រូបភាពរបស់ព្រះ

ថ្ងៃមួយ កូន​ប្រុសរ​បស់​ខ្ញុំ បាន​យក​ហ្វឺត​ពណ៌ទឹ​​ក​ក្រូច មកគូ​រ​រូប​ឪពុក​​រប​ស់​​វា។ វា​បាន​គូរ​រូប​មុខ​របស់​គាត់​ជា​រង្វង់​មូល​មួយ ហើយបា​ន​គូរ​ភ្នែក ច្រមុះ និង​មាត់ ដាក់​ក្នុង​រង្វង់​នោះ។ រូច​វា​ក៏បា​​នគូ​រ​ខ្សែវែ​ង​ៗ​ពីរ ត​ពីខាង​ក្រោម​រង្វង់​នោះទៀ​ត ហើយ​វាប្រា​ប់​ខ្ញុំថា​គំនូស​ខ្សែវែ​ង​ៗ​ទាំងពី​រ​នោះ គឺ​ជា​ជើង​របស់​គាត់។ ទោះ​បីជា​រូ​បភាព​របស់​កូន​ប្រុស​ខ្ញុំ បានទទួល​ពន្ទុះ​ខ្ពស់​នៅសាលា​ក៏​ដោយ ក៏​រូប​ភាព​នោះ មិន​មានចំណុច​ដ៏​ជាក់​លាក់​ណាមួ​យ ដែល​ស្រដៀង​នឹង​រូបពិត​របស់​ស្វាមី​របស់​ខ្ញុំឡើយ។ ព្រោះគាត់​មាន​ប្រស្រី​ភ្នែក​ពណ៌​ខៀវ និង​ស្នាម​​ញញឹ​ម​​ដោយ​ភាព​​ជឿជាក់ ហើយសក់​ស្កូវ​តិច​ៗ​។

ក្នុងនា​ម​ជាកូ​ន​ស្ងួន​ភ្ងារ​បស់​ព្រះ ពេល​ខ្លះ យើង​បង្ហាញ​រូបភាព​ព្រះ​វរបិតា​​នៃ​​​យើង ដោយ​មិន​ត្រឹម​ត្រូវ។​ យើង​ប្រហែល​ជាធ្លាប់​យល់​ថា ទ្រង់​មិន​មាន​ក្តី​​ស្រ​ឡាញ់​ទេ នៅ​ពេល​ដែល​ទ្រង់​បាន​កែ​តម្រង់​ជីវិត​​យើង ឲ្យ​ចេញ​ពី​និស្ស័យ​បាប។ ហើយ​ដោយ​សារ​តែ​យើង​មាន​ការ​ពិបាក ពេល​ទ្រង់​វាយ​ផ្ចា​ល​យើង(ហេព្រើរ ១២:១១) នោះ​យើង​ប្រហែល​​​ជាគិ​ត​ថា ការ​កែត​ម្រង់​របស់​​ទ្រង់ មាន​លក្ខណៈ​ជា​ការ​សង​សឹក ឬ​ក៏​ជា​​ការ​បញ្ចេញ​កំហឹង​របស់​ទ្រ​ង់។ តែតា​ម​ពិត ការ​វាយ​ផ្ចាល​រប​ស់​ទ្រង់ គឺ​ជា​ភស្តុតាង​បញ្ជាក់​ពី​​សេចក្តី​ស្រឡាញ់ ដែល​ទ្រង់​មា​ន​​​ចំពោះ​​​យើ​ង​ទេ។ គឺ​ដូ​ច​ដែល​ព្រះ​គម្ពី​រ​បរិសុទ្ធបា​ន​ចែង​ថា “ព្រះ​អម្ចាស់​ទ្រង់​ផ្ចាញ់ផ្ចា​ល ចំពោះ​អស់​អ្នក​​​ដែល​​​ទ្រ​ង់ស្រ​ឡាញ់”(ខ.៦)។ ព្រះ​ទ្រង់​ប្រដៅត​ម្រង់​យើង សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ឲ្យ​យើង “បាន​សេចក្តី​​បរិសុទ្ធ​​របស់​​ទ្រង់”(ខ.១០) ហើយពិសោធ​នឹង​សន្តិភា​ព ដែល​បាន​ម​កពី​កា​រ​រស់​នៅ​យ៉ាង​ត្រឹម​​ត្រូវ(ខ.១១)។

នៅ​ថ្ងៃនេះ​ ប្រសិន​បើ​ព្រះវា​​យ​ផ្ចាល​អ្នក នោះចូរ​ចាំ​ថា​ ព្រះ​​ទ្រ​ង់​​​​មិន​​​​បា​នសម្លក់​មុខ​អ្នកដោយព្រះ​ទ័​យ​ក្រេវ​ក្រោធ ឬ​ដោយ​ដៃ​ក្តា​ប់យ៉ា​ង​​ញ័រ បែ​ប​​ច​ង​​​គំនុំ​​​នោះ​​ទេ​។ ចូល​ក្រឡេច​មើ​ល​ទៅទ្រង់ ក្នុង​រូប​ភាព​ជា​ឪពុ​កដែ​ល​ខ្វល់​ពីកូ​ន ហើយ​ប្រៀន​ប្រដៅ​កូន ដោយ​សេចក្តី​ស្រឡាញ់​(សុភាសិត ៣:១២)​។–Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles