សម្រាប់មនុស្សគ្រប់គ្នា

ក្រាំង​សមុ​ទ្រស្លា​ប់ ដែល​គេបា​ន​រក​​ឃើញ នៅ​ចុងទស​វត្ស​រ៍​ឆ្នាំ១៩៤០ បាន​ផ្ទុក​ទៅ​ដោ​យក្រាំ​ង​ចម្ល​ង​នៃព្រះ​គម្ពីរ​ភាសាហេ​ព្រើ​រ(សញ្ញា​ចាស់) ដ៏​ចំណាស់​​បំផុត។ អស់​រយៈពេ​ល​ជាច្រើ​នទ​សវត្ស​រ៍ក​ន្លង​ម​ក​នេះ ​គេបា​ន​ការ​​ពារ​​ក្រាំ​ងទាំ​ង​នោះយ៉ា​ង​ប្រុង​ប្រយ័ត្ន ហើយ​ជា​​ញឹ​ក​ញាប់ ​មាន​​តែអ្ន​ក​ប្រាជ្ញ​មួ​យក្រុម​តូ​ចប៉ុ​ណ្ណោះ ដែល​គេ​បា​ន​អនុ​ញ្ញាត​ឲ្យ​ប្រើក្រាំ​ងទាំង​​នោះ។ ក្នុង​កិច្ច​ប្រឹង​ប្រែ​ងអ​ភិរក្ស និង​បើក​ទូលា​យឲ្យ​មនុ​ស្ស​កាន់​​តែច្រើ​ន​ បាន​មើល​បំណែ​ក​​ព្រះគ​ម្ពីរ​បុរា​ណទាំ​​ងនេះ​ អាជ្ញាធ​រ​វត្ថុ​បុរ​ណនៃ​ប្រទេស​អ៊ីស្រាអែល​បាន​ធ្វើ​ការ​ជា​ដៃ​គូជា​មួ​​យក្រុ​ម​ហ៊ុ​នហ្គុ​គហ្គល(Google) ដើម្បី​បើក​ចំហរ ឲ្យ​មនុស្ស​គ្រប់​គ្នា​អាច​បើក​មើល​រូប​ភាពដែល​មាន​គុណភា​ព​ខ្ពស់​​ រ​បស់​ក្រាំង​ទាំង​នោះ ដែល​មាន​អាយុ​ជា​ង ២​ពា​ន់ឆ្នាំ​ ​នៅតា​មប​ណ្តាញ​អ៊ីន​ធ័រ​ណិត។

នេះ​ជាដំ​ណឹង​ដ៏​ល្អ សម្រាប់​អ្នក​ប្រាជ្ញ ក៏​ដូច​ជា​ស​ម្រាប់​អ្នក​សិក្សា​ដែល​ចង់​ស្វែង​យល់​អំពី​ក្រាំង​នេះ​។ ហើយ​កា​រ​នេះក៏​បាន​រំឭ​ក​យើង​ អំពី​កំណ​ប់ទ្រ​ព្យ​ដ៏អ​ស្ចា​រ្យ ដែលយើ​ង​កំពុង​តែមា​នក្នុង​ព្រះ​គម្ពីរ។ ក្នុ​ង​បទ​គម្ពី​រ ទំនុក​ដំកើង ជំពូក​១១៩ ទាំង​មូល អ្នក​និព​ន្ធបា​នលើ​ក​ស​រសើ​រលក្ខណៈ​ដ៏​អស់​ក​ល្ប និង​ប្រាជ្ញា​ដែលកែ​ប្រែ​ជីវិ​ត ដែល​មាន​ក្នុង​ព្រះប​ន្ទូ​ល​ព្រះ។ នៅ​ក្នុង​ផ្នែ​ក​កណ្តា​ល​នៃប​ទ​គម្ពី​រនេះ អ្នក​និ​ពន្ធ​បាន​ប្រកា​ស់​ថា “ទូលបង្គំ​នឹង​មិន​ដែល​ភ្លេច​បញ្ញត្ត​ទ្រង់​ឡើយ ដ្បិត​ទ្រង់​បាន​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង ដោយ​សារ​បញ្ញត្ត​ទាំង​នោះ​ឯង”(ខ.៩៣)។

ក្នុង​ចំណោ​មយើ​ងរា​ល់​គ្នា ​មានម​នុស្ស​ជា​ច្រើន​មា​ន​ព្រះគ​ម្ពីរ​សម្រា​ប់​ប្រើ ស្ទើរ​តែអ​ស់​មួយ​ជីវិត​ហើ​យ ប៉ុន្តែ តើយើ​ងបា​នចំ​ណាយពេ​ល​ច្រើន​ប៉ុណ្ណា នៅ​ក្នុង​ការ​អា​ន និង​សិក្សា​ព្រះ​គម្ពីរ? តើយើ​ងបា​ន​គិត​ស៊ី​ជម្រៅប៉ុណ្ណា​ អំ​ពីអ​ត្ថ​ន័យ​នៃប​ទគ​ម្ពី​រដែ​ល​យើង​បា​នស្គា​ល់? ហេតុ​អ្វីបា​ន​ជា​យើង​មិន​យ​កកា​រ​អាន​ព្រះ​គម្ពីរ ជា​អទិ​ភាព ជា​ប្រចាំថ្ងៃ​? ចូរ​ទូល​សូម​ឲ្យ​ព្រះដឹ​ក​នាំ បង្រៀន​ ​និង​ពង្រឹ​ង​ជំនឿ​រប​ស់​អ្នក តាម​រយៈ​ព្រះប​ន្ទូល​រប​ស់ទ្រ​ង់ ក្នុង​ព្រះគ​ម្ពីរ។ ព្រះ​គម្ពី​រជា​​ប្រភពធន​ធាន​ដ៏​អស្ចា​រ្យ​បំផុ​ត ដែល​ព្រះ​បា​នអ​នុញ្ញា​ត​ឲ្យម​នុ​ស្សគ្រ​ប់​គ្នា​អាន​ និងទ​ទួល​យ​ក។–David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles