ត្រាប់តាមសេចក្តីល្អ

មនុស្ស​ភាគ​ច្រើ​នទទួល​ស្គាល់​ថា ជីវិត​មនុស្ស គឺ​ជា​ការ​លាយ​ឡំ​ដ៏​ឈឺចា​ប់ រវាង​សេចក្តី​ល្អ និង​សេចក្តី​អាក្រក់​។​ ជាក់​ស្តែង ការ​នេះ​ពិត​ជា​បាន​កើត​ឡើង នៅ​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ មិត្ត​ភាព គ្រួសារ ការងារ និង​ពួក​ជំនុំ​​។​ ទោះយើង​បាន​ដឹងពី​រឿ​ងនេះ​ហើ​យ​ក៏ដោ​យ ក៏​យើង​នៅតែ​មា​នកា​រ​ភ្ញាក់​ផ្អើល និង​ខក​ចិត្ត ពេល​ដែល​ភាព​អាត្មា​និយម​បាន​លេច​ឡើង នៅ​ក្នុង​ពួក​ជំនុំ​​​ដែល​ខិត​ខំ​រួម​គ្នា​ថ្វាយ​បង្គំ និង​បម្រើ​ព្រះ​គ្រីស្ទ។

ពេល​ដែល​សាវ័ក​យ៉ូហាន សរសេរ​សំបុត្រ​ទៅ​លោក​កៃយុស​ ដែល​ជា​មិត្ត​សំឡាញ់រ​បស់​គាត់​ គាត់​ក៏​បានប​ង្រៀន​ឲ្យ​ពួក​ជំនុំរបស់គា​ត់ រស់​នៅតា​មសេចក្តី​ពិត និង​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ចិត្ត​សប្បុរស(៣យ៉ូហាន ១:៣-៨)។ ទោះ​ជា​យ៉ាងណា​ក៏ដោ​យ ឌីអូត្រេព “ចង់​ធ្វើ​ជាអ្ន​ក​ធំ​ជា​ង​គេក្នុង​ពួក​ជំនុំ”(ខ.៩) ហើយក៏បា​ននាំ​ឲ្យ​មា​នការ​ឈ្លោះ​ប្រកែក​គ្នា។ សាវ័កយ៉ូ​ហាន​បា​ន​សន្យា​ថា​ គាត់​នឹង​ទៅ​ជួប​ឌីអូត្រេព​ដោយ​ផ្ទាល់ ដើម្បីដោះស្រា​យ​បញ្ហា​នេះ ពេល​គាត់​មក​សួរ​សុខ​ទុក​ពួក​ជំ​នុំ​លើក​ក្រោ​យ។ ទន្ទឹម​​​នឹង​​នោះ គាត់ក៏​បាន​បង្រៀ​ន​ពួក​គេ​ថា “អ្នក​​ស្ងួនភ្ងា​អើយ ចូរ​ត្រាប់​តាម​សេចក្តី​ល្អ កុំ​ឲ្យ​តាម​សេចក្តី​អាក្រក់​ឲ្យ​សោះ អ្នក​ណា​ដែល​ប្រព្រឹត្ត​ល្អ នោះ​មក​ពី​ព្រះ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​មិន​បាន​ឃើញ​ព្រះ​ឡើយ”(ខ.១១)។ យ៉ាង​ណា​ មិញ សាវ័ក​ប៉ុល​ក៏បា​នប​ង្រៀន​គ្រីស្ទ​បរិ​ស័ទ​នៅក្រុ​ងរ៉ូ​ម​ផង​ដែ​រ​ថា “កុំ​​ឲ្យ​សេចក្តី​អាក្រក់​ឈ្នះ​អ្នក​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈ្នះ​សេចក្តី​អាក្រក់ ដោយសារ​សេចក្តី​ល្អ​វិញ”(រ៉ូម ១២:២១)។

​ក្នុង​ជម្លោះ​ដ៏​ក្តៅ​គគុក យើង​ប្រហែល​ជា​ត្រូ​វអារ​ក្ស​ល្បួង ឲ្យ​“ពន្លត់​ភ្លើង ដោយ​ប្រើ​ភ្លើង”។ ប៉ុន្តែ លោក​យ៉ូហា​ន​បានប​ង្រៀនយើ​ង ឲ្យ​ងាក​ចេញ​ពីសេ​ចក្តី​អាក្រក់ ហើយ​ត្រាប់​តាម​សេចក្តី​ល្អវិញ។ នេះហើយ​ជា​វិធីថ្វា​យសិ​រីល្អ ដល់​ព្រះ​សង្គ្រោះនៃ​យើង។​–David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles