ការជួយឲ្យឆ្លងឧបសគ្គរួច

កាល​កូន​ស្រី​របស់​ខ្ញុំ ដេប៊ី(Debbie)នៅ​តូច នាង​​បាន​ចូល​រៀន​របាំបា​ឡេ​។ មាន​ការ​ហាត់​រាំ​មួយ​បែប ដែល​តម្រូ​វឲ្យ​នា​ង​​លោត​រំលង​កំរាល​រមូល​មួយ​ដុំ។ ក្នុង​ការ​ព្យាយាម​ជាលើ​ក​ទី១​ នាង​ក៏​បាន​លោត​ប៉ះកំ​រាល​មួយ​ដុំ​នោះ ហើយ​ថយ​មក​វិញ។ នាង​បាន​អង្គុ​យ​នៅលើ​កំរាល​​ឥដ្ឋ ​មួយ​ស្របក់ ដោយស្រ​ឡាំង​កាំង ហើយ​នាង​​ក៏​​ចា​ប់​ផ្តើម​យំ។ រំពេចនោះ​ ខ្ញុំ​ក៏​ប្រញាប់​លើក​នាង​ឲ្យ​​ក្រោក​​​ឡើង ហើយ​និយាយ​លួង​នាង។ បន្ទាប់​មក ខ្ញុំ​​ក៏កា​ន់​ដៃ​នាង ហើយ​រត់​ទៅ​ជាមួ​យ​​នាង រហូត​​ទា​ល់​តែ​​នាង​អាច​លោតរំលង​កំរាល​មួយ​ដុំនោះ​ ដោយ​​ជោគ​ជ័យ។ ដូច​នេះ ដេប៊ី​ត្រូវ​ការ​ការ​លើក​ទឺក​ចិត្ត​ពី​ខ្ញុំ ដើម្បីផ្លោះ​ឧប​សគ្គ ដែល​នៅ​ពីមុ​ខ​នា​ង។

ខណៈ​ដែល​លោ​កយ៉ូ​ហាន-ម៉ាកុស កំពុង​ធ្វើ​ការ​ជា​​មួយ​​លោ​កប៉ុល ក្នុង​ដំណើរ​បេសក​កម្ម​​លើ​ក​ទី​​១ គាត់​​បាន​ជួប​ប្រទះ​ឧប​ស័គ្គដ៏ធំ​មួ​យ ក្នុង​ដំណើរ​នោះ។ ពេល​គាត់​ជួប​ការ​លំបា​ក​កាន់​តែ​ខ្លាំង នៅ​តាម​ផ្លូវ ​គាត់​ក៏​បោះ​​បង់​​ការងា​រ​ចោល។ ក្រោយ​មក លោក​បាណា​បា​ស​ក៏បា​ន​​ព្យាយាម​​រាប់​បញ្ចូល​លោក​ម៉ាកុស ក្នុង​ដំណើរ​បេស​កម្ម​​​ជាលើ​ក​ទី២​​របស់​​ប៉ុល ហើយ​ការ​ប្រកែក​គ្នា​ក៏កើ​ត​មា​ន​ឡើង។ លោក​​បាណាបា​សច​ង់​ផ្តល់​ឱកាស​​លើ​ក​ទី២​​ដល់​លោ​ក​ម៉ាកុស ប៉ុន្តែ សាវ័​កប៉ុ​ល​មិ​នមា​ន​ទំនុក​ចិត្ត​ចំពោះ​គា​ត់​ទៀ​ត​ទេ។ ទីបំ​ផុត ពួក​គេ​​​ក៏​បាន​ចែកគ្នា​ជា​ពី​រ​ក្រុម ដែល​ក្នុង​នោះ​ លោក​បាណាបាស​ក៏​​​បា​ននាំ​លោ​ក​ម៉ាកុស​​ទៅ​ជា​មួយ ក្នុង​ដំណើរ​បេសក​កម្ម​រ​បស់​ខ្លួន​(កិច្ចការ ១៥:​៣៦-៣៩)។

ព្រះ​គម្ពី​រ​​មិ​ន​បា​នចែ​ង​អំពី​កា​រ​ឆ្លើយ​តប​​របស់​យ៉ូហា​ន-ម៉ា​កុ​សយ៉ា​ង​ណា​ទេ នៅ​ពេល​​ដែល​​លោក​បាណាបា​សបា​ន​ជួយ​ឲ្យ​គាត់​ឆ្លង​​ឧបស​គ្គ​នៃ​ការ​ងារ​បម្រើ​ព្រះ។ តែយ៉ា​ង​ណាក៏​ដោ​យ គាត់​ប្រាក​ដជា​​​បាន​ឆ្លង​កា​ត់ឧ​ប​សគ្គ​នោះរួ​ច​ហើយ បាន​ជា​ក្រោយ​មក លោ​កប៉ុ​ល​​បា​នសរ​សេ​រ​ថា យ៉ូហាន​-ម៉ាកុស “មាន​​ប្រយោជន៍​ក្នុង​កា​រ​ងា​រខ្ញុំ” (២ធីម៉ូថេ ៤:១១)។

ពេល​យើង​ឃើញ​​អ្ន​ក​ជឿណា​ម្នាក់​កំពុ​ងជួ​ប​ប​រាជ័យ យើង​គួរ​​តែផ្ត​ល់​​ជំនួយ​ដល់​គាត់។ តើ​លោក​អ្នក​ដឹង​ថា មាន​អ្នក​ណា​ខ្លះ​ ដែ​លកំ​ពុ​ងត្រូ​វកា​រ​​ជំនួយ​​របស់​អ្នក ដើម្បី​ផ្លោះឧប​សគ្គ?
–Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles