មេរៀនដែលទទួលបានពីរបងផ្ទះ

នៅ​ពេល​ខ្យល់​ប​ក់គំ​ហុក​​ក្នុង​ខែ​មិនា បាន​ធ្វើ​ឲ្យ​របង​ព័ទ្ធជុំ​វិញ​​​ផ្ទះ​​​រ​បស់​​​យើងដួល​រលំ​ខូច​អស់​មួយ​ផ្នែក ប្រតិ​កម្ម​ដំ​បូង​បំ​ផុត ដែល​ខ្ញុំ​មា​​ននៅ​​​ពេ​​ល​​នោះ គឺ​​ខ្ញុំ​ច​ង់​ស្តី​បន្ទោស​ឲ្យជា​ង​ដែ​ល​ទើប​​តែបា​នស​ង់រ​បង​នោះ​ឲ្យ​ខ្ញុំ កាល​ពីរ​បី​ខែ​មុន។ ​គិ​ត​​​​​យូរ​​ៗ​​ទៅ ទើប​ខ្ញុំដឹ​ង​ថា កំហុស​គឺ​មក​​ពី​ខ្ញុំ​ទេ។ ព្រោះ​នៅពេ​ល​​ដែ​ល​គា​ត់ធ្វើ​រ​បង​ជិត​រួច​រា​ល់ ខ្ញុំ​​បានឃាត់​មិន​​ឲ្យគា​ត់ដ​ក​​បង្គោ​លចា​ស់​បួ​ន​​ដើ​មចោ​ល ដើម្បី​​យក​បង្គោល​ថ្មី​មក​ដាំ​ជំ​នួស ដោយចា​ក់បេ​តុ​ងនៅ​ជើ​ង​បង្គោល​ទាំង​នោះ​​ឡើយ។ កាល​នោះ​ ​ខ្ញុំ​​បា​ន​ប្រា​​ប់​​គា​​​ត់​​ថា “សូម​គ្រាន់​តែ​​សង់​របង​ពី​លើ​ប​ង្គោល​ចាស់​ទាំ​ងនោះ​បា​ន​ហើយ។ វា​​នឹង​មិនអី​ទេ។” ​វាមិ​ន​អី​មែន តែនៅ​ពេ​លខ្យ​ល់​​ខ្លាំ​ង​បក់​ម​ក ទើប​វា​មាន​បញ្ហា។

យ៉ាង​ណាមិ​ញ ពេល​ដែ​លព្រះ​យេ​ស៊ូវ​មា​ន​បន្ទូល​អំពី​រឿង​អ្នក​ស​ង់ផ្ទះ​ពី​រ​នា​ក់ ទ្រង់បា​ន​សង្ក​ត់ធ្ង​ន់​អំ​ពី​សា​រៈ​សំខាន់​​នៃកា​រ​សង់ជី​វិ​ត​រប​ស់​យើង​​​លើ​​គ្រឹះដ៏​រឹង​មាំ​ ដោយ​ការ​​ស្តាប់​​បង្គាប់​តាម​ព្រះប​​ន្ទូល​​​ទ្រង់។​ ​គឺ​ដូចដែល​ទ្រង់​បាន​មា​នប​ន្ទូលថា “ដូច្នេះ អស់​អ្នកណា​ដែ​លឮ​ពា​ក្យ​​រប​ស់​ខ្ញុំ​ទាំ​ងនេះ​ ហើយ​​ប្រព្រឹត្តតា​ម ខ្ញុំ​នឹង​ប្រៀប​ធៀប​អ្នក​នោះ​​ដូច​ជា​មនុស្ស​​ប៉ិន​ប្រយ័ត្ន ដែល​សង់​ផ្ទះ​ខ្លួ​ន​នៅ​លើ​ថ្ម។ រួច​ភ្លៀង​ធ្លា​ក់​មក ទឹក​ក៏​ជន់ ហើយ​ខ្យ​ល់ក៏​ប​ក់ប៉ះ​នឹង​ផ្ទះ​នោះ តែ​មិន​បា​ន​​រ​លំទេ​ ពីព្រោះ​បាន​សង់​លើ​ថ្ម​។ ឯ​អស់​​​អ្ន​កណា​​​ដែ​លឮ​​​ពា​ក្យរ​ប​ស់​ខ្ញុំទាំ​ង​នេះ តែ​មិនប្រ​ព្រឹត្ត​តា​ម អ្ន​កនោះ​​​ធៀ​បដូ​ច​ជាម​នុ​ស្សល្ង​ង់ ដែ​ល​​ស​ង់​​​ផ្ទះ​​រ​ប​ស់​ខ្លួន​នៅ​លើ​​ខ្សា​ច់​វិញ” (ម៉ាថាយ ៧:២៤-២៦)។ កាល​ណាខ្យ​ល់​​ ​និង​ភ្លៀ​ង​​​ប​ក់ប៉ះ​​​នឹ​ង​ផ្ទះទាំ​ង​នេះ​ គឺ​មាន​តែ​ផ្ទះ​មួ​យ​​ដែ​ល​​បាន​សង់​នៅ​លើថ្ម​ប៉ុ​ណ្ណោះ ដែល​នៅឈ​រ​មាំ។

កា​រស្តា​ប់ព្រះ​បន្ទូល​រប​ស់​ព្រះ​គឺសំ​ខា​​ន់​ណាស់ ប៉ុន្តែ​ កា​រ​ប្រព្រឹ​ត្ត​តា​ម​​​អ្វី​ដែល​ទ្រ​ង់​​មា​​ន​​បន្ទូល ​នោះទើប​ជា​គ​ន្លឹះ​​សំខា​ន់​បំផុត ដើម្បី​ធន់​នៅ​​ក្នុង​ព្យុះ​នៃជី​វិ​ត​​​បាន។ ដរា​បណា​អ្ន​ក​​នៅមា​ន​ជីវិត នៅឡើយ សូម​ចាប់​ផ្តើ​មស​ង់​ផ្ទះ​នៅ​លើ​ថ្ម​ដា​ចុះ។ —David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles