ថ្ងៃដែលគេមិនដឹង

នៅឆ្នាំ១៦៦៦ មាន​មនុស្ស​ជា​ច្រើន​នៅ​ទីក្រុង​ឡុង បាន​យល់​ថា ឆ្នាំ​នោះ​ជា​ឆ្នាំ​ដែ​ល​ព្រះ​យេស៊ូវ​នឹង​យាង​ម​ក​វិញ​​ ជា​លើក​ទី​ពីរ​។ អ្នក​ដែល​ងប់​ចិត្ត​នឹង​ការ​ថ្លែង​ទំនាយ បានបូ​ករ​យៈ​ពេល​១០០០​ឆ្នាំ ចាប់តាំងពីពេលដែលព្រះគ្រីស្ទបានប្រសូត្រ បន្ថែម​ពី​លើ​រយៈពេ​ល​៦៦៦​ឆ្នាំ (ដែល​លេខ​៦៦៦​ជា​លេខ​របស់​អាទ​ទឹង​ព្រះ​គ្រីស្ទ) ហើយពួក​គេ​ក៏​រក​បាន​លេខ​ឆ្នាំ​១៦៦៦​ថា ជា​ឆ្នាំ​ដែល​ទ្រង​នឹង​យាង​មក​វិញ​ម្តង​ទៀត។

អ្នក​នៅ​ទីក្រុ​ង​ឡុង​យល់​ថា ពិភព​លោក​ហាក់​ដូច​ជាជិត​រលាយ​មែន ពេល​ដែល​ក្នុង​ឆ្នាំ១​៦៦៥ មាន​ជ​ម្ងឺ​រាត​ត្បាតមួយ បាន​លេប​ត្របាក់​ជីវិត​មនុស្ស​មួយ​សែន​នាក់ នៅ​ទី​ក្រុង​ឡុង។ បន្ទាប់​មក នៅ​ខែ​កញ្ញា​ឆ្នាំ ១៦៦៦ មាន​អគ្គីភ័យ​ឆាប​ឆេះ​ផ្ទះ​រាប់​ម៉ឺន​ខ្នង។ ពេល​នោះ អ្នក​ខ្លះ​ឆ្ងល់​ថា តើពេ​ល​នេះ មិន​មែន​ជាពេ​ល​ចុ​ងប​ញ្ចប់​នៃលោ​កិយ តាម​បទ​ទំនាយ​នៃ​ព្រះគ​ម្ពី​រ​ទេឬ? (មើល ម៉ាថាយ ២៤:១-៨)។ ប៉ុន្តែ ឆ្នាំ១៦៦៦ ក៏​បាន​ក​ន្លង​ផុត​ទៅ ហើយ​មនុ​ស្ស​ក៏​ប​ន្តរ​ស់​នៅ​ជា​ធម្មតា នៅ​លើ​ផែន​ដី​ដូច​កាល​ពី​មុន​ទៀត។

សូម្បី​តែ​នៅ​សម័យ​យើង​នេះ ក៏មា​ន​អ្នកដែ​លថ្លែ​ងទំ​នាយ​ អំ​ពី​ថ្ងៃដែលផែ​ន​ដីត្រូ​វ​បញ្ចប់​ផងដែរ។ ពេលដែ​ល​គេ​ថ្លែង​ទំនាយ​ អំពីកា​លប​រិច្ឆេ​ទនោះ​ម្ត​ង​ៗ សារ​ពត៌​មាន​បា​ន​ផ្សព្វ​ផ្សាយ​អំពី​ភាព​រំជើប​រំជួល ប៉ុន្តែ ​នៅ​ទី​បំ​ផុត កាល​បរិច្ឆេទ​ដែល​គេ​បា​នទា​យ​ទុ​ក​នោះ ក៏​បាន​កន្ល​ងផុ​ត​ទៅ។

តាម​ប្រាជ្ញា​រ​បស់​ព្រះ ​ទ្រង់បា​ន​លាក់​ទុ​ក​ពេលកំ​ណត់​នៃកា​រ​យាង​មក​វិ​ញ​នៃ​ព្រះ​គ្រីស្ទ មិន​ឲ្យយើ​ង​ដឹង​ឡើយ​ ព្រោះ​ព្រះ​យេស៊ូវ​បាន​មាន​ប​ន្ទូល​ហើយ​ថា “ឯ​​ត្រង់​ថ្ងៃ និង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​លើ​ស្ថានសួគ៌​ក៏​មិន​ដឹង​ដែរ ជ្រាប​តែ​ព្រះវរបិតា​នៃ​ខ្ញុំ​ប៉ុណ្ណោះ”(ម៉ាថាយ ២៤:៣៦)។ ការ​ទន្ទឹង​រង់​ចាំ​ការ​យា​ង​មក​វិ​ញ​នៃ​ព្រះ​គ្រីស្ទ បាន​ជួយ​ឲ្យ​គ្រីស្ទប​រិស័​ទ​មាន​ចិ​ត្ត​ឆេះឆួ​ល ក្នុង​ការ​ងារ​បម្រើ​ព្រះ ​និងមា​ន​ការ​រី​កលូ​ត​លាស់​ខា​ង​វិញ្ញាណ នៅ​គ្រប់​សម័​យ​កាល ទោះ​បី​ជា​គេ​​ទា​​​យថា ទ្រង់​នឹង​យាង​មក​នៅ​ថ្ងៃនេះ​ ឬ​ថ្ងៃ​នោះក៏​​ដោយ(២៥:១-១៣ ១យ៉ូហាន ៣:២-៣)។ ចូរ​ដឹង​ច្បាស់​ថា ការ​យាង​មក​នៃ​ព្រះ​គ្រី​ស្ទ ពឹត​ជា​នឹង​កើត​ឡើ​ង​នៅពេល​ណា​មួយ​មែន។ ហើយខ​ណៈ​ពេល​ដែ​លយើ​ងកំ​ពុ​ង​ទន្ទឹង​រ​ង់​ចាំថ្ងៃ​នោះ​ ​ការ​រស់​នៅរ​បស់​យើង​គួរ​តែ​មា​ន​ទៅ​ដោ​យ “កិរិយា​បរិសុទ្ធ និង​ការ​គោរ​ព​ប្រ​តិ​ប​ត្តិ​​ព្រះ”(១ពេត្រុស ៣:១១)។–Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles