ខ្ញុំទើបតែបានឃើញព្រះយេស៊ូវ

ជាច្រើន​ឆ្នាំក​ន្លង​ទៅ ខ្ញុំ​បាន​បា​ត់​ប​ង់កា​រងារ ដែល​ជាវិជ្ជាជី​វៈ​ដែលខ្ញុំ​បាន​ជ្រើ​សរើ​ស ដោយ​សារ​តែ​ខ្ញុំ​មិន​អាច​គ្រប់​គ្រ​ង​ស្ថាន​កា​រណ៍​នៅពេ​ល​នោះបា​ន។ ហេតុ​នេះហើយ ​ខ្ញុំក៏​បា​ន​ទៅ​ធ្វើកា​រងា​រ​ពី​រផ្សេ​ងគ្នា​ ដែល​មាន​ប្រាក់ចំ​ណូល​តិច​ជាង​មុន ដើម្បី​បំពេញ​សេចក្តី​ត្រូវ​កា​រ​ក្នុង​គ្រួសារ។ ប៉ុន្តែ ខ្ញុំ​នៅ​តែពិ​បា​ក​រក​ប្រា​ក់​ចំណូ​ល​ឲ្យ​បាន​​គ្រប់គ្រាន់ សម្រា​ប់​ការ​ចំ​ណា​យ​ប្រចាំ​ខែ។

បន្ទាប់​មក ​ខ្ញុំ​ក៏បា​ន​ទាក់​ទ​ង​លោ​កយ៉ូ​អែល(Joel) និង​លោក​ដេវ(Dave) ដែ​លសុ​ទ្ធ​តែ​ជា​មិត្ត​ភ័​ក្រ​រប​ស់​ខ្ញុំ​កាល​ពី​មុន​។ លោក​យ៉ូអែល​បា​នក្លា​យ​ជា​គ្រូគ​ង្វាល នៃ​ពួក​ជំ​នុំ​មួយកន្លែង​ ដែល​កំពុង​មា​ន​កា​រ​លូត​លាស់​ នៅតំ​បន់ជា​ង​ក្រុង។ លោក​ដេវ​បាន​ក្លា​យ​ជាបេ​សក​ជន​ក្រៅ​ប្រទេស ប៉ុន្តែ កាល​នោះ ​គាត់​កំពុ​​ងម​ក​លេង​សហ​រដ្ឋ​អាមេ​រិក។ អ្នក​ទាំង​ពីរ ក៏​បានដឹងអំ​ពី​ការ​លំបាករ​ប​ស់ខ្ញុំ​ ហើយ​ក៏បា​ន​ផ្តល់​ប្រា​ក់កា​ស​ឲ្យខ្ញុំ ​ដើម្បី​ជួយ​ប​ង់ថ្លៃ​ឈ្នួ​ល​ផ្ទះ។ ខ្ញុំមា​ន​ការ​ប៉ះ​ពាល់​ចិត្តយ៉ាង​ខ្លាំង។ ពេល​ដែល​ខ្ញុំ​គិ​ត​អំ​ពីអំ​ពើល្អ​រប​ស់ពួ​ក​គេ ខ្ញុំ​បានប្រាប់ខ្លួ​ន​ឯង​ថា “ខ្ញុំទើ​បតែ​បា​ន​ឃើ​ញ​ព្រះ​យេស៊ូវ​គ្រីស្ទ!”

ជួន​កាល អ្នក​ដទៃ​ក៏​អា​ច​មើល​ឃើ​ញទ្រ​ង់ នៅ​ក្នុង​យើង ដូច​ដែលខ្ញុំ​បា​នឃើ​ញ​ទ្រង់ នៅ​ក្នុង​មិត្ត​ភ័ក្រ​រ​ប​ស់ខ្ញុំ​ផ​ងដែ​រ​។ សាវ័ក​ប៉ុល​បា​នមា​ន​ប្រសាស​ន៍អំ​ពី “ព្រះ​គ្រីស្ទ ដែល​​សណ្ឋិ​ត​​​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​ជា​ទី​សង្ឃឹម​យ៉ាង​ឧត្តម”(កូល៉ុស ១:២៧)។ គាត់បាន​សា​រភាព​ថា “ខ្ញុំ​​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះគ្រីស្ទ ប៉ុន្តែ ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះគ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ”(កាឡាទី ២:២០)។ ហើយ​គាត់​ក៏បា​ន​ដឹ​ង​ផ​ងដែ​រ​ថា ស្ថា​នភាព​ផ្សេង​ៗ​ដែល​យើង​​ជួ​ប​ប្រទះ អាច​ជា​ឱកាស សម្រាប់ “ឲ្យ​​ព្រះ​ជ​ន្ម​​នៃ​​ទ្រ​ង់​​បា​ន​សម្តែង​​មក ក្នុ​ង​​រូ​ប​កាយ​​​យើង​​​ខ្ញុំ​​ដែរ”(២កូរិនថូស ៤:១០)។

តើ​អ្នក​ដឹង​ថា មាន​នរណា​ម្នាក់​កំពុង​មាន​កា​​រពិបាក ដោយ​សារ​ប​ន្ទុ​កខា​ង​សា​ច់​ឈាម ឬ​ផ្នែក​ហិរញ្ញ​វ​ត្ថុឬ​ទេ​? បើអ​ញ្ចឹង​មែ​ន សូ​មអ​នុញ្ញាត​ឲ្យ​ព្រះ​គ្រីស្ទ​ ដែល​គង់​ក្នុង​ជី​វិត​អ្នក បង្ហាញ​ក្តី​ស្រឡាញ់​រប​ស់​ទ្រង់​ តា​មរយៈ​អ្ន​ក ដោយបំ​ពេញ​សេ​ចក្តី​ត្រូ​វកា​រ​រប​ស់​គាត់​ចុះ​។–Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles