ការកំណត់​ពេលវេលា

មុន​ពេល​ខ្ញុំ​រៀប​ការ ពេល​ស្វាមីរ​បស់ខ្ញុំ​មា​នកា​រណាត់​ជួប ​ជាមួ​យខ្ញុំ​ ខ្ញុំ​ក៏​បាន​យល់​ថា នោះ​ជារឿ​ង​ដោយ​​ចៃ​ដន្យ​ទេ តែ​ពីរ​បីខែ​ក្រោយ​ម​ក ខ្ញុំ​ក៏បា​ន​ដឹង​ថា​ តាម​ពិត​ស្វាមី​របស់​ខ្ញុំបា​នរៀ​ប​ចំពេល​វេលា​ទុក​ជាមុ​ន បាន​យ៉ាង​ល្អ​សម្រាប់​ការ​ជួប​គ្នា​ពេ​ល​នោះ។ កាល​នោះ គាត់​​បាន​មើល​ឃើញ​ខ្ញុំ ​ពី​ឡៅ​តឿ​នៃ​ព្រះ​វិហារ ទាំង​បាន​រំពឹង​ទុក​​មុន ថាខ្ញុំ​នឹ​ង​ចេញ​ទៅ​​តាម​ច្រក​ទ្វារ​មួយ​ណា ហើយ​គាត់​ក៏​បាន​ប្រញា​ប់​ចុះ​តាម​ជ​ណ្តើរ ទាំង​ពីរ​ជាន់​នោះ ហើយ​​​ក៏​​បា​នម​ក​ដ​ល់​ច្រក​ទ្វារ​មុន​ខ្ញុំ​​បន្តិច។ គា​ត់ក៏​​ឈរ​ផ្អែក​លើទ្វា​រ ហើយ​ចាប់​ផ្តើម​ការ​​សន្ទនា​ជា​មួយ​ខ្ញុំ រួច​បបួល​ខ្ញុំ​ទៅញាំ​​អាហារ​ពេល​ល្ងាច។​ ពេល​នោះ​ខ្ញុំ​គិត​ថា ការ​ណាត់​ជួប​នេះ គ្រាន់​តែ​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ តែតាមពិត គាត់បានរៀបគម្រោងទុកមុនជាស្រេច។ នេះជាការរៀបចំពេល ដ៏ល្អឥតខ្ចោះមែន។​

ការ​រៀប​​ចំពេ​លវេ​លាដ៏​ល្អឥ​តខ្ចោះ​ កម្រកើ​ត​មានណាស់ ជាពិ​សេស​ចំ​ពោះម​នុស្ស​យើ​ង។ ប៉ុន្តែ ព្រះ​ទ្រង់​​មា​ន​​​​បំណ​ង​ព្រះ​ហឫ​ទ័យ និង​ផែនកា​រ​ដ៏ជាក់​​លា​ក់​​សម្រាប់​យើង ហើយ​ការ​កំណត់​ពេល​វេលា​​រ​បស់​ទ្រង់ ក៏​​តែង​តែ​ល្អ​ឥ​តខ្ចោះ​ជា​និច្ច។

យើង​បានសង្កេ​ត​ឃើញ​ថា ការ​កំណត់​ពេល​ដ៏​ល្អឥ​តខ្ចោះ​បានកើ​ត​មាន ចំពោះតួ​រ​អង្គ​មួយ​ចំនួន​ក្នុង​ព្រះគ​ម្ពីរ ដូ​ចជា អ្នក​​បម្រើ​​រប​ស់លោ​ក​អ័​ប្រា​ហាំដែល​បាន​អធិស្ឋាន​រក​​ភរិយា​ឲ្យ​​អ៊ីសាក់។ ព្រះ​ទ្រង់​​ក៏​បា​នឆ្លើ​យត​ប​ការ​អធិស្ឋាន​​រ​បស់​​គាត់ ដោយ​បាន​នាំ​ស្រីក្រ​មុំ​​ម្នា​ក់​ឲ្យម​កជួ​ប​គាត់(លោកុប្បត្តិ ២៤)។ ចំណែក​ឯ​លោកយ៉ូ​សែប​វិញ ​ត្រូវ​បាន​គេ​យក​ទៅ​​លក់​ជា​ទាសករ ត្រូវ​គេ​ចោទ​បង្ខុស ហើយ​​ចា​ប់ដា​ក់​គុ​ក​ទៀត។ ប៉ុន្តែ នៅ​ទី​បំផុត ព្រះ​ទ្រង់​បាន​​​ប្រើ​​គាត់​ ដើម្បី​ជួយ​​ជីវិត​​មនុស្ស​ជាច្រើន នៅ​អំឡុង​ពេល​​មា​នអំ​ណត់(៤៥:៥-៨ ៥០:២០)។ ហើយ​​យើ​ង​​មា​នកា​រ​ស្ងប់​​ស្ងែង​ចំពោះ​សេចក្តី​ក្លាហា​ន​​រប​ស់ព្រះ​នា​ង​អេសធើរ ពេល​ដែល​​លោ​ក​ម៉ាដេ​កាយ​​បា​នរំ​ឭ​កព្រះ​នាង​​ថា “ព្រះនាង​បានតាំងឡើងក្នុងរាជ្យ សម្រាប់ពេលនេះឯងទេ​ដឹង”(នាងអេសធើរ ៤:១៤)។

តើ​លោក​អ្នក​មា​ន​ការ​ខ​កចិ​ត្ត​ ចំពោះ​ផែន​ការ ដែលព្រះរៀ​បចំ​ជា​ជំហា​នៗ​សម្រាប់​ជីវិត​អ្នក​ឬ? “ចូរ​ទុក​ចិត្ត​នឹង​ព្រះ​​អម្ចាស់​​ចុះ”(ទំនុកដំកើង ៣៧:៣)។ ព្រះ​ទ្រង់​នឹ​ងបើ​ក​ទ្វារ តា​ម​ពេល​ដែល​ទ្រង់​បាន​កំណត់ យ៉ាង​ល្អ​ឥត​ខ្ចោះ។ —Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles