ការរស់នៅក្នុងការរួបរួម

លោក​ចូស ហាមីលតុន(Josh Hamilton) ជា​កីឡា​ករ​បេស​ប៊ល របស់​ក្រុម​តិច​សាស់ រេង ជ័រ(Texas Ranger)។​ គាត់​បាន​ខំ​ជម្នះ​ការ​ញៀន​ថ្នាំ និង​ស្រា​។ ហេតុ​នេះហើ​យ​បាន​ជា នៅ​ពេល​ដែល​ក្រុម​របស់​គាត់​បាន​ឈ្នះកា​រ​ប្រកួត​វគ្គ​ជម្រុះ ក្នុង​ឆ្នាំ២​០១០ លោក​ហាមីល​តុន មាន​ការ​ព្រួយ​បារម្មណ៍​ពី​ពិធី​ជប់​លៀង​​ជ័យ​ជម្នះ​​របស់​​ក្រុម​គាត់។ គាត់​បាន​ទទួល​​ស្គា​ល់​​​ថា វា​មិន​មែន​ជា​​កា​រ​ល្អ​ទេ​ សម្រាប់​​អ្នក​ដែ​លទើ​បតែផ្តាច់​គ្រឿង​ស្រវឹង ទៅចូល​រួម​ការ​ផឹក​ស៊ីស្រា​សំប៉ាញ​ដ៏​ជោគ​ជាំនោះ​។ ប៉ុន្តែ គាត់​បែរ​ជា​​បានជួប​រឿ​ងដ៏​គួ​រ​ឲ្យ​រី​ក​រាយ ខុស​ពី​ការរំ​ពឹង​ទុក។ មិត្ត​រួម​ក្រុម​របស់​គាត់មិ​ន​បាន​ប្រើស្រា​សំ​ប៉ាញ នៅ​ក្នុង​ពិធី​ជប់​លៀង​នោះ​ទេ ផ្ទុយ​ទៅវិ​ញ ពួក​គេ​បាន​យ​ក​ស្រាបៀរ​ខ្ញី មក​ដាក់​ក្នុង​បន្ទប់​ដា​ក់​សម្ភារៈ ដើម្បី​ឲ្យ​គាត់​អាច​ចូ​ល​រួម​ ក្នុង​​ការ​អប​អរ​នឹង​គេដែ​រ។ ការ​នេះបា​នប​ង្ហាញនូ​វ​ការ​រួប​រួម ជា​សហគមន៍​ដ៏​អស្ចារ្យ ដែល​មិត្ត​រួម​ក្រុម​របស់​គាត់ ​បាន​យក​សេចក្តី​ត្រូវ​ការរ​បស់​គាត់​ ជា​សំខាន់​ជាង​តម្រូវ​ការ​របស់​ពួក​គេ។

នេះ​ក៏​ជា​អ្វី​ដែល​លោក​សាវ័ក​ប៉ុល​បានបង្រៀនផ​ង​ដែ។ គាត់​បាន​បង្គាប់​ពួក​ជំនុំ​នៅ​​​ក្រុង​​ភីលីព ឲ្យ​គិត​ពី​ប្រយោជន៍​របស់​អ្នក​​ដទៃ ឲ្យ​បាន​ខ្លាំង​ជាង​ប្រយោជន៍​ផ្ទាល់​ខ្លួន​(២:៣-៤)។ ការ​រួប​រួម​គ្នា​​តែ​​​មួយ​ ​ក្នុង​​ព្រះ​គ្រី​ស្ទ បានធ្វើ​ឲ្យ​គ្រី​ស្ទប​រិស័ទ នៅ​ក្រុង​ភីលីព​ ​ក្លាយ​ជា​​គ្រួ​សារ​​​តែ​១ ហើយ​មាន​ចំណង​ទាក់​ទង​ដ៏​ពិសេស​ជា​មួយ​គ្នា។ ដូច្នេះ​ហើយ ពួក​គេ​ត្រូវ​សម្តែង​ចេញ​ នូវ​អា​កប្ប​កិរិយា ដោយ​ការ​រួប​រួម​ ដោយ​សេចក្តី​ស្រឡាញ់ ការ​បម្រើ​គ្នា ដោ​​យ​ការ​លះប​ង់ និង​ស្វែង​​រក​វិធី​ជួយ​អ្នក​ដទៃ ទោះបី​ជា​អ្ន​ក​នោះដឹ​ង​ថា ខ្លួន​ត្រូវ​ការ​ជំនួ​យឬ​អត់​ក៏​ដោយ។ នេះ​ជា​អាកប្ប​កិរិយា ​ដែល​គ្រីស្ទបរិស័ទ​គ្រប់​រូប​ ត្រូវ​មាន​ជា​ធម្មតា តាម​គំរូ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ។

សូម​យើង​ជួយ​សម្រាល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដូច​មិត្ត​រួម​ក្រុម​របស់​លោក​ហាមីលតុន​ដែរ​។ នៅ​ពេល​ដែល​យើង​ស្រឡាញ់អ្ន​កជិ​ត​ខាង​យើង ដោយ​មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន នោះមា​ន​ន័យថា យើងក៏កំ​ពុ​ង​តែ​បង្ហាញ​ក្តី​ស្រឡាញ់រ​បស់យើ​ង​ដល់​ព្រះ​ផ​ង​ដែរ។ – Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles