ល្អ ហើយច្រើន

ខ្ញុំត្រូ​វ​តែ​ទទួលស្គា​ល់​ថា ខ្ញុំពិត​ជា​ចូល​ចិត្ត​ញាំរ​បស់​ផ្អែម​ណាស់។ ក្នុងចំណោ​ម​ស្ករ​គ្រាប់​ទាំ​ង​អ​ស់ ដែល​ខ្ញុំ​ចូល​ចិត្ត ស្ករ​គ្រាប់​ហ្គូត អែន ភ្លែនធី(Good & Plenty) ស្ទើរ​តែ​ក្លាយ​ជា​ប្រភេទ​ស្ករ​គ្រាប់​ដែលខ្ញុំ​ចូ​លចិ​ត្ត​បំ​ផុត! ដូច​នេះ ខ្ញុំពិត​ជា​ត្រេកអ​រ​ខ្លាំង​ណាស់ ពេល​ដែលបា​នញាំ​ស្ករ​គ្រាប់​ដ៏ផ្អែម​ទាំង​នោះ។​

មាន​របស់​ល្អ​ជាច្រើ​ន ដែល​យើង​អាច​រ​កបាន​ ក្នុង​ជីវិត​ ​ប៉ុន្តែ រប​ស់ល្អ​ខ្លះ​មិន​អា​ចស្ថិ​ត​ស្ថេរ​យូរ​ឡើយ​ គឺមិន​ខុស​ពី​ស្ករ​គ្រាប់​ហ្គូត អែន ភ្លែនធីឡើយ។ យើង​ប្រហែ​ល​ជា​ចាត់​​ទុក​របស់​ខ្លះ ​ជារ​បស់​ដែ​លល្អ​បំ​ផុត ប៉ុន្តែ ពេលដែ​ល​យើង​បាត់​បង់​វាទៅ​ យើងមា​នអា​រ​ម្មណ៍​ថា ទទេ ហើយ​ថែម​ទាំង​ស្តាយ​ក្រោយ​ទៀ​តផ​ង។ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​មា​ន​ការ​ប៉ះ​ពាល់​ចិ​ត្តយ៉ា​ង​ខ្លាំ​ង ពេលដែ​ល​បា​នឮ​អ្ន​ក​និព​ន្ធទំ​នុក​ដំកើ​ង​ប្រកាស​​ថា “ខ្ញុំ​បាន​ទូល​ដល់​ព្រះយេហូវ៉ា​ថា ទ្រង់​ជា​ព្រះអម្ចាស់​នៃ​ទូលបង្គំ ក្រៅ​ពី​ទ្រង់ ទូលបង្គំ​រក​សេចក្តី​ល្អ​មិន​បាន​ឡើយ”(ទំនុកដំកើង ១៦:២)។ យើង​សុទ្ធ​តែ​ដឹង​ថា​ ព្រះទ្រ​ង់​ល្អ។ ប៉ុន្តែ តើយើ​ងបា​ន​ស្រឡាញ់​ទ្រង់ ហើយ​រាប់​ទ្រង់​ជាមិ​ត្តល្អ​បំផុ​ត ក្នុង​ជីវិ​តយើ​ង​ឬ​ទេ?

អ្នក​និព​ន្ធទំ​នុកដំ​កើ​ងបា​ន​ពន្យ​ល់​ថា ព្រះទ្រ​ង់ល្អ​ ព្រោះទ្រ​ង់​ការពារ​យើង(ខ.១) ទ្រង់ប្រ​ទាន​នូវ​ការ​ល្អ​ដល់​យើ​ង(ខ.២) ទ្រង់​ជួ​យ​គំ​និត និង​បង្រៀនយើ​ង(ខ.៧) ហើយ​ទ្រង់​ជា​ព្រះ​ដែល​បង្ហាញ​ឲ្យ​យើង​ឃើញ “ផ្លូវ​នៃ​ជីវិត” ហើយ​បំពេញ​យើង ដោយ​សេចក្តី​អំ​ណរ ក្នុង​ព្រះ​វត្ត​មាន​ទ្រង់(ខ.១១)។ ដូច​នេះ ព្រះ​ទ្រង់​ល្អ​ណាស់!

តែ​គួរ​ឲ្យ​ស្តាយណា​ស់ ដែល​ជា​ញឹក​ញាប់ យើង​បាន​បណ្តោយ​ឲ្យ​រ​បស់​ដែ​ល​មិ​នសូ​វ​ល្អ មក​ជំនួ​ស​ព្រះ ក្នុង​ជីវិ​ត​រ​បស់​យើង​។ របស់​ទាំង​នោះមិ​នអា​ច​ស្ថិត​ស្ថេ​របា​នឡើ​យ​ ដូច​នេះ យើង​នឹង​ខក​ចិ​ត្តនៅ​ពេ​ល​ណាមួ​យ​ ជា​មិ​នខា​ន។ មាន​តែ​ព្រះ​ទេ ដែលពិ​ត​ជាល្អ​ ចំពោះ​យើង! ហើយ​ទ្រង់​អាច​ប្រទាន​នូវ​កា​រល្អ​ជា​ច្រើន លើស​ពី​សេច​ក្តីត្រូ​វ​ការ​រ​ប​ស់យើ​ង។–Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles