មេរៀនទទួលបានពីស្បៃរុំភ្នែកសេះ

មាន​សត្វ​សេះ​ជាច្រើ​នក្បា​ល កំពុ​ង​រ​ស់​​នៅក្នុ​ង​កសិដ្ឋាន​មួយ ដែល​មាន​ទីតាំ​ង​មិន​សូ​វ​ឆ្ងាយ​ពី​ផ្ទះរបស់​ខ្ញុំ​ប៉ុន្មាន​ទេ។ ខ្ញុំ​សង្កេត​ឃើញ​ថា ក្នុង​អំឡុង​ពេល​រដូ​វខ្លះ សេះ​មួយ​ចំនួន​មាន​ក្រណាត់​រុំ​ពី​លើ​ភ្នែក​របស់​ពួក​វា។ អស់​រយៈ​ពេ​ល​ជា​យូរ​មក​ហើយ ដែល​​ខ្ញុំ​មាន​ចិ​ត្តអា​ណិ​ត​សត្វសេះ​ដែល​គេ​បា​នបាំ​ងភ្នែ​ក មិន​ឲ្យមើ​ល​អ្វី​ឃើញ​បែប​នេះ។ ប៉ុន្តែ ក្រោយម​ក ​ខ្ញុំ​ក៏បា​ន​ដឹង​ថា ខ្ញុំបា​នធ្វើ​កា​រស​ន្និ​ដ្ឋាន​ខុស ​អំពី​ការ​រុំភ្នែក​សេះទាំង​នោះ​ហើ​យ។ តាម​ពិត ក្រណាត់​រុំ​ភ្នែក​សេះនោះ​ គឺជា​ស្បៃទេ ដូច​នេះ សត្វ​សេះអា​ច​មើល​តាម​ក្រឡាស្បៃ​ឃើ​ញ ប៉ុន្តែ សត្វ​រុយ ដែល​នាំ​ឲ្យ​មាន​ជ​ម្ងឺ​ភ្នែក ​មិន​អាច​ចូល​តា​មស្បៃ​នោះ​បា​នឡើ​យ។ ស្បៃ​រុំភ្នែក​នោះ មិន​បាន​ធ្វើ​ឲ្យ​សត្វ​សេះមើ​ល​មិន​ឃើ​ញ​ឡើយ តែ​បាន​ជួយ​ការ​ពារ មិន​ឲ្យ​ពួក​វា​មាន​ជម្ងឺ​ដែលនាំឲ្យ​​ខ្វា​ក់​ភ្នែក​​ទៅ​វិ​​ញ​​ទេ!

អ្នក​​មិ​ន​​ជឿ​ព្រះ​ ច្រើ​ន​​តែ​​ធ្វើ​កា​​​​រ​​សន្និ​​ដ្ឋា​ន​​ខុ​ស អំពី​ព្រះគម្ពីរ គឺ​មិន​ខុ​ស​ពី​ការ​ដែ​ល​ខ្ញុំ​ធ្វើកា​រ​ស​ន្និដ្ឋា​នខុ​ស អំពី​ស្បៃរុំ​ភ្នែក​សេះ​ឡើយ។ ពួក​គេ​យ​ល់ថា​ ព្រះគ​ម្ពី​រ​គ្រាន់​​តែ​ជា​វត្ថុដែល​ព្រះ​បាន​ដាក់​បាំ​ង​ភ្នែក​យើង ដើម្បី​កុំ​ឲ្យយើ​ងមើល​ឃើញ ការ​សប្បាយ​ដែល​យើង​អាច​មាន​ក្នុង​ជីវិត​ប៉ុណ្ណោះ។ ពួក​គេមា​ន​កា​រ​សោក​ស្តាយ​ចំ​ពោះគ្រី​ស្ទ​បរិស័ទ ព្រោះ​ពួក​គេបាន​​យល់​ថា ព្រះ​អម្ចាស់​បាន​​រារាំ​​​ង​​មិន​​ឲ្យ​​យើងមានការ​ស​ប្បាយ ក្នុង​ការ​រស់​នៅ។​ ពួកគេមិន​ដឹង​អំ​ពី​អត្ថប្រ​យោជ​ន៍​នៃ​ព្រះគ​ម្ពីរ គឺ​មិន​ខុ​ស​ពីកា​រ​ដែ​ល​ខ្ញុំមិ​ន​ដឹ​ងអំ​ពី​មូលហេ​តុ​ដែល​​គេរុំ​ភ្នែ​កសេះ​នោះ​ឡើយ។ ព្រះ​គម្ពីរ​មិន​បាន​រារាំ​ង​យើង មិន​ឲ្យមើ​ល​ឃើញ​របស់​ល្អ ក្នុង​ជីវិត​នោះឡើ​​យ តែបានជួ​យ​ការ​ពារ​យើង មិន​ឲ្យ​រង​គ្រោះដោ​យ​សារ​ការ​ភូត​កុហក់​ ដែល​បណ្តា​លឲ្យ​មា​នភា​ព​ខ្វាក់​ខាង​វិញ្ញាណ​ទៅវិញ​ទេ​។

ព្រះ​គម្ពី​រមិ​ន​បា​ន​រារាំ​ង​យើង មិន​ឲ្យមា​ន​អំណរ​ក្នុង​ជីវិ​ត​ឡើយ តែ​បាន​ជួយ​ឲ្យ​​យើង​មាន​អំណរ​ដ៏​ពិត ក្នុង​ការ​រ​ស់​នៅ។​–Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles