ពួកជំនុំដែលធ្វើការ

ខ្ញុំ និង​ភរិ​យារ​បស់​ខ្ញុំ ឈ្មោះ​ស៊័​រលី(Shirley) ចូល​ចិត្ត​ធ្វើ​ដំណើរ​​តា​មនា​វា ​កាត់​តាម​ដៃន​ស​មុទ្រ ដែល​មាន​ជួ​រភ្នំ​អម​សង​ខាង ​នៅ​ប្រទេស​នរ​វេយ ក្នុងឱ​កាស​ខួបអា​ពាហ៍ពិពាហ៍លើ​កទី​៥​០រ​បស់យើ​ង។ នៅ​​ពេល​យើង​ធ្វើ​ដំ​ណើរ​​ឆ្ពោះទៅ​ទិ​សខា​ង​ជើ​ង យើង​បាន​​ឈ​ប់​សំចត​នៅតា​ម​បណ្តាទី​​ក្រុ​​ង និង​ភូ​មិ​ជាច្រើ​ន​ ហើយ​ជាញឹ​កញា​ប់ យើង​បាន​ទៅ​មើល​​ព្រះ​វិហារ​មួយ​ចំនួន។ នៅ​ក្នុង​​ចំណោ​មព្រះ​វិ​ហារ​ទាំង​នោះ មាន​ព្រះវិ​ហា​រ​មួយ ដែល​គេបា​ន​សង់​នៅ​សតវត្សរ៍​​ទី១២។ ​អ្នក​នាំភ្ញៀ​វទេសចរណ៍​បាន​ប្រា​ប់​យើង ដោយ​មោទន​ភាព​ថា​ “ព្រះ​វិ​ហារ​នេះ នៅតែមា​ន​ដំណើ​​រកា​រ”។ ខ្ញុំ​ក៏បាន​​សួ​រ​ថា​ “តើ​អ្នក​ច​ង់​មា​ន​​ន័យ​ថា​ម៉េច?” នាង​ក៏បា​ន​ប​ក​ស្រាយ​ថា នៅតាម​ប​ណ្តាព្រះ​វិហា​ររ​ប​ស់​រដ្ឋ​ ​​គ្រូគ​ង្វា​ល​ទទួល​ការ​រើស​តាំង​ពី​រ​ដ្ឋ ហើយធ្វើ​កា​រ​គ្រាន់​តែដើ​ម្បី​ប្រា​ក់​ខែទេ តែ​គ្មាន​ន​រណាម​កចូ​ល​រួម​កម្ម​​វិ​ធី​​ថ្វា​​យ​ប​ង្គំរ​បស់​ពួ​កគេ​ឡើ​យ។ ប៉ុន្តែ​​ព្រះ​​វិហា​រ​មួយ​នេះ​​ នៅ​តែ​មាន​​​កម្ម​វិធី​ថ្វា​យ​​បង្គំ ដែល​ដំណើ​រកា​រ​យ៉ាង​ស្មោះ​ត្រង់​ ហើយ​បាន​ប​ម្រើ​ព្រះអ​ម្ចាស់​យ៉ាងសកម្ម អស់រ​យៈ​ពេ​ល​​ជិ​ត​១០០០ឆ្នាំ​​ហើយ!

ភ្លាមនោះ ខ្ញុំក៏បាននឹកឃើញពួកជំនុំ​ទាំង​​ប្រាំពីរ ដែលមានចែងក្នុងព្រះគម្ពីរ វិវរណៈជំពូក​២ និង​ជំពូក​៣ ដែល​ក្នុង​នោះ ​ព្រះ​​យេស៊ូវ​បាន​មានប​ន្ទូល​ទៅ​កាន់​ពួ​ក​គេ​ថា​ “អញ​​ដឹង​ពី​ការ​ដែ​ល​ឯង​រា​ល់​គ្នា​ធ្វើ​” (២:២,៩,១៣,១៩ ៣:១,៨,១៥)។ ជាង​នេះ​ទៅទៀ​ត​ ពួក​ជំ​នុំ​ក្រុង​ថែស្សាឡូនីច​ក៏​បាន​ទ​ទួល​កា​រ​សរសើរ​ពី​សាវ័​កប៉ុ​ល​ ដោយ​សារ “ការ​ដែល​ធ្វើ​ដោ​យ​សេចក្តី​ជំនឿ ​ការ​នឿយ​ហត់​ ​ដោយ​សេចក្តី​ស្រឡាញ់ និង​​សេចក្តី​សង្ឃឹម​យ៉ាង​មាំមួ​ន ដ​ល់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះអ​ម្ចាស់នៃយើ​ង​រា​ល់​គ្នា”(១ថែស្សាឡូនីច ១:៣)។

ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​បាន​គិត​ផ​ង​ដែរ ​​អំពី​​​ពួ​ក​ជំ​នុំ​​រ​ប​ស់​ខ្ញុំ នៅ​ឯស្រុ​ក។ អស់​រយៈ​ពេ​ល​ជាង​១៣០​ឆ្នាំម​ក​ហើ​យ ដែល​ពួក​ជំ​នុំមួ​យ​នេះ​នៅ​តែ​ស្មោះត្រង់ ក្នុង​ការ​ចែក​ចា​យ​ព្រះ​ប​ន្ទូល និង​ការ​​មើល​ថែរ​សមា​ជិក​ពួក​ជំ​នុំ និង​សហ​គមន៍​​រប​​ស់ខ្លួ​ន។ នេះ​ពិត​ជា “ពួក​ជំនុំ​មួ​យ​​ដែ​ល​មាន​ដំណើរការ​”​មែន។ នេះជាអ​ភ័​យ​ឯក​សិ​ទ្ធិ​ដ៏​អ​ស្ចារ្យ ដែលយើ​ង​បា​នចូល​រួម​ជា​​ផ្នែ​​កមួ​យ​នៃ​ពួ​ក​ជំនុំ ជា​ទី​កន្លែង​​ដែល​យើ​ង​​អា​ចច​ម្រើ​នលូ​ត​លា​ស់ និង​បម្រើ​ព្រះ​អម្ចាស់​​​នៃយើ​ង​រា​ល់​គ្នា!–Dave Egner

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles