ពាក្យ ដែលគេអានក្នុងអាវកាស

មានពេលមួយ ​ខ្ញុំ​បា​ន​​ដឹង​ថា លោក​រែក វល​ហេម(Rex Walheim) ដែល​ជា​អវ​កាស​យាន្ត​និក ​បាន​យក​សៀវ​ភៅ នំម៉ា​ណាប្រ​ចាំថ្ងៃ​ ជាប់​តាម​​ខ្លួន ក្នុង​ដំណើរ​បេសក​កម្ម​ចុង​ក្រោ​យ ទៅ​កា​ន់​អវ​កាស តាម​យាន្ត​អវ​កាស អា​ត្លង់ទី​ស(Atlantis)។​​ ពេល​នោះ ខ្ញុំ​​ក៏​ចង់​ដឹង​ផង​ដែ​រ ថាតើ​គាត់​បាន​រើស​​យក​សៀ​វភៅ​នំ​ម៉ា​ណាប្រ​ចាំថ្ងៃ​មួយច្បាប់​​​ណា​ ដែលខ្ញុំ​​​បា​ន​​និពន្ធ។ ក្នុង​នាម​ជា​យុវ​ជន នៅ​ក្នុង​ក្រុង​ដ៏​តូច​មួយ ខ្ញុំគិ​ត​ថា ការ​ដែល​គេ​យ​កពា​ក្យដែ​លខ្ញុំ​សរសេរ ទៅ​អាន​នៅ​ក្នុង​អវកាស​ នៅខាង​ក្រៅ​ភព​ផែនដី គឺ​​​ពិត​ជា​អស្ចារ្យ​គួរ​សម​ដែរ។

ទោះជា​យ៉ា​ង​ណាក៏​ដោយ មិ​ន​យូរ​ប៉ុ​ន្មាន ខ្ញុំ​ក៏​លែង​មាន​ចិត្ត​ចង់​ដឹង​អំ​ពី​ការ​នេះ​ទៀ​ត ពេល​ដែល​ខ្ញុំសួ​រ​ខ្លួន​ឯ​ង​ថា ហេតុអ្វីបា​ន​ជា​ខ្ញុំ​ចាត់​ទុក​ការ​នេះ​ជា​កា​រ​អស្ចារ្យ​ម្ល៉េះ? ពេល​ដែល​ខ្ញុំ​អធិស្ឋា​ន ពាក្យ​រប​ស់​ខ្ញុំ​ក៏បា​ន​ឮ​ដល់ព្រះ​កា​រណ៌​របស់​ព្រះ ដែល​គ​ង់​នៅន​គរស្ថា​ន​សួគ៌។ ហើយ​តើ​ហេតុ​អ្វីបា​ន​ជា​ខ្ញុំមិ​នមាន​ចិត្ត​ភ្ញាក់ផ្អើល ពេល​បាន​ដឹង​ថា ព្រះ​ដែល​បាន​បង្កើត​សកល​លោក ទ្រង់​ស្តាប់​ពាក្យ​ដែ​ល​ខ្ញុំ​ទូល​ដល់​ទ្រង់? ក្នុង​ព្រះគ្រី​ស្ទ ខ្ញុំ​អាច​ចូល​ទៅ​ជិត​ព្រះ ដោយ​សេរី​ភាព និងក្លាហាន(អេភេសូរ ៣:១២)។ ហេតុ​អ្វីបាន​ជា​ខ្ញុំមា​នអា​រម្មណ៍​ថា ការ​ដែល​មនុស្ស​បាន​អាន​ពាក្យ​ដែលខ្ញុំ​ស​រសេ​រ មា​នភា​ព​អស្ចារ្យ​ជាង ​ការ​ដែល​ព្រះដ៏​មា​ន​គ្រប់​ចេស្តា​ បានស្តា​ប់​ឮពា​ក្យដែ​ល​ខ្ញុំអ​ធិស្ឋាន​ទៅ​រក​ទ្រង់?

បើ​សិន​ជា​សំ​ណួរ​ខាង​លើនេះ​ នៅតែ​មិ​នទា​ន់​គ្រប់​គ្រា​ន់​ទៀ​ត​ទេ នោះខ្ញុំ​ត្រូ​វដឹ​ង​ផង​ដែរ​​ថា ព្រះ​អម្ចាស់​​កំពុង​​ប្រើ​​​ពួ​ក​​ជំនុំ​​​ទ្រង់ ដើម្បី​​​ឲ្យ “​ពួក​គ្រ​ប់​គ្រង និង​​ពួក​មាន​អំណាច​នៅ​ស្ថាន​ដ៏​ខ្ពស់” បាន​ស្គាល់​ពី​​ប្រា​ជ្ញា​​នៃ​​ព្រះ​​ដ៏​​មា​ន​​ជា​​ច្រើន​​យ៉ា​ង​​ណាស់(ខ.១០)។ សូម​ពិចារណា​អំពី​កា​រ​នេះ​ចុះ។ ព្រះទ្រ​ង់មិ​ន​គ្រាន់​តែ​បា​នស្តា​ប់​ឮពា​ក្យអ​ធិស្ឋាន​របស់​យើង​ប៉ុណ្ណោះទេ​ តែ​ថែម​ទាំ​ង​បាន​ប្រើ​យើង​ ដែ​លកំ​ពុ​ងរ​ស់​នៅក្នុ​ង​លោ​កិយ​ ដើម្បី​បង្រៀ​ន​ពួក​គ្រ​ប់​គ្រង និង​ពួក​មាន​អំណា​ច​នៅ​ស្ថាន​ដ៏ខ្ព​ស់ អំ​ពីផែ​ន​ការ​នៃ​ការ​ប្រោ​សលោះ​ ដែលទ្រ​ង់​បាន​សម្រេច តាម​រយៈ​ព្រះគ្រី​ស្ទ។ ការ​នេះពិ​តជាសំ​ខាន់​ណាស់!–Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles