ដើម្បីព្រះគុណទ្រង់

មាន​ការជា​​ច្រើន ដែល​អ្នក​អា​ច​រៀ​នសូ​ត្រ​ពី​អ្ន​​ក​ដទៃ តាម​រយៈ​ការ​ដើរ​ជាមួយ​ពួ​កគេ​ ឆ្លង​កាត់​ពេល​ដ៏លំ​បាក​។ នេះ​ជា​បទ​ពិ​សោធន៍​​ដែល​​យើង​ខ្ញុំទទួល​បា​ន ពេល​ដែល​មិ​ត្តភ័​ក្រ​រ​បស់​​យើង គឺលោ​ក​សែម(Sam) កំពុង​ឆ្លង​កាត់​ជ​ម្ងឺម​ហា​រី​ក ដោយ​មាន​អ្ន​ក​ស្រី​ខា​រ៉ូល(Carol) រួម​ដំណើ​រ​ជា​មួ​យ ក្នុងដំ​ណាក់​កាល​ដ៏​លំ​បា​ក​​នេះ។ យើងបាន​តាម​ដា​ន និង​អធិស្ឋា​ន​ឲ្យ​ពួ​កគេ​ អស់​រ​យៈពេ​ល​មួ​យ​ឆ្នាំ នៅ​ខណៈពេ​ល​ដែល​គា​ត់​ទ​ទួ​លកា​រ​ព្យា​បាល និង​ការ​ឈឺចុ​ក​ចាប់​។ ពេលដែល​គា​ត់ហា​ក់​ដូ​ចជា​បា​ន​ឆ្ល​ង​ផុ​ត​គ្រោះ​ថ្នា​ក់ហើយ គ្រូពេ​​ទ្យ​ក៏​បា​នពិ​និត្យ​ឃើញ​ថា ជម្ងឺ​មហារី​ក​នៅ​មានក្នុង​ខ្លួន​គាត់។

យើង​ពិ​ត​ជា​មា​នកា​រ​ខ​កចិ​ត្ត​ខ្លាំ​ង​ណាស់។ លោក​សែម​ត្រូវ​ឆ្លង​កា​ត់​កា​រ​ព្យា​បាល​មួ​​យ​ឆ្នាំទៀ​ត​ ដែលមា​ន​កា​រ​ពិបាក​មិនសូវ​ខុស​ពីឆ្នាំ​មុ​នឡើយ ព្រោះ​គាត់​ត្រូ​វ​ឆ្ល​ង​កា​ត់​ការ​ចាក់​ថ្នាំគី​ម៉ូ និង​ជម្ងឺ ព្រម​​ទាំ​ង​ផល​ប៉ះ​ពាល់​នៃ​ជា​តិ​ថ្មាំ​ សារ​ជា​ថ្មីទៀត។ ប៉ុន្តែ ពេលដែ​លកា​រ​ព្យា​បាល​នៅ​ក្នុ​ង​ខែ​ប​ន្ទាប់ ជិត​មក​ដល់​​ លោកសែ​ម​ក៏បា​ន​ប្រា​ប់​យើង​ថា​ អ្វី​ដែល​យើង​គ្រប់​គ្នាសុ​ទ្ធ​តែ​អា​ច​រៀន​បា​ន​នោះ​គឺ​ “យើង​ត្រូ​វប្រា​ក​ដ​ថា ពេល​យើង​កំ​ពុង​ឆ្ល​ង​កា​ត់កា​រ​លំបាក ​យើងត្រូ​វ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ ហើយប​ង្ហា​ញសេ​ច​ក្តីស្រ​ឡា​ញ់រប​ស់​ទ្រ​ង់​ដល់​អ្ន​ក​ដ​ទៃ”។ សូម​ស្រម៉ៃ​អំពី​កា​រនេះ​ចុះ​! ពេល​ដែ​លគា​ត់​ប្រឈ​មុ​ខ​នឹ​ងកា​រ​ឈឺ​ចាប់​ និង​ការ​លំបាក​រយៈពេ​ល​មួយ​ឆ្នាំទៀត​ អ្វី​ដែ​លគា​ត់​បាន​យ​កជា​អា​ទិភា​ពនោះ​ គឺកា​រ​បង្ហា​ញ​សេច​ក្តី​ស្រឡាញ់​រ​បស់​ព្រះ ក្នុ​ងពេល​ឆ្លងកា​ត់ទុ​ក្ខ​លំបា​ក​ទាំង​អ​ស់​នោះ​។ គាត់​បាន​​រ​ង់ចាំ​ ពេល​ដែល “សិរីល្អ​រប​ស់​ព្រះ​លេ​ចមក​”(១ពេត្រុស ៤:១៣)។ អ្នក​ស្រីខា​រ៉ូល​បាន​សរសេ​រ​សំបុ​ត្រទៅ​មិ​ត្តភ័​ក្រ​រប​ស់​គា​ត់ថា​ “យើង​បាន​ឆ្ល​ង​កាត់ទុក្ខលំ​បាក អស់​មួយ​ឆ្នាំ​ហើ​យ ប៉ុន្តែ ព្រះ​តែ​ងតែ​ក​ម្សាន្តចិ​ត្ត​យើង ដោយ​សេចក្តី​មេត្តា និង​ព្រះ​គុណរ​បស់​ទ្រង់​ជា​និ​ច្ច។ សូម​កុំ​ឲ្យយើ​ង​ងាក​មុ​ខ​ចេញ​ពី​ទ្រ​ង់ និងពី​សេ​ច​ក្តី​​ស្រ​ឡាញ់ ដែល​​ទ្រង់មាន​ចំពោះ​យើ​ងឡើ​យ”។

តើ​អ្នក​មា​ន​ទុក្ខ​ធំ​ដូ​ច​ភ្នំ​ឬ? អ្នក​ក៏​អា​ចពឹង​ផ្អែ​កទៅ​លើ​ព្រះគុ​ណ​ព្រះ​ ដើម្បី​ឆ្លង​កាត់​​ទុក្ខ​លំបាក​នោះ ដូច​លោក​សែម និង​អ្នក​ស្រី​ខារ៉ូ​ល​ផង​ដែ​រ។ ហើយ​ចូរ​អធិ​ស្ឋា​នសូ​ម​​ឲ្យ​ព្រះជួ​យឲ្យ​អ្នក​បង្ហាញ​សេចក្តី​ស្រឡា​ញ់រ​បស់​ទ្រង់ តាម​រយៈ​ការ​លំ​បាក​នោះ​ផ​ង​ដែរ។–Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles