អ្នកជូនដំណើរយើងកាត់តាមច្រកភ្នំ

ខ្ញុំធ្លាប់​ឮ​គេនិ​យា​យ​ថា “ខ្ញុំ​មិន​ខ្លា​ច​ស្លាប់​ទេ​ ព្រោះ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​ ខ្ញុំនឹ​ង​បា​ន​ទៅ​ស្ថាន​សួ​គ៌ ប៉ុន្តែ ​​អ្វី​ដែ​ល​ខ្ញុំ​ខ្លាច​នោះ ​គឺរ​បៀប​នៃកា​រ​ស្លាប់!” មែន​ហើយ ក្នុង​នាមយើង​​​ជា​គ្រីស្ទ​បរិ​ស័ទ យើង​​ទន្ទឹ​ងរ​ង់​ចាំ​ពេ​លដែ​ល​យើ​ង​ទៅ​នៅ​នគរ​ស្ថាន​សួគ៌ ប៉ុន្តែ យើង​​ប្រហែ​ល​ជា​ខ្លា​ច​កា​រ​ស្លាប់។ យើង​ត្រូវ​ហ៊ាន​​ទទួល​ស្គាល់ថា​ នេះ​ជា​ការ​ពិត​មែ​ន គឺ​មិន​ត្រូវ​​មានការ​អៀន​ខ្មា​ស់​ឡើ​យ។ វា​គឺ​ជារឿ​ង​ធម្ម​តាទេ​ ​ដែល​យើង​ខ្លាច​​ឈឺចាប់​ ​ពេ​ល​រៀបនឹ​ង​ស្លាប់ ឬ​ខ្លាច​ឃ្លាត​ឆ្ងាយ​ពី​អ្នក​​ដែល​​ខ្លួន​ស្រឡាញ់ ឬ​ក៏​ខ្លាច​គ្រួសារយើ​ងជួ​ប​ភាព​ក្រី​ក្រ ឬ​ខ្លាច​បាត់ប​ង់​ឱកាស​នៅ​លើផែ​ន​ដី​នេះ។

ហេតុ​អ្វី​​បា​ន​ជា​គ្រី​ស្ទបរិស័​ទមិ​ន​ចាំបា​ច់​ត្រូវ​ខ្លាច​​​សេច​ក្តីស្លាប់? ព្រោះ​ព្រះយេ​ស៊ូវ​​​បា​ន​រ​ស់​​​ពី​សុគ​តឡើ​ង​វិ​ញ ហើយ​យើង​រា​ល់​គ្នា ​ដែលនៅក្នុ​ង​ព្រះ​គ្រី​​ស្ទ​ក៏​នឹ​ង​ត្រូវ​​​ប្រោ​ស​​​ឲ្យ​​រស់ឡើង​វិញ​​ដែរ។ ហេតុ​នេះហើ​យ​បា​ន​ជា ក្នុង​បទ​គ​ម្ពីរ ១​កូរិនថូស ១៥:៥៦-៥៧ សាវ័ក​ប៉ុល​​បា​ន​​​ប្រកាស​ថា “រីឯ​ទ្រនិច​នៃសេ​ចក្តី​ស្លាប់ គឺ​ជាអំ​ពើ​បា​ប ហើយ​អំណាច​របស់​បាប ​គឺ​ជា​ក្រិ​ត្យវិ​ន័យ។ តែ​អរ​ព្រះ​​គុ​ណ​​​ដល់​ព្រះអង្គ​ ​ពី​ព្រោះ​​ទ្រង់​ប្រ​ទានឲ្យ​​​យើ​ង​​​​រាល់​គ្នា​​​​មា​ន​ជ័យ​ជំនះ​ ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​​​អម្ចាស់​នៃ​​យើង។”

ដំណើរ​ការ​នៃ​កា​រ​ស្លាប់​ គ្រា​​ន់តែ​ជា​​​កា​រចម្លង​​យើង ចូល​ទៅ​ក្នុង​ន​គរ​ព្រះ ដើម្បី​រ​ស់​នៅ​ទីនោះ​​ជា​មួយ​ព្រះ​អស់​កល្ប​ជា​និ​ច្ច។ ខណៈដែ​ល​យើង “ដើរ​កាត់​ច្រ​ក​ភ្នំ​នៃម្លប់សេ​ចក្តីស្លា​ប់” យើងអា​ច​​មាន​​ទំ​នុ​កចិ​ត្ត​​ចំ​ពោះព្រះ​បន្ទូលរ​បស់​ព្រះ ដែល​បាន​ចែង​ថា​ “ទ្រង់​គង់​នៅ​ជា​មួយ​នឹ​ង​ទូល​បង្គំ ព្រនង់ ហើយ​​និង​ដំ​ប​ង​របស់​ទ្រង់​កំ​សា​ន្តចិ​ត្ត​ទូ​ល​បង្គំ”(ទំនុកដំកើង ២៣:៤)។ ត្រង់​ចំណុច​នេះ ព្រះ​អម្ចាស់​​​ទ្រង់​យាង​ជា​មួ​យយើ​ង កំសាន្ត​ចិត្ត និង​តម្រង់​ផ្លូ​វយើ​ង ខណៈពេ​ល​​ដែ​ល​ទ្រង់​កំពុង​ជូនដំ​ណើរយើ​ង ឆ្លងកា​ត់​ច្រ​កភ្នំ​នៃ​ម្ល​ប់សេ​ច​ក្តីស្លាប់ ឆ្ពោះទៅ​រ​ក “ដំណាក់​​​នៃ​​ព្រះ​យេ​ហូវ៉ា។” នោះយើ​ង​រា​ល់គ្នា​នឹ​ង​បា​ន​រស់​នៅ​ទី​នោះ ជា​មួយ​ទ្រ​ង់​ជារៀ​ង​រា​បដ​រាប​​ទៅ​(ខ.៦)។—Albert Lee

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles