ញុំរៀន បាន​ចូល​រួម​ក្នុង​គ​ម្រោង​ទេព​កោស​ល្យមួយ​។  គេ​បាន​ឲ្យ​យើង​ចំណាយ​ពេល​ប្រលង​ជា​ច្រើន​ថ្ងៃ​ ដើម្បី​ស្ទង់​មើល​សមត្ថ​ភាព​របស់​យើង ក្នុង​មុខ​វិជ្ជា​ដែល​យើង​រៀន​​នៅ​​វិទ្យា​ល័យ។ លើស​ពី​នេះ​ទៅទៀ​ត គេបា​ន​ឲ្យ​យើង​បង្ហាញ​ពី​ផែន​ការ សេចក្តី​សង្ឃឹម និង​ក្តី​ស្រមៃ​ដែល​យើង​មាន​សម្រាប់​ពេល​អនាគត។ តែ​កា​ល​នោះ យើង​មិន​បាន​ដឹ​ង​ទេ​ថា មាន​សិស្ស ៤​សែន​នាក់ ដែល​មក​ពី​១៣០​០​វិទ្យា​ល័យ បាន​ចូល​រួមក្នុ​ង​កម្ម​វិ​ធី​សិក្សាដ៏​ធំ​បំ​ផុត​មួយ​នេះ ដែល​មិន​ធ្លា​ប់​មាន​ពី​មុន​មក នៅសហរ​ដ្ឋ​​អាមេរិក។ ក្នុង​ចំណោ​ម​អ្នក​ចូ​ល​រួម​ទាំង​អស់ គ្មាន​សិស្ស​ណាម្នា​ក់​អាច​មើ​លដឹ​ង​ជាមុន ថា​ជីវិត​របស់​ខ្លួន នឹង​ទៅ​ជា​យ៉ាង​ណា នៅ​ពេល​អនា​គត​ឡើយ។

យ៉ាង​ណា​មិញ លោក​សូល ដែល​ជា​អ្នក​ស្រុក​តើ​សុស ក៏​មិន​បាន​ដឹង​ជា​មុនថា ជីវិ​ត​គាត់​នឹង​ទៅ​ជាយ៉ា​ង​ណា​ដែរ។ កាល​គាត់​នៅ​ជាយុ​វ​ជន គោល​ដៅរ​បស់​គា​ត់​ គឺ​បំផ្លាញ​ពួក​ជំនុំរ​ប​ស់​​ព្រះ​យេស៊ូវ​គ្រីស្ទ(កិច្ចការ ៧:៥៨-៨:៣ កាឡាទី ១:១៣)។ តែ​ក្រោយ​មក គាត់​ក៏​បាន​ទ​ទួល​ជឿ​ព្រះ​យេស៊ូវ ហើយ​គាត់​​ក៏​ក្លាយ​ជាសា​វ័ក​ប៉ុល ដោយ​​គាត់​មាន​បេសកកម្មបង្កើត​ពួក​ជំនុំ ឲ្យ​មាន​ចំនួន​កាន់​តែច្រើន​ជា​ពហុ​គុណ​វិញ។ នៅ​ពេល​ដែល​សាវ័​ក​ប៉ុល​ធ្វើ​ដំណើរ ទៅទី​ក្រុង​យេរ៉ូសាឡឹម គាត់​ត្រូវ​​ប្រឈម​មុខ​នឹង​កា​រចា​ប់​ខ្លួន​ដា​ក់គុក និង​ទុក្ខ​លំបា​ក​ជាច្រើ​ន តែ​គាត់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​រាប់​ជី​វិត​នេះ ទុក​ជា​របស់វិ​សេស​ដល់​ខ្ញុំ​​ដែរ ឲ្យ​តែ​ខ្ញុំបាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ​ដោយ​អំណរ​ចុះ ព្រមទាំ​ង​​ការ​​ដែ​លខ្ញុំ​ទទួ​លពីព្រះអ​ម្ចាស់​យេ​ស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​ប​ន្ទាល់​សព្វ​គ្រប់ ពី​​ដំណឹង​​​ល្អ​នៃព្រះ​គុ​ណ​ព្រះ​វិញ” (កិច្ចការ ២០:២៤)។

នៅ​ពេល​គោល​ដៅនៃ​ជី​វិត​របស់​យើង គឺ​ជា​ការ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​មាន​ព្រះ​អម្ចាស់ នោះទ្រ​ង់នឹ​ង​ដឹ​កនាំ ហើយ​ការ​ពា​រ​​យើ​ង​​គ្រ​ប់ជំ​ហ៊ានទាំ​ងអ​ស់ នៃ​ដំណើរ​ជីវិ​ត​រ​បស់យើ​ង។ ពេល​ដែល​យើង​ថ្វាយ​ក្តីស​ង្ឃឹម និង​ក្តី​ស្រម៉ៃរបស់​យើង​ក្នុ​ង​ព្រះហ​ស្ត​ព្រះ នោះ​អ្វី​ៗ​គ្រ​ប់​យ៉ាង ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​រប​ស់ទ្រង់ មិ​ន​ថា​តែ​បរាជ័យ ឬ​ជ័យ​ជម្នះ​ឡើយ។–David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles