ទៅដល់ចុងបំផុត

មាន​ពេល​មួយ ខ្ញុំ​បា​ន​ទៅប​ង្រៀន​គ្រូ​គង្វាល​ជន​ជាតិ​រូស្ស៊ី នៅ​វិទ្យា​ស្ថាន​ព្រះ​គម្ពីរ​ម៉ូស្កូ។ នៅ​ថ្ងៃ​ទី​មួយ ​ខ្ញុំ​​បា​ន​​ចាប់​ផ្តើម​​​ការបង្រៀន ដោយ​សុំ​ឲ្យ​និស្សិត​ម្នាក់​ៗ​ប្រាប់​ឈ្មោះ និង​កន្លែង​ដែល​ខ្លួន​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ ប៉ុន្តែ ក្នុង​ចំណោម​នោះ ខ្ញុំ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​មាន​និស្សិ​ត​ម្នាក់​ហ៊ាន​ប្រកាស់​ថា “ក្នុង​ចំណោម​គ្រូគង្វាល​ទាំង​អស់ ខ្ញុំ​ជា​គ្រូគង្វាល​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​បំផុត ​ចំពោះ​មហាព្រះ​​រាជ​បញ្ជា​របស់​ព្រះ​គ្រីស្ទ!” ពេល​នោះ ​ខ្ញុំ​គ្រាន់​​តែ​​ញញឹម​ដាក់​គាត់ ដោយ​រក​ពាក្យនិ​យាយ​មិន​ចេញ ហើយ​គាត់​ក៏​និយាយ​ទៀត​ថា “មហា​ព្រះ​រាជ​បញ្ជារ​បស់​ព្រះ ​បាន​បង្គា​ប់​ឲ្យយើ​ងយ​កដំ​ណឹង​ល្អ ទៅផ្សា​យ​ដល់​ចុង​បំផុត​នៃផែ​នដី។ ហើយ​ខ្ញុំ​​ជា​គ្រូ​គង្វាល នៅភា​គ​ខាង​ជើង​នៃ​តំបន់​អាក​ទិកសឺឃល(Arctic Circle) គឺ​នៅក្នុ​ងភូ​មិ​មួយ ដែល​មាន​ឈ្មោះ​ហៅ​កាត់​ថា ‘ចុង​បំផុត​នៃ​ផែន​ដី!’” ពេល​នោះ យើង​ក៏ផ្ទុះសំណើចទាំងអស់គ្នា ហើយបន្ត​ចូល​​មេ​រៀន។​

ថ្វីដ្បិត​តែ​គ្រូគ​ង្វាល​រូប​នេះ​ បាន​និយាយ​​កំប្លែង​លេង​មែន ប៉ុន្តែ ខ្ញុំ​បាន​ចាប់​អារម្មណ៍ ចំពោះ​ឈ្មោះ​ឧប​ទ្វីប​យ៉ាម៉ល(Yamal ដែលមានន័យថា “ចុង​បំផុត​នៃ​ផែនដី”) ដែល​ជា​កន្លែង​ដែល​គាត់​ធ្វើ​ការ​បម្រើ​ព្រះ​។ នៅ​ក្នុង​ព្រះ​បន្ទូល​ផ្តាំ​ផ្ញើ​រ​ចុង​ក្រោយ ទៅកា​ន់​ពួក​សិស្ស ព្រះ​យេស៊ូវ​បានមានប​ន្ទូល​ថា “​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”(កិច្ចការ ១:៨)។ គ្រីស្ទប​រិស័​ទមា​ន​ភា​រៈ​កិ​ច្ចនាំ​ដំ​ណឹងល្អ​នៃឈើ​ឆ្កា​ង ទៅ​ដ​ល់​ចុង​បំផុត​នៃ​ផែ​នដី ទោះ​ជា​នៅឆ្ងា​យ​ដល់​ណាក៏​ដោយ។ ព្រះ​សង្គ្រោះបា​នសុ​គត ដើម្បី​សង្រ្គោះ​​មនុស្ស​ក្នុង​លោ​កិយ គឺរា​ប់​បញ្ចូល​មនុស្ស​ដែល​នៅទី​ជិត និង​ទី​ឆ្ងាយ។ យើងម្នាក់​ៗ​សុទ្ធ​តែ​មាន​ឱកាស នាំ​ដំណឹង​ល្អ ទៅ​ផ្សាយដល់​ម​នុស្ស​ដែល​នៅ “ចុងបំ​ផុត​នៃ​កន្លែង​ដែល​យើង​អាច​ទៅដ​ល់”។ ទោះបី​ជា​អ្ន​ក​កំពុង​រស់​នៅ​ទីណា​ក៏​ដោយ ក៏​អ្នក​នៅតែ​អាច​ប្រាប់​អ្នក​ដទៃ អំ​ពីសេ​ចក្តី​ស្រឡាញ់​នៃ​ព្រះ​គ្រីស្ទ។ តើ​អ្នក​អាច​ផ្សាយ​ប្រាប់​អ្ន​ក​ណា នៅ​ថ្ងៃ​នេះ?–Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles